ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​បួ​.​ច​ចិន​៣​នាក់ និង​ភូមា​២​នាក់ ករណី​ដឹក​ជញ្ជូន​គ្រឿ​.​ង​.​ញៀ​.​ន​.​មក​ពី​តំបន់ត្រីកោណមាស

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥ នេះ បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តម​សេនី​យ៍ ស…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥ នេះ បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តម​សេនី​យ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន ប៉ា​ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ​ស៊ើបអង្កេត​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​លោក​ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​ដឹកនាំ​ការងារ​រដ្ឋបាល និង​បច្ចេកទេស មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ ​(​ក​១)​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង ញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក គង់ សី​វ​ឌ្ឍ​នា នាយការិយាល័យ​ក​១ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ឆាយ សុ​ត្រា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ រហូត​ឈាន​ដល់​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ពាក់ព័ន្ធ​ករណី​ដឹក​ជញ្ជូន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។

ប្រតិបត្តិការ​នេះ សម្រេច​បានជា​លទ្ធផល​កម្លាំង​ជំនាញ​ធ្វើការ​ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុង​នោះ មាន​ជនជាតិ​ភូមា​២​នាក់ និង​ជនជាតិ​ចិន​៣​នាក់ ព្រមទាំង​រឹបអូស​បាន​នូវ​ថ្នាំ​ញៀន​សរុប​ទម្ងន់​ប្រមាណ​១០១ គីឡូ​៩៥៧.៨៨ ក្រាម ដែល​មាន​ប្រភព​គ្រឿងញៀន​នាំ​មក​ពី​តំបន់ត្រីកោណមាស ហើយ​បម្រុង​លោតឆត្រ​បន្ត​ទៅ​កាន់​ប្រទេស​ទី​៣ តាម​លំហ​សមុទ្រ ។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង ញៀន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។