ទាក់ទងនឹងហេតុការណ៍នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបំភ្លឺបញ្ជាក់ជូនសាធារណជន និងបណ្តាញសារព័ត៌មានភ្លាមៗរួចហើយ ។

ប្រភពដដែលបានបញ្ជាក់ថា ករណីជនសង្ស័យធ្វើសកម្មភាពយកអាវុ.ធភ្ជ.ង់រថយន្តអ្នកធ្វើដំណើរនៅចំណុចផ្លូវល្បឿនលឿន គឺជាករណីឆ.ក់ទេ មិនមែនប្ល.ន់រថយន្ដឡើយ ។ សមត្ថកិច្ចឱ្យដឹងថា មុខសញ្ញាសង្ស័យមានចំនួន២នាក់ ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆ.ក់ទៅលើជនរងគ្រោះ កំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ឯណោះទេ ។
ប្រភពដដែលបានបន្តថា ក្រោយពេលដែលធ្វើសកម្មភាព សមត្ថកិច្ចបានប្រតិកម្មបញ្ហានេះភ្លាម ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនបានជនសង្ស័យ១នាក់ ប៉ុន្ដែក្នុងកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជ.ង់រថយន្តជនរងគ្រោះ ក្នុងបំណងយករថយន្ដជិះគេចខ្លួន ដែលនេះមិនមែនជាករណីប្ល.ន់ទេ ។

ក្រោយភ្ជ.ង់យករថយន្ដនៅលើផ្លូវល្បឿនលឿនបានហើយ ជនសង្ស័យបន្ដបើកគេចខ្លួន ហើយសមត្ថកិច្ចបានដេញតាម និងចេញពួនស្ទាក់ ដើម្បីតាមចាប់ជនសង្ស័យដែលភ្ជ.ង់យករថយន្តរូបនេះ ។
ក្រោយដឹងថា កម្លាំងសមត្ថកិច្ចកំពុងដេញតាមជនសង្ស័យក៏បានបើករថយន្តយកទៅប្លុងចោល នៅក្នុងទឹកដីស្រុកអង្គស្នួល ហើយបានទៅភ្ជ.ង់អ្នកបើករថយន្តលុចស៊ីស ពណ៌ខ្មៅមួយគ្រឿងទៀតដោយបង្ខំឱ្យជនរងគ្រោះបើកជូន ដើម្បីគេចខ្លួនពីសមត្ថកិច្ចបន្ដរហូតបើកចូលទឹកដីខណ្ឌកំបូលក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានរាជធានីភ្នំពេញស្ទាក់ ហើយជនល្មើសចុះពីរថយន្តរត់គេចខ្លួនតែម្តង ។ ពេលនេះ កម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចនោះ ៕





ចែករំលែកព័តមាននេះ