ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សម្លេង​ផ្ទុះ​ដូច​ផាវ មួយ​​សន្ទុះ​ ឃើញ​​ផ្សែង​​ហ៊ុយ​​ខ្លាំង និងអណ្តាតភ្លើងឆេះ ផ្អើលសង្កាត់ស្វាយប៉ាក

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ផ្ទះ​ចំនួន​៤​ខ្នង រួម​ទាំង​ទ្រព្យ​ស​ម្ប​ត្តិ​ខាងក្នុង ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ទាំងស្រុង ខណៈ​ផ្ទះ​ជា​ច្រើន​ខ្នង​ទៀត​ត្រូវ​បាន​រង​ការ​ឆាបឆេះ​កម្រិត​មធ្យម ជុំវិញ​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ នៅ​សង្កាត់​ស្វាយប៉ាក ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី…

រាជធានី​ភ្នំពេញ​ ៖ ផ្ទះ​ចំនួន​៤​ខ្នង រួម​ទាំង​ទ្រព្យ​ស​ម្ប​ត្តិ​ខាងក្នុង ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ទាំងស្រុង ខណៈ​ផ្ទះ​ជា​ច្រើន​ខ្នង​ទៀត​ត្រូវ​បាន​រង​ការ​ឆាបឆេះ​កម្រិត​មធ្យម ជុំវិញ​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ នៅ​សង្កាត់​ស្វាយប៉ាក ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី យប់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ ទីតាំង​កើតហេតុ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ គេ​បានឮ​សម្លេង​ផ្ទុះ​ដូច​ផាវ មួយ​សន្ទុះ​​ក្រោយមក​ ​ស្រាប់តែ​​ឃើញ​មាន​អណ្តាត​ភ្លើងពណ៌​ក្រហម និង​មាន​ផ្សែង​ខ្លាំង​ហ៊ុយ​ចេញពីផ្ទះ​កើតហេតុ ដែល​ជា​ប្រភេទ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ អ្នក​ភូមិ​បាន​ស្រែកហៅ​គ្នា ដើម្បី​ជួយ​យក​ទឹក​ពន្លត់ ប៉ុន្តែ​អណ្តាតភ្លើង​កាន់តែ​ឆេះ​ខ្លាំង​ឡើង បណ្តាល​ឱ្យ​រាលដាល​ពី​ផ្ទះ​មួយ ទៅ​ផ្ទះ​មួយ​ខ្នង​ទៀត​។ អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​តែ​ម្តង ។

បន្ទាប់​ពី​ទទួល​ដំណឹង​នេះ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ពី​គ្រប់​គោលដៅ ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​អន្តរាគមន៍​ភ្លាម​ៗ ។

គួរ​បញ្ជាក់​ថា​៖ អគ្គិភ័យ​ខាងលើ បាន​លេប​ត្របាក់​ផ្ទះ​ចំនួន​១​ខ្នង រួច​បន្ត​ឆាបឆេះ​ផ្ទះ​ចំនួន​៣​ខ្នង​ទៀត ទាំងស្រុង បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យ​ស្ទើរ​ទាំងអស់ ។ ចំណែក​អណ្តាតភ្លើង បន្ត ឆេះ​រាលដាល​ដល់ ជញ្ជាំង​ផ្ទះ​ចំនួន​០៧​ខ្នង​ទៀត រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ធំ​ផង​ដែរ ។

ករណី​នេះ មន្ត្រី​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​២៣​គ្រឿង រួម​មាន​រថយន្ត​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ចូលរួម​សហការ មក​ពី​គោលដៅ​ផ្សេង​ៗ​គ្នា​ផង​ដែរ ។ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ