ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ព្រ.មាន​ប្រើ​កម្លាំង​យោធា​វា.យ​យក​ហ្គ្រីន​លេ​ន​នៅ​ក្នុង​ករណី​ចាំ​បាច់

2 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ លោក​ត្រាំ​ព្រមាន​ថា​លោក​អាច​នឹង​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ចូល​កាន់​កាប់​កោះ​ហ្គ្រីន​លេនទាំង​បង្ខំ​បើ​សិន​ស្ថាន​ការណ៍​ឈាន​ដល់​ដំណាក់​កាល​​ទុំ​ជោរ​​​។ នេះ​ជា​សារ​នយោបាយ​ថ្មី​១​​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​អំពី​មហិច្ឆតា​របស់​រដ្ឋា​ភិបាល​លោក​ត្រាំ​ដែល​​ប្ដេជ្ញា​ថា​ត្រូវ​តែ​គ្រប់​គ្រង​កោះ​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​នេះ​ឱ្យ​បាន​ទោះ​បី​នៅក្នុង​តម្លៃ​ណា​ក៏​ដោយ​។​ ម៉្យាង​ទៀត​ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​អនុ​ប្រធានា​ធិបតី​អាមេរិក​ទើប​តែ​ទៅ​ពិនិត្យ​មើល​ស្ថាន​ការណ៍​នៅ​លើ​កោះ​នេះ​។ លោក​ត្រាំ​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​អឹន​ប៊ី​ស៊ី (NBC) ​នៅ​ថ្ងៃ​អាទិត្យ​ថា​១០០%​យើង​ត្រូវ​តែ​យក​កោះ​ហ្គ្រីន​លេន​មក​គ្រប់​គ្រង​ឱ្យ​ខាង​តែ​បាន​។ លោក​ថា​សម្រាប់​ដំណាក់​កាល​នេះ​ជា​ឱកាស​ល្អ​ណាស់​ដែល​គេ​គួរ​តែ​ប្រគល់​កោះ​នេះ​ឱ្យ​អាមេរិក​កាន់​កាប់​តាម​សម្រួល​។ ប៉ុន្តែ​លោក​ក៏​​បាន​​ដាក់​ចេញ​ជម្រើស​ទាំង​អស់​នៅ​លើ​តុ​​​​ដើម្បី​ត្រៀម​ចាត់​វិធាន​ការ​នៅ​ក្នុង​ករណី​ចាំ​បាច់​ផង​ដែរ​។​​…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ លោក​ត្រាំ​ព្រមាន​ថា​លោក​អាច​នឹង​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ចូល​កាន់​កាប់​កោះ​ហ្គ្រីន​លេនទាំង​បង្ខំ​បើ​សិន​ស្ថាន​ការណ៍​ឈាន​ដល់​ដំណាក់​កាល​​ទុំ​ជោរ​​​។ នេះ​ជា​សារ​នយោបាយ​ថ្មី​១​​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​អំពី​មហិច្ឆតា​របស់​រដ្ឋា​ភិបាល​លោក​ត្រាំ​ដែល​​ប្ដេជ្ញា​ថា​ត្រូវ​តែ​គ្រប់​គ្រង​កោះ​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​នេះ​ឱ្យ​បាន​ទោះ​បី​នៅក្នុង​តម្លៃ​ណា​ក៏​ដោយ​។​ ម៉្យាង​ទៀត​ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​អនុ​ប្រធានា​ធិបតី​អាមេរិក​ទើប​តែ​ទៅ​ពិនិត្យ​មើល​ស្ថាន​ការណ៍​នៅ​លើ​កោះ​នេះ​។

លោក​ត្រាំ​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​អឹន​ប៊ី​ស៊ី (NBC) ​នៅ​ថ្ងៃ​អាទិត្យ​ថា​១០០%​យើង​ត្រូវ​តែ​យក​កោះ​ហ្គ្រីន​លេន​មក​គ្រប់​គ្រង​ឱ្យ​ខាង​តែ​បាន​។ លោក​ថា​សម្រាប់​ដំណាក់​កាល​នេះ​ជា​ឱកាស​ល្អ​ណាស់​ដែល​គេ​គួរ​តែ​ប្រគល់​កោះ​នេះ​ឱ្យ​អាមេរិក​កាន់​កាប់​តាម​សម្រួល​។ ប៉ុន្តែ​លោក​ក៏​​បាន​​ដាក់​ចេញ​ជម្រើស​ទាំង​អស់​នៅ​លើ​តុ​​​​ដើម្បី​ត្រៀម​ចាត់​វិធាន​ការ​នៅ​ក្នុង​ករណី​ចាំ​បាច់​ផង​ដែរ​។​​

​​កាល​ពី​ថ្ងៃ​សុក្រ ​​​ហ្គ្រីន​លេន​ប្រកាស​ពី​ការ​ត្រៀម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​ចូល​រួម​ដោយ​គណ​បក្ស​​នយោបាយ​​ជា​ច្រើន​។ ​កាល​ពី​មុន​ ពិភព​លោក​គ្រាន់​តែ​គិត​ថា​លោ​កត្រាំ​ប្រហែល​ជា​និយាយ​តែ​មាត់​ទេ​នៅ​ក្នុង​បំណង​ចង់​បាន​​កោះ​ហ្គ្រីនលេន​។ ប៉ុន្តែ​ពេល​នេះ គេ​មិន​អាច​លេង​សើច​បាន​ទេ​។ ប៉ុន្មាន​អាទិត្យ​ចុង​ក្រោយ​នេះ លោក​​ប្រកាស​​​ចង់​បាន​កោះ​នេះ​​កាន់​តែ​​ខ្លាំង​។

លោក​ថា​​​កោះនេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​​សន្តិ​សុខ​ជាតិ​​អាមេរិក​។ ​​​​អាមេរិក​​​ត្រូវ​ការ​កោះ​នេះ​​ដើម្បី​ពង្រឹង​កម្លាំង​ឈរ​ជើង​របស់​ខ្លួន​​នៅ​តំបន់​អាក​ទិច​។ ការ​ថ្លែង​របស់​​​ត្រាំ​មិន​មែន​ឥត​ហេតុ​ផល​​​ទេ​។ នៅ​ពី​ក្រៅ​ឆាក​នយោបាយ​អាច​នឹង​មាន​បញ្ហា​ ឬ​ការ​ជជែក​គ្នា​តឹង​សរ​សៃ​ក​ជា​មិន​ខាន​ទេ​បាន​ជា​លោក​ហ៊ាន​ព្រមាន​ប្រើ​កម្លាំង​យោធា​។ រយៈ​ពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ អាមេរិក និង​ដាណាម៉ាក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ការ​ណាតូ​ជា​មួយ​គ្នា​​បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ពាក្យ​សម្ដី​យ៉ាង​ល្វីង​ជូរ​ចត់​។

​អនុ​ប្រ​ធានា​ធិបតី​អាមេរិក​ លោ​ក​ជេ​ឌី​វេន​ រិះ​គន់​ថា​ដាណាម៉ាក​ដែល​ជា​អាណា​ព្យា​បាល​របស់​ហ្គ្រីន​លេន​បាន​ធ្វើ​សកម្ម​ភាព​តិច​តួច​ណាស់​ដើម្បី​ការ​ពារ​សនិ្ត​សុខ​ជាតិ​របស់​ដែន​ដី​មួយ​នេះ​។ ជាកិច្ច​​ឆ្លើយ​ត​ប រដ្ឋ​មន្ត្រី​ការ​បរទេស​ដាណឺម៉ាក​បាន​វាយ​បក​វិញ​ចំពោះ​លោក​វេន​។ លោក​រដ្ឋ​មន្ត្រី​រូប​នេះ​​ថា​​​ដាណឺម៉ាក​បាន​ជះ​លុយ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​សន្តិ​សុខ​របស់​ហ្គ្រីន​លេន​។​

​ឥឡូវ​នេះ វ៉ាស៊ីន​តោន​កំពុង​ត្រៀម​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​ «​ដំបង និង​ការ៉ុត» ដើម្បី​ធ្វើ​យ៉ាង​ណា​គ្រប់​គ្រង​កោះ​ហ្គ្រីន​លេន​ឱ្យ​បាន​។ ជា​ដំបូង​ អាមេរិក​ចង់​ប្រើ​ធម៌​ត្រជាក់​សិន​។ លោ​កជេ​ឌី​វេន​ថ្លែង​ថា​​អាមេរិក​មិនចាំ​បាច់​ប្រើ​យោធា​ទេ​បើ​ហ្គ្រីន​លេន​ផ្ដាច់​ខ្លួន​ទាំង​ស្រុង​ពី​ប្រទេស​ដាណាម៉ាក​ ហើយ​យល់​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង​ប្រគល់​ទឹក​ដី​តាម​សម្រួល​ទៅ​ឱ្យ​អាមេរិក​កាន់​កាប់​។​​​

តាម​មើល​ទៅ​ ដាណឺម៉ាក​មិន​ទាន់​ពន្លែង​ដៃ ឬ​មិន​ទាន់​ដាច់​ចិត្ត​ពី​ហ្គ្រីន​លេន​ទេ​។ នា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ នាយក​រដ្ឋ​មន្ត្រី​ដាណឺ​ម៉ាក​ លោក​ស្រី​មេតេ​ ហ្វ្រេ​ដេរីក​សឹន (Mette Frederiksen) ត្រៀម​បំពេញ​ទស្សន​កិច្ច​នៅ​កោះ​នេះ​ដើម្បី​ពង្រឹង​​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ជា​មួយ​គ្នា​។ ផ្ទុយ​ពី​ទស្សន​កិច្ច​របស់​លោក​វេន​ដែល​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ទាហាន​អាមេរិក​នៅ​ទី​នោះ ថ្នាក់​ដឹក​នាំ​ដាណឺ​ម៉ាក​មាន​លក្ខណៈ​ផ្លូវ​ការ​ជាង​។ លោក​ស្រី​នឹង​ជួប​អ្នក​តំណាង​រដ្ឋាភិ​បាល​ហ្គ្រីន​លេន និង​ប្រជា​ជន​រស់​នៅ​លើ​កោះ​នោះ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ