ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ម.ក់បង្ក្រាបទីតាំងកត់កន្ទុយលេខវៀតណាមដុះស្លែ ឃាត់ខ្លួនស្រ្តីម្នាក់ និងសម្ភារៈមួយចំនួនធំ 

2 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទីតាំង​កត់​កន្ទុយលេខ​វៀតណាម ដុះ​ស្លែ​មួយ​កន្លែង​នៅផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ឃ្លាំងមឿង​ត្បូង សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ចុះ​បង្ក្រាប​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៥…

ខេត្តកណ្តាល ៖ ទីតាំង​កត់​កន្ទុយលេខ​វៀតណាម ដុះ​ស្លែ​មួយ​កន្លែង​នៅផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ឃ្លាំងមឿង​ត្បូង សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ចុះ​បង្ក្រាប​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៥ ។

ជនសង្ស័យ​ឈ្មោះ ញ៉ូ​វ ស្រី​នី ហៅ​ស្រី​នួន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ភ្នាក់ងារ​កត់​ឆ្នោត មាន​ទីលំនៅ​ភូមិ​ឃ្លាំងមឿង​ត្បូង សង្កាត់​ព្រែក​អំពិល ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ។

យោង​តាម​ការ​បញ្ជាក់​ពី​នគរបាល​ក្រុង​អរិយ​ក្សត្រ បានអោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​ខាងលើ​មានការ កត់​ឆ្នោត​វៀតណាម​ខុសច្បាប់ ក៏​កម្លាំង​បាន​ចុះ​ទៅ​បង្ក្រាប​តែ​ម្តង ។

ខណៈ​ពេល​សមត្ថកិច្ច​ទៅ​ដល់​ចំណុច​ទីតាំង​នោះ​ក៏​បាន​ប្រទះ​ឃើញ​អ្នក​កត់​ឆ្នោត​កំពុង​អង្គុយ​កត់​ឆ្នោត​វៀតណាម​នៅ​ក្នុងផ្ទះ ។ ភ្លាម​ៗ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​បាន​ចូល​ទៅ​បង្ក្រាប​នឹង​ធ្វើការ​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត រួម​ទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​បាន​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​ការ​សារភាព​របស់​ជនសង្ស័យ​ជា​អ្នក​កត់​ឆ្នោត​បានអោយ​ដឹង​ថា ខ្លួន​បាន​កត់​ឆ្នោត​វៀតណាម រយៈពេល​០៦​ខែ​មក​ហើយ រហូត​មក​ដល់​បច្ចុប្បន្ន ក្នុង​១​ថ្ងៃ​កត់​ឆ្នោត​បាន​ប្រាក់​ពី​១០​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល ដោយ​គិត​ទឹក​ក្នុង​១​ម៉ឺន​រៀល បាន​ទឹក​១០០០​រៀល ហើយ​ពេល​រសៀល​បាន​ប្រមូលប្រាក់ និង​លេខ​ឆ្នោត​បាញ់​ឲ្យ​ទៅ​មេ​ម្នាក់ (​មិន​ស្គាល់​ទីលំនៅ​) ជា​រៀងរាល់ថ្ងៃ ។

ជាក់ស្តែង ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​អ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង ម៉ាក iphone12 ពណ៌​ស និង​ម៉ាក Tecno ពណ៌​ទឹកសមុទ្រ , ក្រដាស​A4 កាត់​រួច​មិន​ទាន់​កត់​លេខ​ឆ្នោត​ចំនួន​១៣​សន្លឹក , ក្រដាស​A4 កាត់​រួច​មាន​លេខ​កត់​លេខ​ឆ្នោត​ចំនួន​០៣​សន្លឹក , ក្រដាស A4 កត់​លេខ​ឆ្នោត​រួច​ចំនួន​០១​សន្លឹក , សៀវភៅ​កត់​លេខ​ឆ្នោត​ចំនួន​០១​ក្បាល , ក្រដាស​កា​ហ្គែ​(​ផ្ដា​ន​) ០១​សន្លឹក ,​ប៊ិក​ចំនួន​០២​ដើម ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​អរិយ​ក្សត្រ ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ