បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ធ្វើសកម្មភាពយកកាំបិតខ្វែវគំរា.មយកទូរស័ព្ទអាយហ្វូន១៤ ចំនួន១គ្រឿង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ។

លោកវរៈសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា ៖ ជនសង្ស័យមានឈ្មោះ ឃ្លោក សំបូរ ហៅផៃ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោកបានបញ្ជាក់ថា ៖ ក្រោយទទួលបណ្តឹងឈ្មោះ ទូច ហូសាណា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា បានប្តឹងជនសង្ស័យ២នាក់ មាន១.ឈ្មោះ ឃ្លោក សំបូរ ២.ឈ្មោះ ចន បានយកកាំបិតខ្វែវគំរា.មយកទូរស័ព្ទម៉ាក់អាយហ្វូន ១៤ ចំនួន១គ្រឿង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោកវរៈសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា ៖ ក្រោយទទួលបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយការិយាល័យជំនាញស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ឃ្លោក សំបូរ និងវត្ថុតាងមានកាំបិតខ្វែវ១ និងទូរស័ព្ទ១គ្រឿង របស់ជនរងគ្រោះដោយបង្ក្រាបឃាត់នៅ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់ត្រូវបាននាំយកមកសាកសួរតាមចម្លើយ សារភាពពិតបានធ្វើសកម្មភាពយកកាំបិតផ្គាក់គំរាមយកទូរស័ព្ទ១គ្រឿង របស់ជនរងគ្រោះជាមួយឈ្មោះ ចន ដេលកំពុងគេចខ្លួន ពេលនេះកម្លាំងកំពុងស្រាវជ្រាវរកចាប់ខ្លួនយកអនុវត្តន៍តាមច្បាប់ ៕
ចែករំលែកព័តមាននេះ