ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហាម៉ាស់​ប្រកាស​ទទួល​យក​បទ​ឈប់​បា.ញ់,​ប៉ុន្តែ​អ៊ីស្រា​អែល​ប្រកែក

2 ថ្ងៃ មុន

ទី​ក្រុង​គែ៖ ថ្មី​ៗ​នេះ ក្រុ​មហាម៉ាស់​ប្រកាស​ទទួល​យក​សំណើ​បទ​ឈប់​បាញ់​ដែល​បង្ហាញ​ជូន​ដោយ​​​អេ​ហ្ស៊ី​ប និង​កាតា​​ក្នុង​នាម​ជា​ប្រទេស​សម្រប​សម្រួល​ការ​ចរ​ចា​។ ប៉ុន្តែ​​​អ៊ីស្រា​អែល​ប្រកាស​ប្រឆាំង​នឹង​សំណើ​នោះ​​។ អាមេរិក​ក្នុង​នាម​ជា​ប្រទេស​សម្រប​សម្រួល​មួយ​ផង​ដែរ​ប្រកាស​ឈរ​នៅ​ខាង​អ៊ីស្រាអែល​យ៉ាង​ពេញ​ទំហឹង​​។ បន្ទាប់​ពី​អ៊ីស្រា​អែល​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​ អេហ្ស៊ីប​​កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ស្នើ​សុំ​ឱ្យ​ភាគី​ជម្លោះ​វិល​មក​រក​បទ​ឈប់​បាញ់​ឡើង​វិញ​​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​សំណើ​នេះ​បាន​កែ​សម្រួល​ពាក្យ​ពេចន៍​ឃ្លោង​ឃ្លា​អ្វី​ខ្លះ​ ឬ​ក៏​ទុក​នៅ​ទាំង​ដុល​ដដែល​មុន​ពេល​ថ្នាក់​ដឹក​នាំ​ក្រុម​ហាម៉ាស់​…

ទី​ក្រុង​គែ៖ ថ្មី​ៗ​នេះ ក្រុ​មហាម៉ាស់​ប្រកាស​ទទួល​យក​សំណើ​បទ​ឈប់​បាញ់​ដែល​បង្ហាញ​ជូន​ដោយ​​​អេ​ហ្ស៊ី​ប និង​កាតា​​ក្នុង​នាម​ជា​ប្រទេស​សម្រប​សម្រួល​ការ​ចរ​ចា​។ ប៉ុន្តែ​​​អ៊ីស្រា​អែល​ប្រកាស​ប្រឆាំង​នឹង​សំណើ​នោះ​​។ អាមេរិក​ក្នុង​នាម​ជា​ប្រទេស​សម្រប​សម្រួល​មួយ​ផង​ដែរ​ប្រកាស​ឈរ​នៅ​ខាង​អ៊ីស្រាអែល​យ៉ាង​ពេញ​ទំហឹង​​។ បន្ទាប់​ពី​អ៊ីស្រា​អែល​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​ អេហ្ស៊ីប​​កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ស្នើ​សុំ​ឱ្យ​ភាគី​ជម្លោះ​វិល​មក​រក​បទ​ឈប់​បាញ់​ឡើង​វិញ​​។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​សំណើ​នេះ​បាន​កែ​សម្រួល​ពាក្យ​ពេចន៍​ឃ្លោង​ឃ្លា​អ្វី​ខ្លះ​ ឬ​ក៏​ទុក​នៅ​ទាំង​ដុល​ដដែល​មុន​ពេល​ថ្នាក់​ដឹក​នាំ​ក្រុម​ហាម៉ាស់​ លោក​ខាលីល​ អាល់​ ហា​យ៉ា​ (Khalil al-Hayyah) ប្រកាស​ថា​លោក​ទទួល​យក​បទ​ឈប់​បាញ់​​។ កាល​ពី​ដើម​សប្ដាហ៍​នេះ មន្ត្រី​រដ្ឋាភិបាល​អេហ្ស៊ីប​ម្នាក់​​​​ប្រាប់​​ឱ្យ​ដឹង​ពី​ខ្លឹម​សារ​សំខាន់​ៗ​នៃ​សំណើ​នោះ​។ លើក​នេះ​ ក្រុម​ហាម៉ាស់​យល់​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​នៅ​រស់​ចំនួន​៥​នាក់​។ ក្នុង​នោះ​ក៏​មាន​ជន​ជាតិ​អ៊ីស្រាអែល​កាត់​អាមេរិកាំង​ម្នាក់​ផង​ដែរ​។​

ជា​ថ្នូរ​ត្រឡប់​មក​វិញ អ៊ីស្រាអែល​យល់​ព្រម​អនុញ្ញាត​​ឱ្យ​ដឹក​ជំនួយ​ចូល​តំបន់​ហ្កាហ្សា​ និង​ផ្អាក​បាញ់​គ្នា​រយៈ​ពេល​មួយ​អាទិត្យ​។ ក្រៅ​ពី​នេះ អ៊ីស្រាអែល​យល់​ព្រម​ដោះ​លែង​អ្នក​ទោស​​ជន​ជាតិ​ប៉ាឡេ​ស្ទីន​រាប់​រយ​នាក់​ពី​ពន្ធ​នា​គារ​។ ខុទ្ទ​កាល័យ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​គ្រាន់​តែ​ជំទាស់​នឹង​សំណើ​នោះ​ ប៉ុន្តែ​មិន​បាន​បរិយាយ​លម្អិត​នោះទេ​។​​​

កាល​ពី​ជាង​១​សប្ដាហ៍​មុន ​អ៊ីស្រាអែល​ចាប់​ផ្ដើម​វាយ​ប្រហារ​តំបន់​ហ្កាហ្សា​ជា​ថ្មី​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​រាប់​រយ​នាក់​។ សេត​វិមាន​និយាយ​កាន់​ជើង​អ៊ីស្រាអែល​ចំពោះ​ចំណាត់​ការ​នេះ​ និង​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​ក្រុម​ហាម៉ាស់​។ សេត​វិមាន​ថា​មក​ពី​ហាម៉ាស់​មិ​នព្រម​ដោះ​លែង​ចំណាប់​ខ្មាំង​។ ឥឡូវ​នេះ អ៊ីស្រាអែល​មិន​និយាយ​ច្រើន​ទេ​។ ខ្លួន​ត្រូវ​តែ​បន្ត​វាយ​ប្រហារ​ដើម្បី​ដាក់​សម្ពាធ​រហូត​ដល់​ចំណាប់​ខ្មាំង​នៅ​សល់​៥៩​នាក់​វិល​ត្រឡប់​មក​វិញ​ទាំង​អស់​។ ក្នុង​នោះ​គេ​ជឿ​ថា​ចំណាប់​ខ្មាំង​២៤​នាក់​​នៅ​រស់​។

អ៊ីស្រាអែល​​បាន​ទាម​ទារ​ដាច់​ខាត​មិន​ឱ្យ​ហាម៉ាស់​វិល​ទៅ​កាន់​អំណាច​នៅ​ហ្កា​ហ្សា​វិញ​ឡើយ​។ អ៊ីស្រាអែល​ចង់​ឱ្យ​ហាម៉ាស់​កាត់​រំសាយ​អង្គ​ការ​ចាត់​តាំង​នយោបាយ​ និ​ងយោធា​ចោល​ទាំង​ស្រុង។ ចំណែក​ថ្នាក់​ដឹក​នាំ​ធំ​ៗ​របស់​ហាម៉ាស់​ត្រូវ​រស់​នៅ និរទេស​​ខ្លួន​នៅ​ប្រទេស​ដទៃ​។ ​អ៊ីស្រាអែល​ក៏​បន្ត​​វាយ​លុក​កាន់​តែ​ខ្លាំង​ទៅ​លើ​តំបន់​រ៉ាហ្វា​ក្បែរ​ព្រំ​ដែន​ប្រទេស​អេ​ហ្ស៊ីប​ផង​ដែរ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ