ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបររថយន្តបា.ញ់ស៊ីម៉ងត៍ម្នាក់ឆ.ក់សន្ល.ប់នៅពេលបញ្ជារថយន្តបា.ញ់ស៊ីម៉ុងត៍អាចប៉ះខ្សែភ្លើង

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អ្នកបើកបរ​រថយន្ត​បាញ់​ស៊ីម៉ងត៍​ម្នាក់​ឆ​.​ក់ស​ន្ល​.​ប់ នៅ​ពេល​បញ្ជា​រថយន្ត​បាញ់​ស៊ី​ម៉ុង​ត៍​អាច​ប៉ះ​ខ្សែភ្លើង​ឆ​.​ក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល…

បន្ទាយ​មាន​ជ័យ ៖ អ្នកបើកបរ​រថយន្ត​បាញ់​ស៊ីម៉ងត៍​ម្នាក់​ឆ​.​ក់ស​ន្ល​.​ប់ នៅ​ពេល​បញ្ជា​រថយន្ត​បាញ់​ស៊ី​ម៉ុង​ត៍​អាច​ប៉ះ​ខ្សែភ្លើង​ឆ​.​ក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

អ្នកដឹង​ហេតុការណ៍​ប្រាប់​ថា ៖ នៅ​ពេល​អ្នកបើកបរ​រថយន្ត​បាញ់​ស៊ីម៉ងត៍​ត្រូវ​បាន​អគ្គិសនី​ឆ​.​ក់ គឺ​បាន​បញ្ជា​រថយន្ត​បាញ់​ស៊ីម៉ងត៍​ដែល​កំពុង​តែ​បញ្ជា​រៀបចំ​រង​ចាំ តែ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មក​ដល់ នៅ​ពេល​ដែល​កំពុង​បញ្ជា​រថយន្ត ដើម្បី​តម្លើង​បំពង់​បាញ់​ស៊ីម៉ងត៍ បណ្តាល​ឆ​.​ក់ស​ន្ល​.​ប់ ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​តាម​រថយន្ត​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ ។

អ្នកដឹង​ហេតុការណ៍​បាន​បញ្ជាក់​ថា ៖ មូលហេតុ​ដែល​អ្នកបើកបរ​រថយន្ត​បាញ់​ស៊ីម៉ងត៍​បណ្តាល​ឆ​.​ក់ស​ន្ល​.​ប់ អាច​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​បាន​បញ្ជា​រៀបចំ​បំពង់​បាញ់​ស៊ីម៉ងត៍​ត្រៀម​មុន​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មក​ដល់ ដើម្បី​បាញ់​ស៊ីម៉ងត៍​ប្លង់​សេ​ជាន់​ទី​២ នៅ​ពេល​បញ្ជា​រៀបចំ​បំពង់​ទុយោ​បាន​ប៉ះ​ខ្សែភ្លើង​ធំ បង្គោល​តាម​ផ្លូវ បណ្តាល​សន្ល​.​ប់​ត្រូវ​បាន​សង្គ្រោះ ។

ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា ៖ ធ្វើការ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ពេល​បញ្ជា​រថយន្ត​ធ្វើ​ប៉ះ​ខ្សែភ្លើង​បណ្តាល​ឆ​.​ក់ស​ន្ល​.​ប់ សំណាង​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា កុំ​អី​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ