ការឈានទៅរកភាពចាស់ គឺមិនមែនជាអ្វីដែលយើងអាចជៀសបាននោះទេ។ នេះក៏ព្រោះតែវាជាធម្មជាតិរបស់មនុស្ស។ តែវាក៏អាចពន្យារបានផងដែរ ដោយការការពារទុកជាមុន។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់៣យ៉ាង ដែលធ្វើឱ្យស្បែករបស់អ្នកចាស់មុនអាយុ។
១. ត្រូវពន្លឺព្រះអាទិត្យច្រើនពេក
ការត្រូវពន្លឺព្រះអាទិត្យច្រើនពេក អាចបង្ករោគសញ្ញានៃភាពចាស់មុនវ័យ ហើយក៏បង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ ទោះជាយ៉ាងណា ការត្រូវពន្លឺ ឬកម្ដៅព្រះអាទិត្យក៏ល្អសម្រាប់សុខភាពស្បែក និងសុខភាពរាងកាយផងដែរ ប្រសិនបើនៅចន្លោះម៉ោង ១០ ព្រឹក និង ៤ ល្ងាច។ កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF ៣០ ឬខ្ពស់ជាងនេះ ដើម្បីការពារស្បែកពីកម្ដៅខ្លាំងនៃព្រះអាទិត្យ រាល់ពេលចេញទៅក្រៅក្រោមកម្ដៅថ្ងៃ។ ការលាបឡេការពារកំដៅថ្ងៃ គឺជាទម្លាប់ដ៏ប្រសើរមួយ ដែលអ្នករាល់គ្នាគួរធ្វើ។
២. ញ៉ាំផ្អែមពេក
ការទទួលទានអាហារផ្អែម ឬមានផ្ទុកសម្បូរទៅដោយជាតិស្ករ មិនត្រឹមតែបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់សុខភាពស្បែក ធ្វើឱ្យឆាប់ចាស់ជាងវ័យផងដែរ។ នោះក៏ព្រោះតែស្ករអាចបង្កការរលាកក្នុងរាងកាយ ដែលផ្សារភ្ជាប់ទៅនឹងភាពឆាប់ចាស់នៃស្បែក។
៣. ស្ត្រេសច្រើន
មួយរយៈកូវីដនេះ ស្ត្រេសច្រើនមែនទេ0x017d7 អ្នកអាចនឹងឃើញខ្លួនអ្នកចាស់ជាងមុនច្រើន។ ភាពតានតឹង ឬស្ត្រេស ដែលមិនអាចគ្រប់គ្រងបាន អាចធ្វើឱ្យស្បែកឆាប់ចាស់គួរឱ្យកត់សម្គាល់។ ដូច្នេះព្យាយាមកាត់បន្ថយភាពតានតឹង ហើយសម្រាកឱ្យបានគ្រប់គ្រាន់ទើបប្រសើរ៕
ចែករំលែកព័តមាននេះ