ប្រទេសកម្ពុជា ទទួលកំណើតក្មេងប្រមាណជា៣សែននាក់ ជារៀងរាល់ឆ្នាំ ក្នុងរយ:ពេលប្រាំឆ្នាំចុងក្រោយ ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ម្នាក់ នៃក្រសួងសុខាភិបាលនៅថ្ងៃទី៣០ ខែមីនា ។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា តាមរបាយការណ៍ដែលយើងទទួលបាន គឺជារៀងរាល់ឆ្នាំ មានទារកកើតរស់ចំនួនប្រមាណជា៣សែននាក់ ក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០២០មក ។

លោកបានអោយដឹងថា នៅឆ្នាំ២០២០ មានទារកកើតរស់ចំនួន៣០៩៦៣នាក់ ចំណែកឆ្នាំ២០២១ មានចំនួន២៨៥១៧៣នាក់ ឆ្នាំ២០២២ មានចំនួន២៥០៩៥៤នាក់ ឆ្នាំ២០២៣ មានចំនួន២៨០៩៧២នាក់ និង២០២៤ មានចំនួន២៦៧ ៥០០នាក់ ។
លោកបានបន្តទៀតថា ចំណែកនៅឆ្នាំ២០២៤ មានទារកកើតស្លា.ប់ចំនួនជាង១០០០នាក់ និងទារកកើតមានទម្ងន់តិចជាង២,៥ គីឡូក្រាម មានចំនួនជាង១៧០០០នាក់ ៕
ចែករំលែកព័តមាននេះ