ខេត្តកំពង់ស្ពឺ ៖ ដោយសារតែកំហឹងបន្តិចបន្តួច បុរសជាប្អូនថ្លៃត្រូវបាននគរបាលឃាត់ខ្លួន ខណៈដែលទប់កំហឹងមិនជាប់ទាញដំបងវា.យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់បងថ្លៃខ្ទេចអស់ជាច្រើន បងថ្លៃទ្រាំមិនបានក៏ទៅប្តឹងនគរបាល ។

ករណីហិ.ង្សាបង្កឡើងដោយប្អូនថ្លៃឆេវឆាវមួយ បានកើតឡើង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា មានករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារមួយ បានកើតឡើងរវាងបងថ្លៃ និងប្អូនថ្លៃ ដោយសារតែទប់កំហឹងមិនជាប់ ។ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។

ជនសង្ស័យដៃដល់មានឈ្មោះ ទឹម សារឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិត្រពាំងវែង ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពយកដំបងប្រវែង៦០សង់ទីម៉ែត្រ វា.យបំផ្លិចបំផ្លាញរបស់របរក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ធឿង សុខ ភេទប្រុស អាយុ៥៦ឆ្នាំ (ត្រូវជាបងថ្លៃ) រស់នៅភូមិ-ឃុំជាមួយគ្នាបណ្តាលឱ្យរងខូចខាតចានឆ្នាំង បង់អង្គុយ តុ ទូ និងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតផងដែរ ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានបន្តថា ដោយទ្រាំនឹងទង្វើរបស់ប្អូនថ្លៃចិត្តកំណាចមិនបាន បុរសជាបងថ្លៃបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផុង ដើម្បីសុំឱ្យជួយអន្តរាគមន៍ ។
ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចហើយ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកក៏បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិឃុំផុងចុះទៅដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យ ដៃដល់ដែលមានឈ្មោះ (ទឹម សារឿន) យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ។

មន្ត្រីនគរបាលស្រុកបានបញ្ជាក់ថា បន្ទាប់ពីសួរនាំជនសង្ស័យដៃដល់បានសារភាពថា រូបគេ(ខ្លួន)ពិតជាបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិតបស់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែខឹង និងបងថ្លៃជាជនរងគ្រោះ ។ ចំពោះជនសង្ស័យដៃដល់ឈ្មោះ ទឹម សារឿន រូបនេះជាមនុស្សមានចរិតកា.ចសាហា.វ និងធ្លាប់ជាប់ពន្ធនាគារ០១លើករួចមកហើយ (ករណីហិ.ង្សាក្នុងគ្រួសារ) ប៉ុន្តែពុំរាងចាល នៅតែមិនកែចរិតប្រព្រឹត្តដដែល ។
បច្ចុប្បន្នជនដៃដល់ត្រូវបាននគរបាលកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ