ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្នាក់ទៀតហើយ​ ​ត្រូវ​ដើមសំរងរ​លំ​ស.ង្ក.ត់​ស្លា.ប់​ សង្ស័យ​រកស៊ី​កា.ប់​រំលំ​ដើម

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​មានមុខ​របរ​ដើរ​បេះ​ផ្លែ​សំ​រងក្នុង​ព្រៃ​លក់​ត្រូវ​ដើម​សំ​រងរ​លំ​សង្កត់​ស្លាប់ នៅ​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា នៅ​ចំណុច​ភ្នំ​តា​ង៉ែត​ ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្រែ​អណ្ដូង ឃុំ​សំឡូត ស្រុក​សំឡូត ដែល​គេ​សង្ស័យ​អ្នក​បេះ​ផ្លែ​សំ​រង​រូប​នេះ…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​មានមុខ​របរ​ដើរ​បេះ​ផ្លែ​សំ​រងក្នុង​ព្រៃ​លក់​ត្រូវ​ដើម​សំ​រងរ​លំ​សង្កត់​ស្លាប់ នៅ​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា នៅ​ចំណុច​ភ្នំ​តា​ង៉ែត​ ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្រែ​អណ្ដូង ឃុំ​សំឡូត ស្រុក​សំឡូត ដែល​គេ​សង្ស័យ​អ្នក​បេះ​ផ្លែ​សំ​រង​រូប​នេះ រកស៊ី​កាប់​មែក ឬ​កាប់​រំលំ​ដើម ទើប​សង្កត់​ខ្លួនឯង​ស្លាប់​បែប​នេះ​ ។

​បើ​តាម​ប្រភព​ព័​ត៌មានសាកសព​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​វរនគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៣  និងសាច់ញាតិ បាន​នាំ​គ្នា​លុកលុយ​ចូល​ទៅ​កើតហេតុ ដើម្បី​ជួយ​សែង​ចេញពី​ក្នុង​ព្រៃ  យក​មក​កាន់​លំនៅ​ឋាន  ក្រោយ​ពី​ទទួលបាន​ដំណឹង​ដ៏​អ​កុស​ល្យ​នេះ​ ។

​ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ម រិ​ន ភេទប្រុស ​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ដូន​ត្រឹក ឃុំ​តា​សាញ ស្រុក​
សំឡូត​ ។  ​គេ​មិន​ទាន់​ដឹង​ថា តើ​ជន​រង​គ្រោះ​មាន​បក្សពួក​ប៉ុន្មាន​នាក់​ដែល​ដើរ​បេះ​ផ្លែ​សំ​រង​នៅ​ក្នុង​ព្រៃ​នាំ​ឲ្យ​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែប​នេះ ?   ហើយ​គេ​ក៏​មិន​ទាន់​ដឹង​ថា តើ​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ ទើប​ដើម​សំ​រងរ​លំ​សង្កត់​លើ​ជន​រង​គ្រោះ​ស្លាប់ ?

បើ​តាម​ប្រភព​ព័​ត៏​មាន​នានា​បាន​ឲ្យ​ដឹង​ថា  ជា​ទូទៅ​អ្នក​ដើរ​បេះ​ផ្លែ​សំ​រង​ក្នុង​ព្រៃ កម្រ​ដើរ​រើស​ផ្លែ​
សំ​រ​ង​ទុំ​ជ្រុះ​ក្រោម​ដើម​ណាស់  ភាគច្រើន​ពួក​គេ​ឡើង​កាប់​មែក ឬ កាប់​រំលំ​ទាំង​ដើម​តែ​ម្ដង ដើម្បី​បេះ​យក​ផ្លែ​ទៅ​លក់​ ។ ប៉ុន្តែ​ករណី​ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ម រិ​ន ដែល​ត្រូវ​ដើម​សំ​រង​សង្កត់​រហូត​ដល់​ស្លាប់​នេះ គេ​សង្ស័យ​គាត់​កាប់​រំលំ​ដើម ទើបត្រូវ​ដើម​សំ​រងរ​លំ​សង្កត់​បែប​នេះ​ ។

ជុំវិញ​ករណី​នេះ មាន​តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​មន្ត្រី​នគរបាល​ព្រំដែន ដែល​ចូល​ទៅ​ជួយ​សែង​សាកសព​ជន​រង​គ្រោះ​ចេញពី​កន្លែង​កើតហេតុ​ទេ ទើប​អាច​ដឹង​រឿង​ច្បាស់​។  តើ​ជន​រង​គ្រោះ​ស្លាប់​ដោយ​របៀប​ណា ? តើ​ដើម​សំ​រងរ​លំ​សង្កត់​ដោយសារ​ខ្លួនឯង​កាប់​ដើម ឬយ៉ាងណា ?

​ដោយឡែក អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា  លោក​ក៏​មិន​ទាន់​ជ្រាប​ច្បាស់​ពី​ដំណើររឿង​នេះ​ដែរ ​។  ព្រោះ​មន្ត្រី​ជំនាញ​របស់​លោក​ទើប​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា នេះ​ ដើម្បី​ពិនិត្យ​ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា  សព​ជន​រង​គ្រោះ ត្រូវ​បាន​មន្ត្រី​នគរបាល​ព្រំដែន និង​ក្រុម​គ្រួសារ​សែង​ចេញពី​តំបន់​ព្រៃ​ភ្នំ មក​ដល់​ផ្ទះ​យប់​ទៅ​ហើយ ដូច្នេះ​ទើប​យើង​ដឹង​ក្រោយ​ ។    ពេល​នេះ
​មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ត្រូវ​ពិនិត្យ​ហើយ​ ។

​សូម​រំលឹក​ថា  នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​សំឡូត ដើរ​បេះ​ផ្លែ​សំ​រង​ក្នុង​ព្រៃ​ជួប​គ្រោះថ្នាក់​ ។  ពួក​អ្នក​ដើរ​បេះ​ផ្លែ​សំ​រ​ង​ក្នុង​ព្រៃ  កន្លង​មក​ មិន​ត្រឹម​តែ​ជួប​គ្រោះថ្នាក់​ធ្លាក់​ពីលើ​ដើម​សំ​រ​ង ឬ​មែក​សំ​រ​ង​បាក់ ឬដើម​សំ​រ​ងរ​លំ​ស​ង្ត​ត់​លើ​ប៉ុណ្ណោះ​ទេ  ពេល​ខ្លះ​ពួក​គេ​បាន​ដើរ​ជាន់​គ្រាប់​មីន​នៅ​ក្នុង​ព្រៃ​ផ្ទុះ​របួស​ដាច់​ជើង ឬ ត្រូវ​បាត់បង់​ជីវិត​ទៀត​ផង​ ។ ​ប៉ុន្តែ​ដោយ​សារ​ជី​វិភាព​ខ្វះខាត ​អ្នកស្រុក​សំឡូត​មួយ​ចំនួន​នៅ​តែ​បន្ត​នាំ​គ្នា​ចូល​ព្រៃ ដើម្បី​ដើរ​រក​បេះ​ផ្លែ​សំ​រង​លក់​មិន​រាងចាល​ឡើយ ​។

​ការ​បេះ​ផ្លែ​សំ​រ​ង​នេះ  ពួក​គេ​ភា​គ​ច្រើន​ឡើង​កាប់​មែក ឬ​កាប់​រំលំ​ទាំង​ដើម​ទៀង​ផង ដើម្បី​ប្រមូល​យក​ផ្លែ​ទាំង​ចាស់​ទាំង​ទុំ​។  ដូច្នេះ​ហើយ ទើប​ដើម​សំ​រ​ងរ​លាយ​ហិនហោច​អស់​គ្មាន​សល់​ពី​ក្នុង​ព្រៃ នៅ​តាម​តំបន់​ព្រៃ​ភ្នំ​នានា ក្នុងស្រុក​សំឡូត រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ