ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​អនុញ្ញាត​ឲ្យ​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ប្រទេស​ចិន

51 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​បញ្ជាក់​ថា កម្ពុជាបាន​ទទួល​ការ​អនុញ្ញាត​ជា​ផ្លូវការ ពី​អគ្គ​រដ្ឋបាល​គយ​ចិន (GACC) ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​បញ្ជាក់​ថា កម្ពុជាបាន​ទទួល​ការ​អនុញ្ញាត​ជា​ផ្លូវការ ពី​អគ្គ​រដ្ឋបាល​គយ​ចិន (GACC) ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់ដោយ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ស្រប​តាម​ពិធីសារ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែមេសា​ ។

​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងកសិកម្ម​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ២០២៥​ បាន​បញ្ជាក់​ថា ​យោង​តាម​សេចក្តីសម្រេច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី GACC បាន​វាយតម្លៃ​និង​យល់ព្រម​លើ​សំណើ​ចុះបញ្ជី​ចម្ការ​ទុរេន​ចំនួន​១១២​កន្លែង និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​៣០​កន្លែង ដែល​បាន​បំពេញ​តាម​គោលការណ៍​កសិកម្ម​ល្អ (GAP) លក្ខខណ្ឌ​ភូតគាម​អនាម័យ និង​ស្តង់ដា​សុវត្ថិភាព​ចំណីអាហារ​របស់​ប្រទេស​ចិន​ ។

​ជាមួយ​គ្នា​នេះ​ ក្រសួង​បាន​បន្ត​ឱ្យ​ដឹង​ថា​ «​ដើម្បី​ធានា​នូវ​គុណភាព ​និង​និរន្តរភាព​នៃ​ការ​នាំ​ចេញ ក្រសួង​សូម​អំពាវនាវ​ដល់​ម្ចាស់​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ឱ្យ​ខ្ជាប់ខ្ជួន​តាម​លក្ខខណ្ឌ​នៃ​ពិធីសារ​ដែល​កំណត់​ដោយ​គ្មាន​សមាសភាព​ចង្រៃ គ្មាន​សំណល់​ថ្នាំ​កសិកម្ម ឬ​សារធាតុ​គីមី​ហាមឃាត់​» ​។

​ក្នុង​សេចក្តី​ប្រកាស​ដដែល​នេះ​​បានឱ្យ​ដឹង​ថា​ ក្រសួង​ជំរុញ​ឱ្យ​ម្ចាស់​ចម្ការ​និង​រោងចក្រ​វេច​ខ្ចប់​ផ្សេង​ទៀត ដែល​មាន​បំណង​នាំ​ចេញ​រួសរាន់​មក​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ទទួល​បានការ​វាយតម្លៃ​។

​សូម​បញ្ជាក់​ថា ​មក​ដល់​បច្ចុប្បន្ន​នេះ ផ្លែ​ទុរេន​ស្រស់​គឺជា​កសិផល​ទី​៩​របស់​កម្ពុជា ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេ ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន បន្ទាប់​ពី​អង្ករ កន្ទក់​អង្ករ ចំណិត​ដំឡូង​មី​ក្រៀម គ្រាប់ពោត ផ្លែ​ចេក ផ្លែស្វាយ ផ្លែ​មៀន និង​ម្រេច​ ។ នេះ​គឺជា​សមិទ្ធផល​ផ្លែផ្កា​ដែល​កើត​ចេញពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ចិន​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ