ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍​ឆក់​ត្រី​នៅ​សមុទ្រ​ត្រូវ​បាន​ដុត​ចោល​និង​​លែង​កូន​ត្រី​ជាង​5​ម៉ឺនក្បាល

5 ម៉ោង មុន
  • កែប

ខេត្តកែប​ ៖ ​នៅ​ខេត្ត​កែប​ កាលពី​ព្រឹក​ថ្ងៃ​ទី​4​ កក្កដា ​ឆ្នាំ​2025 ​នៅ​អាង​ទំនប់​ទឹករ​នេស​ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ ចង្អើរ​ខេត្ត​កែប​ មានរៀបចំពិធីដុតឧបករណ៍​ឆក់​ត្រី​នៅ​សមុទ្រ…

ខេត្តកែប​ ៖ ​នៅ​ខេត្ត​កែប​ កាលពី​ព្រឹក​ថ្ងៃ​ទី​4​ កក្កដា ​ឆ្នាំ​2025 ​នៅ​អាង​ទំនប់​ទឹករ​នេស​ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ ចង្អើរ​ខេត្ត​កែប​ មានរៀបចំពិធីដុតឧបករណ៍​ឆក់​ត្រី​នៅ​សមុទ្រ និង​​លែង​កូន​ត្រី​ជាង​5​ម៉ឺនក្បាល ។

​លោក​ថឹ​ង​ បូ​រិ​ន​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់ និង​នេសាទ​ខេត្ត​កែប​ បាន​មាន​ប្រសាសន៍​ថា​ ការ​កែ​ច្នៃ​ផល​នេសាទ​អនុវត្ត​បាន​មាន​ចំនួន​591​តោន ​និង​ការ​ប្រមូល​ផល​វា​រី​ប្ប​កម្ម​បាន​ចំនួន​34​តោន​និង​ធានា​គារ​ក្ដាមសេះ​មាន​បួន​កន្លែង​ក្នុង​ឆមាស​ទី​1​ឆ្នាំ​2025​នេះ​។​ការ​ប្រមូល​ក្ដាម​មេ​ពង​ដាក់​ចូល​ធានា​គារ​ក្ដាម​មាន​ចំនួន​277​គីឡូក្រាម​។

​លោក​ប្រធាន​មន្ទីរ​មាន​ប្រសាសន៍​ថា ​ការ​ប្រលែង​កូន​ត្រី​និង​មេត្រី​ពួ​ជ​ថ្ងៃនេះ មាន​ចំនួន​ជាង​5​មុ​ឺ​ន​ក្បាល​នៅ​អាង​ទំនប់​ទឹករ​នេស​ព្រឹក​នេះ​។

លោក​ថឹ​ង បូ​រិ​ន ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កែប​មាន​ប្រសាសន៍​ថា​ រឹបអូស​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដែល​មាន​ដាក់​ខ្សែភ្លើង​ឆក់​នោះ ​មាន​ចំនួន​3​ករណី​ធ្វើ​សកម្មភាព​ឆក់​ក្នុង​ដែនសមុទ្រ​ក្នុង​នោះ​មាន​នាវា​បរទេស​ផង​ដែរ​ដែល​បាន​ចូល​មក​ធ្វើ​អាជីវកម្ម​ក្នុង​ដែនសមុទ្រ​ខេត្ត​កែប​។

​ឯកឧត្តម​សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​កែប​មាន​ប្រសាសន៍​ថា​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ខេត្ត​កែប​យើង​នេះ​មិន​ដែល​អាក់ខាន​ទេ​ ក្នុង​ទិវា​មច្ឆជាតិ​1​ កក្កដា ​មានការ​ប្រលែង​កូន​ត្រី​និង​ដុត​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​អាជ្ញាធរ​ពាក់​ពន្ធ​បាន​រក​ឃើញ​ហើយ​ដកហូត​មក​ដុត​បំផ្លាញ​ចោល​។​

ឯកឧត្តម​ពិសិដ្ឋ​ មាន​ប្រសាសន៍​ថា​ ការ​ប្រលែង​កូន​ត្រី​អោយ​កកើត​តកូនតចៅ​នៅ​ក្នុង​អាង​ទំនប់​ទឹករ​នេស​នេះ​ជា​ចាំបាច់​ណាស់​មិន​ត្រូវ​នាំ​គ្នា​យក​ឧបករណ៍​ឆក់​ទៅ​បំផ្លាញ​ត្រី​នោះ​ទេ​។​ ឯកឧត្តម​សោម​ពិសិដ្ឋ​មាន​ប្រសាសន៍​ថា ​អ្នក​ដែល​ប្រើ​ឧបករណ៍​ឆក់​ត្រី​ទាំង​នៅ​ដែនសមុទ្រ​ ក៏​ដូច​នៅ​ទឹកសាប​បើ​ចាប់​បាន​ហើយ​មិន​អាច​លើកលែងទោស​បាន​ទេ​។

ឯកឧត្តម​មាន​ប្រសា​ស​បន្ត​ថា បើ​មាន​វត្ថុ​តាង​នៅ​ពេល​កំពង់​ធ្វើ​សកម្មភាព​ឆក់​ហើយ​ត្រូ​តែ​ឃាត់ខ្លួន​​​តែបើ​ឃាត់ខ្លួន​ហើយ​បែ​ជា​នាំ​គ្នា​ធ្វើ​ច​នាច​លត​វ៉ា​យ៉ាងណា​នោះ​សុ​ទ្ទ​តែ​រឿង​ហើយ​ ។ ​ឯកឧត្តម​អភិបាលខេត្ត​កែប​ជំ​រុញ​​អោយ​មន្ត្រី​ជំនាញ​ខិតខំ​ធ្វើ​ការងារ​បន្ត​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​ប្រើ​ឧ​បករ​ឆក់​ត្រី​នាំ​អោយ​វិនាស​ហិនហោច​អស់​។

ឯកឧត្តម​អភិបាលខេត្ត​កែប​អោយ​មន្ត្រី​មន្ទីរ​ពាក់​ព័ន្ធ​ជួយ​ផ្សព្វផ្សាយ​ប្រាប់​អោយ​ពលរដ្ឋ​កុំ​ប្រើ​ឧ​បករ​ឆក់​ងាក​មក​អោយ​ពួក​គាត់​ចិញ្ចឹម​កង្កែប​ត្រី​អន្ទង​ក្ដាម​ខ្យង​វិញ​ម្ដង​ដោយ​មិន​ពឹងផ្អែក​ទៅ​ប្រទេស​ជិតខាង​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ