ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​កម្មករ​ ពន្លះជាមួយម៉ូតូ​សន្តិសុខ លា.ន់​ដូច​រន្ទះ​ នៅផ្លូវជាតិលេខ១

2 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​រថយន្ត​ដឹក​កម្មករ​កម្ម​ការិ​នី​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ជា​សន្តិសុខ​ឯកជន​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​និង​កន្លែង​យ៉ាង​រន្ធត់​។​ ករណី​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៤ ​មេ​សា ឆ្នាំ​​២០២៥ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥០​និង​១៥១​ខាង​មុខ​វិទ្យាល័យ​ហ៊ុន​សែន​ជី​ភូ​ ស្ថិត​នៅ​ភូមិក​ម្ពោ​ធ​ប្រោះ​ សង្កាត់​ច្រក​ម្ទេស​…

ខេត្តស្វាយរៀង​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​រថយន្ត​ដឹក​កម្មករ​កម្ម​ការិ​នី​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ជា​សន្តិសុខ​ឯកជន​ម្នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​និង​កន្លែង​យ៉ាង​រន្ធត់​។​

ករណី​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៤ ​មេ​សា ឆ្នាំ​​២០២៥ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥០​និង​១៥១​ខាង​មុខ​វិទ្យាល័យ​ហ៊ុន​សែន​ជី​ភូ​ ស្ថិត​នៅ​ភូមិក​ម្ពោ​ធ​ប្រោះ​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​ ។​

បើ​តាម​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​សុខ ស៊ឺ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ នៅ​លីវ ជា​បុគ្គលិក​សន្តិសុខ​ឯកជន មាន​ទីលំនៅ​ភូមិ​ព្រៃ​គគីរ​ឃុំ​បឹង​ខ្នា ស្រុក​កា​ឡូ​សែន​ជ័យ​ខេត្តពោធិសាត់​។​

មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KH-9189 បើកបរ​ពី​ទឹ​ស​ខាង​កើតមក​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ ត្រូវ​បាន​រថយន្ត​ដឹក​កម្មករ​កម្ម​ការ​នី​១​គ្រឿង​បើក​បញ្ច្រាស់​ទឹ​ស​គ្នា​ពី​លិចទៅ​កើត​បើក​វ៉ា​ជែង​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​លាន់​ដូច​រន្ទះ​បង្ក​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​បោក​ទៅ​លើ​ថ្នល់​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។​

ចំណែក​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ឆ្ពោះទៅ​ទឹ​ស​ខាងកើត​គេច​បាត់​ស្រ​មោល​ ។​ ចំណែក​សពជន​រង​គ្រោះ​ ត្រូវបានសមត្ថកិច្ច​​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ហៅ​រថយន្ត​សា​មុ​យ​មន្ទីរពេទ្យ​ជី​ភូ​ដឹក​បញ្ជូន​ទៅ​ស្រុក​កំណើត​ខេត្តពោធិសាត់​ ។

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​ឲ្យ​មក​ទទួលខុសត្រូវ​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ