ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​នៃ​អ្នក​ដែល​កើត​ជំងឺមហារីក ហើយ​កំពុង​តែ​បន្ត​តស៊ូរ​ស់ទាំង​ការ​ឈឺចាប់ ដើម្បី​បន្តជីវិត​មាន​ច្រើន​នៅ​កម្ពុជា ដូច្នេះ​វា​ដល់​ពេល​ដែល​យើង​ទាំងអស់​គ្នា​គួរតែ​រួម​គ្នា សិក្សា​រក​មូលហេតុ​នៃ​កំណើន​នេះ ហើយ​បើកផ្លូវ​ត្រួសត្រាយ​ឈាន​ទៅ​រក​វិធី​បង្ការ និង​ការពារ​វា ។ មក​ដល់​ពេល​នេះ ជំងឺមហារីក…

អត្រា​នៃ​អ្នក​ដែល​កើត​ជំងឺមហារីក ហើយ​កំពុង​តែ​បន្ត​តស៊ូរ​ស់ទាំង​ការ​ឈឺចាប់ ដើម្បី​បន្តជីវិត​មាន​ច្រើន​នៅ​កម្ពុជា ដូច្នេះ​វា​ដល់​ពេល​ដែល​យើង​ទាំងអស់​គ្នា​គួរតែ​រួម​គ្នា សិក្សា​រក​មូលហេតុ​នៃ​កំណើន​នេះ ហើយ​បើកផ្លូវ​ត្រួសត្រាយ​ឈាន​ទៅ​រក​វិធី​បង្ការ និង​ការពារ​វា ។

មក​ដល់​ពេល​នេះ ជំងឺមហារីក គឺជា​ជំងឺ​ដ៏​កាច​សាហា​.​វ​បំផុត​មួយ​ដែល​ពិភពលោក​នៅ​មិន​ទាន់​អា​ចរកថ្នាំ​ព្យាបាល​វា​បាន​នៅឡើយ​ទេ ។ អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​មកនេះ គ្រាន់តែ​ជា​ថ្នាំ ឬ​ជា​វិធីសាស្ត្រ ដើម្បី​ពន្យារ​ប៉ុណ្ណោះ ។

មក​ដល់​ពេល​នេះ សម្រាប់​អ្នក​ដែល​អាច​ព្យាបាល​បាន​ទាន់​ពេលវេលា គឺ​មាន​តែ​អ្នកជំងឺ​ដែល​ដឹងខ្លួន​មុន តាម​រយៈ​ការ​ត្រួតពិនិត្យ​សុខភាព ហើយ​រក​ឃើញ​ដុំ​សាច់​ដែល​វា​មិន​ទាន់​បែក ឬ​មិន​ទាន់​រីក​ជា​មហារីក ប៉ុណ្ណោះ​តាម​ការ​ព្យាបាល​ដោយ​វះកាត់​ដុំ​សាច់​នោះ​ចោល ។ ប៉ុន្តែ​នៅ​ក្នុង​ករណី​ដុំ​សាច់​នោះ វា​បែក​ហើយ​រីក​ក្លាយជា​មហារីក​ហើយ​នោះ​មធ្យោបាយ​ព្យាបាល គឺ​មាន​តែ​ចាក់​ថ្នាំ​គីមី ដើម្បី​ទប់​កុំអោយ​វា​រីក​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ​ត្រង់​ព្យាបាល​ឲ្យ​ដាច់ គឺ​មិន​អាច​នៅឡើយ​ទេ ។

មហារីក គឺជា​ជំងឺ​កាច​សាហាវ​មួយ ហើយ​វា​ពិតជា​ស្លុតចិត្ត​នៅ​ពេល​ដែល​ដឹង​ថា កំណើន​នៃ​អ្នក​ដែល​កើត​ជំងឺ​កាច​សាហាវ​នេះ នៅ​កម្ពុជា​មាន​កំណើន​ដល់​ទៅ​ជាង​៨៧​ភាគរយ ។

របាយការណ៍​របស់​ក្រសួងសុខាភិបាល កាលពីដើម​ខែមីនា កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​ឲ្យឹ​ង​ថា កាលពី​ឆ្នាំ​២០២៤ ជំងឺមហារីក​ដែល​កត់ត្រា នៅ​កម្ពុជា​មាន​រហូត​ដល់​ទៅ​ជាង​៣​សែន​នាក់ កើនឡើង​ដល់​ទៅ​៨៧,៤​ភាគរយ ។ នៅ​ក្នុង​នោះ​គេ​កត់ត្រា​ថា ជំងឺមហារីក​សុដន់​ច្រើន​ជាងគេ ពោល គឺ​ចូល​ជាង​២០​ភាគរយ បន្ទាប់​មក គឺ​មហារីក​មាត់ស្បូន​ដែល​មាន​ជាង​១១​ភាគរយ ។
នៅ​ក្នុង​ចំណោម​អ្នកជំងឺ​ទាំង​អស់នោះ មាន​អ្នក​ដែល​ស្លា​.​ប់​ដោយសារ​តែ​ជំងឺ​នេះ​មាន ១២៧​នាក់​ហើយ ។

តើ​ហេតុ​អ្វី​បានជា​ការ​រីក​រាលដាល​នៃ​ជំងឺមហារីក​នៅ​កម្ពុជា​មាន​កំណើន​កើនឡើង​បែប​នេះ ? ចម្លើយ​ឲ្យ​ប្រាកដ​នៅ​កម្ពុជា​ប្រហែលជា​ពិបាក​រក​នៅ​ពេល​នេះ​ដោយសារ​តែ​ការ​សិក្សា​អំពី​ជំងឺ​នេះ​ហាក់​មិន​ទាន់​មាន​ឭ​នៅឡើយ ដែល​នេះ គឺជា​បច្ច័យ​មួយ​ដែល​គួរតែ​មានការ​សិក្សា ឬ​អង្កេត​បែប​វិទ្យាសាស្ត្រ ដើម្បី​យើង​អាច​ដាក់​ចេញ​ជា​យុទ្ធនាការ​ក៏​ដូច​ជា ការ​បង្ការ​និង​ទប់ស្កាត់​ឲ្យ​ត្រូវ និង​ចំ​គោលដៅ ។

ជុំវិញ​សំណួរ​នេះ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​លើ​ឯកសារ​បរទេស​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ជំងឺមហារីក​វា​ច្រើន​កើត​មាន​ឡើង​ដោយសារ​តែ​វិធី​រស់នៅ និង​របប​អាហារ ជា​ពិសេស គឺ​ពពួក​អាហារ​មាន​សារធាតុ​គីមី​ផ្សេង​ៗ នៅ​ក្នុង​គ្រឿង​កំប៉ុង ពពួក​អាហារ​លឿន​ៗ ឬ​អាហារ​កៃ​ច្នៃ​រក្សា​ទុក​បាន​យូរ ។

ដោយឡែក បរិស្ថាន​នៃ​ការ​រស់នៅ និង​ការ​បំពុល​បូក​ផ្សំ​នឹង​អាកប្បកិរិយា និង​សកម្មភាព​ផ្សេង​ៗ​ដូច​ជា មិន​ទម្លាប់​ហាត់ប្រាណ​សំពាធ​ផ្លូវចិត្ត ក៏​ដូច​ជា បញ្ហា​តំណពូជ រួម​ទាំង​សកម្មភាព​ដែល​នាំ​ដល់​ការ​កែប្រែ​សេណេទិច​ក៏​ជា​បច្ច័យ​ឲ្យ​មនុស្ស​រង​គ្រោះ​នឹង​ជំងឺមហារីក​នេះ​ផង​ដែរ ។

ឯកសារ​ទាំងនោះ​ក៏​បាន​បន្ថែម​ថា ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ដ៏​សាហាវ​នេះ យើង​គួរតែ​ផ្លាស់​ប្តូរ​ជីវភាព​រស់នៅ​មួយ​ចំនួន​ដូច​ជា សូម​ទម្លាប់​ទទួលទាន​ផ្លែ​ឈើ និង​បន្លែស្រស់ ព្យាយាម​បន្ថែម​ពពួក​អាហារ​ដែល​សំបូរ​សារធាតុ​សរសៃ និង​បរិភោគ​ត្រី កាត់​បន្ថយ​ពពួក​ខ្លាញ់ ឬ​ប្រេង​កែ​ច្នៃ និង​ពពួក​អាហារ និង​ភេសជ្ជ​ផ្អែម ។ ការ​ហាត់ប្រាណ​ប្រមាណ​ជា ១៥០​នាទី នៅ​ក្នុង​មួ​យស​ប្តា​ហ៍​ក៏​វា​អាច​ជួយ​មួយ​ផ្នែក​ដែរ ។

សម្រាប់​ទីតាំង​រស់នៅ​វិញ គឺ​គួរ​ណាស់​តែ​នៅ​ក្នុង​តំបន់​ដែល​មិនសូវ​មាន​ឧស្ម័ន​បំពុល​ច្រើន ហើយ​ព្យាយាម​រស់នៅ​កន្លែង​ដែល​មាន​បរិស្ថាន​ស្អាត មាន​អនាម័យ មាន​ពណ៌​បៃតង គេង​ឫ​សម្រាន្ត​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ជា​ពិសេស គឺ​ឧស្សាហ៍​ត្រួតពិនិត្យ​សុខភាព ។

សរុប​មក​វិញ កំណើន​នៃ​អ្នក​កើត​មហារីក​នៅ​កម្ពុជា គឺ​មានការ​កើនឡើង​ខ្ពស់ ប្រសិនបើ​យើង​មិន​ប្រញាប់ប្រញាល់​ស្វែងរក​វិធី​បង្ការ និង​ការពារ​ឲ្យ​ទាន់​ពេលវេលា​នោះ​ទេ វា គឺជា​បន្ទុក​នៃ​សង្គម​មួយ​ធ្ងន់ធ្ងរ ។ អ្នក​ដែល​កើត​ជំងឺ​នេះ​ជា​ទូទៅ​ប្រឈម​មុខ​នឹង​ការ​ចំណាយ​លើ​ការ​ព្យាបាល​ខ្ពស់ ។ ដូច្នេះ​មាន​តែ​បង្ការ​ប៉ុណ្ណោះ ប៉ុន្តែ​ដើម្បី​បង្ការ​បាន​ជោគជ័យ វា​ទាល់តែ​មានការ​សិក្សា និង​អង្កេត​ច្បាស់លាស់​អំពី​ស្ថានភាព និង​មូលហេតុ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​កម្ពុជា ។

អ្វី​ដែល​យើងខ្ញុំ​បាន​ចែករំលែក​វិធី​បង្ការ និង​ការពារ​ខាងលើ​នេះ គឺ​គ្រាន់តែ​ជា​ចំណេះដឹង​ទូទៅ​រួម ប៉ុន្តែ​កម្ពុជា​វា​អាច​មាន​កត្តា​ដាច់​ដោយឡែក ឬ​ក៏​មាន​លក្ខណៈ​ពិសេស​ខុស​ពី​លក្ខណ​រួម​ដូច្នេះ​ហើយ​បាន​ទាមទារ​ការ​សិក្សា​លម្អិត ដើម្បី​ដឹង​ឫសគល់​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ