ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​ថា​ខ្លួន​នឹង​មិន​គ្រប់​គ្រង​តំបន់​ហ្កា​ហ្សា​ទេ​ក្រោយ​ចប់​សង្គ្រាម

3 ថ្ងៃ មុន

ទី​ក្រុង​យេរូសាឡឹម៖ មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រាអែល​ថ្លែង​ថា​ទៅ​ថ្ងៃ​អនាគត​ តំបន់​ហ្កាហ្សា​មិន​​​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ៊ី​ស្រា​អែល​ទេ​ ហើយ​ក៏​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ក្រុម​ហាម៉ាស់​វិល​ត្រឡប់​មក​គ្រប់​គ្រង​តំបន់​នេះ​វិញ​ដែរ​។ ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​​អ៊ី​ស្រា​អែល​ចាប់​ផ្ដើម​វាយ​ប្រហារ​ជា​ថ្មី​ដោយ​សារ​បទ​ឈប់​បាញ់​មិន​អាច​បន្ត​សុពល​ភាព​​​ត​ទៅ​ទៀត​​ (ហា​ម៉ាស់​មិន​ព្រម​​ដោះ​លែង​ចំណាប់​ខ្មាំង) និង​នៅ​ពេល​លោក​ត្រាំ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​យក​តំបន់​ហ្កា​ហ្សា​ធ្វើ​ជារមណីយ​ដ្ឋាន​លំហែ​កាយ​មាត់​សមុទ្រ​។​ មន្ត្រី​ជាន់​ខ្ពស់​អ៊ីស្រាអែល​ម្នាក់​ប្រាប់​ទស្ស​នាវដ្ដី​ញូ​ស្វីក​ (Newsweek) ថា​រដ្ឋាភិបាល​របស់​ខ្លួន​គ្មាន​ផែន​ការ​​​ចូល​កាន់​កាប់​​តំ​បន់​ហ្កាហ្សា​​​ទេ​។…

ទី​ក្រុង​យេរូសាឡឹម៖ មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រាអែល​ថ្លែង​ថា​ទៅ​ថ្ងៃ​អនាគត​ តំបន់​ហ្កាហ្សា​មិន​​​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ៊ី​ស្រា​អែល​ទេ​ ហើយ​ក៏​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ក្រុម​ហាម៉ាស់​វិល​ត្រឡប់​មក​គ្រប់​គ្រង​តំបន់​នេះ​វិញ​ដែរ​។ ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​​អ៊ី​ស្រា​អែល​ចាប់​ផ្ដើម​វាយ​ប្រហារ​ជា​ថ្មី​ដោយ​សារ​បទ​ឈប់​បាញ់​មិន​អាច​បន្ត​សុពល​ភាព​​​ត​ទៅ​ទៀត​​ (ហា​ម៉ាស់​មិន​ព្រម​​ដោះ​លែង​ចំណាប់​ខ្មាំង) និង​នៅ​ពេល​លោក​ត្រាំ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​យក​តំបន់​ហ្កា​ហ្សា​ធ្វើ​ជារមណីយ​ដ្ឋាន​លំហែ​កាយ​មាត់​សមុទ្រ​។​

មន្ត្រី​ជាន់​ខ្ពស់​អ៊ីស្រាអែល​ម្នាក់​ប្រាប់​ទស្ស​នាវដ្ដី​ញូ​ស្វីក​ (Newsweek) ថា​រដ្ឋាភិបាល​របស់​ខ្លួន​គ្មាន​ផែន​ការ​​​ចូល​កាន់​កាប់​​តំ​បន់​ហ្កាហ្សា​​​ទេ​។ សំខាន់ត្រូវ​​ខំ​វាយ​កម្ចាត់​ក្រុម​ហាម៉ាស់​​សិន​​​។ រួច​ហើយ​នរណា​ចង់​​គ្រប់​គ្រង​តំបន់​នេះ​ក៏​គ្រប់​គ្រង​ទៅ​​។ អគ្គ​កុង​ស៊ុល​អ៊ីស្រាអែល​ប្រចាំ​ទី​ក្រុង​ញូយ៉ក​ លោក​សាច់​សា (Tsach Saar) ប្រាប់​ថា​លោក​ហ៊ាន​ធានា​អះ​អាង​នៅ​ក្នុង​រឿង​នេះ​ថា​យើង​មិន​ចង់​រវី​រវល់​នឹង​តំបន់​ហ្កាហ្សា​ត​ទៅ​ទៀត​ទេ​​។ ធ្វើ​ម៉េច​ឱ្យ​តែ​ចប់​សង្គ្រាម​ឆាប់​ៗ​ទៅ​នឹង​អាល​យើង​ចាក​ចេញ​វិញ​ភ្លាម​។​

​ដើម្បី​ធានា​សន្តិ​សុខ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ និង​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​មាន​​សោក​នាដ​កម្ម​​​ថ្ងៃ​ទី​៧ ខែ​តុលា​ ឆ្នាំ​២០២៣​​ យើង​ត្រូវ​តែ​កម្ទេច​ក្រុម​ហាម៉ាស់​ចោល​សិន​។ បើ​ដល់​ថ្នាក់​រលាយ​បាត់​រូប​ទាំង​ស្រុង​ ហោច​ណាស់​ក៏​រលាយ​អង្គ​ការ​ចាត់​តាំង​យោធា​ និង​​​នយោ​បាយ​របស់​ពួក​គេ​​។ ​​យើង​នឹង​រួម​គ្នា​ជា​មួយ​ក្រុម​សម្ព័ន្ធ​មិត្ត​​ និង​ប្រទេស​ជា​​ដៃ​គូ​ដើម្បី​ដោះ​ស្រាយ​​បញ្ចប់​បញ្ហា​​នេះ​។​

អគ្គ​កុង​ស៊ុល​រូប​នេះថ្លែង​​​ថា​អ៊ីស្រាអែល​កំពុង​សិក្សា​ជម្រើស​មួយ​ចំនួន​ដើម្បី​រៀប​ចំ​ផែន​ការ​អនា​គត​សម្រាប់​តំបន់​ហ្កាហ្សា​។​ ក្នុ​ង​នោះ​ក៏​រួម​ទាំង​សំណើ​របស់​អាមេរិក​ផង​ដែរ​។ លោក​ត្រាំ​ធ្លាប់​ដាក់​ជា​សំណើ​ថា​ត្រូវ​តែ​រក​ទីកន្លែង​ថ្មី​សម្រាប់​ជន​ជាតិ​ប៉ាឡេ​ស្ទី​ន​​២​លាន​នាក់​​​។ ប្រទេស​ដែល​អាច​ទទួ​លយក​ជន​ជាតិ​ប៉ាឡេស្ទីន​​មាន​ដូច​ជា​​ប្រទេស​​​នៅ​មជ្ឈិម​បូព៌ា​ ឬ​ប្រទេស​នៅ​​​អាហ្វ្រិក​។

គំនិត​របស់​ត្រាំ​មាន​ទាំង​មតិ​គាំទ្រ និ​ងមតិ​ប្រឆាំង​។ បណ្ដា​ប្រទេស​អារ៉ាប់​ចេញ​មុខ​ប្រឆាំង​ជំទាស់​​​។ ប៉ុន្តែ​នាយក​រដ្ឋ​មន្ត្រី​អ៊ី​ស្រា​អែល​គាំទ្រ​​គំនិត​នេះ​។ កាល​ពី​ខែ​កុម្ភៈ នៅ​សេត​វិមាន​ ​លោក​ណឺតាន់​យ៉ាហ៊ូ​​ចាត់​ទុក​ថា​​នេះ​គំនិត​ជា​គំនិត​ល្អ​កម្រ​រក​បាន​​​។
ដោយ​សារ​មាន​ប្រតិ​កម្ម​ខ្លាំង​​ពេក​ លោក​ត្រាំ​កែ​សម្រួល​ផែន​ការ​របស់​គាត់​បន្តិច​វិញ​។ គាត់​​ថា​គាត់​​​មិន​បណ្ដេញ​ជន​ជាតិ​ប៉ា​ឡេ​ស្ទីន​​ទាំង​បង្ខំ​ទេ​។ ​ការ​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​នេះ​ធ្វើ​ឡើង​​ទៅ​តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​។ អគ្គ​កុង​ស៊ុល​អ៊ី​ស្រាអែល​ចាត់​ទុក​ថា​គំនិត​ចុង​ក្រោយ​នេះ​មាន​ហេតុ​ផល​សម​រម្យ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ