ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​ម៉ូតូឌុប​ចតចាំ​ម៉ូយ ជនសង្ស័យ​ម្នាក់​លួច​បណ្តើរ​យក​ទៅ ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឲ្យ​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន

2 ថ្ងៃ មុន

ខេត្តកណ្តាល ៖ នគរបាល​បាល​ក្រុង​តា​ខ្មៅ ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ហុងដា​គុប របស់​លោកតា​ម្នាក់ ជា​អ្នក​រត់​ម៉ូតូឌុប ដែល​កំពុង​ឈប់​ចាំ​ដឹក​ម៉ូយ នៅ​កំពង់ទូក​ដរ ។…

ខេត្តកណ្តាល ៖ នគរបាល​បាល​ក្រុង​តា​ខ្មៅ ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ហុងដា​គុប របស់​លោកតា​ម្នាក់ ជា​អ្នក​រត់​ម៉ូតូឌុប ដែល​កំពុង​ឈប់​ចាំ​ដឹក​ម៉ូយ នៅ​កំពង់ទូក​ដរ ។

ហេតុការណ៍​នេះ​បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២១​អា ក្នុងភូមិ​តា​ខ្មៅ​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សេង ម៉េ​ង ហៅ​(​រុណ​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មានមុខ​របរ​មិន​ពិតប្រាកដ ។

ចំណែក​ជន​រង​គ្រោះ មានឈ្មោះ គ្រី សុខ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មានមុខ​របរ (​រត់​ម៉ូតូឌុប​) ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោកតា​ម្ចាស់​ម៉ូតូ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប ពណ៌​ទឹកសមុទ្រ ដែល​ពាក់​ផ្លា​ក់​លេខ ឃ​-០៣៩៣ កណ មក​ចតម៉ូតូ ដើម្បី​រង់ចាំ​ដឹក​ម៉ូយ​នៅ​កំពង់ទូក​ដរ ដូច​សព្វដង ។ បន្ទាប់​មក​រូប​គាត់​បាន​ដើរ​ចុះ​ទៅ​ខាងក្រោម ដើម្បី​ទៅ​បទ​ជើង​តូច ភ្លាម​ៗ​នោះ ក៏​លិចមុខ​ជនសង្ស័យ​ម្នាក់ បាន​ដើរមក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​គាត់ ហើយ​ជនសង្ស័យ​នោះ​បាន​បណ្តើរ​ផង រត់​ផង រហូត​ដល់​កា​រ៉ា​ស់​សាំង​តេ​ឡា ទល់មុខ​មន្ទីរ​ពាណិជ្ជកម្ម ស្រប​ពេល​ជន​រង​គ្រោះ​ឃើញ​ទាន់ ក៏​រត់​ប្រដេញ​តាម​ពីក្រោយ ស្រែក​រួច​សួរ​ថា «​ចុះ​អ្ហែង​យក​ម៉ូតូ​របស់​អា​ញ់​ទៅ​ណា ?​» ពេល​នោះ​ជនសង្ស័យ​ឆ្លើយ​ថា យក​ទៅ​ចាក់​សាំង​ឲ្យ ។ ឮ​ដូច្នោះ ជន​រង​គ្រោះ​បាន​ស្រែ​កថា ចោរលួច​ម៉ូតូ​ៗ ភ្លាម​នោះ ក៏​ជនសង្ស័យ បាន​ផ្តួល​ម៉ូតូ​ចោល រត់​តែ​ម្តង ស្រប​ពេល ដែល​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​តា​ខ្មៅ ល្បាត​ក្នុង​មូលដ្ឋាន ឃើញ​បែប​នេះ ក៏​ធ្វើការ​ចាប់ខ្លួន​ឃាត់ខ្លួន​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នគរបាល​ជំនាញ​ក្រុង​តា​ខ្មៅ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ