ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ព​ជន​រង​គ្រោះ​ម្នាក់​​ស្លា.ប់​ដោយរ​ញ្ជួ​យ​ដី​បា.ក់អគារ​នៅ​​ថៃ​ ត្រូវ​បាន​បញ្ជូន​ដល់​លំ​នៅដ្ឋា​ន​ជូន​សាច់ញាតិ​ហើយ​

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សព​ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លាប់​ដោយគ្រោះរ​ញ្ជួ​យ​ដី​​បណ្តាល​ឱ្យ​បាក់អគារ​​នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ថៃ​ដឹកបញ្ជូនដល់​លំ​នៅដ្ឋា​ន​ជូន​សាច់ញាតិ​ហើយ ​កាលពីវេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ នៅ​ពេល​ដែល​ទទួល​សាកសព​ជន​រង​គ្រោះ​ គេ​ឃើញ​ក្រុមការងារ​ថ្នាក់​ជាតិ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិ​ជ្ជ​ជីវៈ​និង​អាជ្ញាធរ​ខេត្ត​ស្រុក​និង​ក្រុម​គ្រួសារ​ចាំ​ទទួល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​មាន​អគ្គ​កុង​ស៊ូ​ល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រៈ​កែវ​ផងដែរ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ សព​ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លាប់​ដោយគ្រោះរ​ញ្ជួ​យ​ដី​​បណ្តាល​ឱ្យ​បាក់អគារ​​នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ថៃ​ដឹកបញ្ជូនដល់​លំ​នៅដ្ឋា​ន​ជូន​សាច់ញាតិ​ហើយ ​កាលពីវេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

នៅ​ពេល​ដែល​ទទួល​សាកសព​ជន​រង​គ្រោះ​ គេ​ឃើញ​ក្រុមការងារ​ថ្នាក់​ជាតិ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិ​ជ្ជ​ជីវៈ​និង​អាជ្ញាធរ​ខេត្ត​ស្រុក​និង​ក្រុម​គ្រួសារ​ចាំ​ទទួល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​មាន​អគ្គ​កុង​ស៊ូ​ល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រៈ​កែវ​ផងដែរ ។

លោក ស្វាយ ជា អភិបាលស្រុក​ម៉ា​ឡៃ​បាន​ឱ្យដឹងថា​ ​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មាស សា​វ៉ាង ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ​មុខ​របរ​​កម្មករ​សំណង់​ ​រស់នៅ​ភូមិប​ល្ល័​ង្គ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ​​បាន​ស្លា.ប់​ដោយគ្រោះរ​ញ្ជួ​យ​ដី​បណ្តាល​ឱ្យ​អគារ​បាក់​សង្កត់​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​ នៅ​ក្រុងបាងកក ​ប្រទេស​ថៃ​។

លោក​បាន​បញ្ជាក់​ថា​ ​ជន​រង​គ្រោះ​បាន​ស្លា.ប់​ ដោយ​គ្រោះរញ្ជួយដីបណ្តាល​ឱ្យ​​បាក់អគារ​​សង្កត់​នៅ​ប្រទេស​ថៃ​ ហើយសាច់ញាតិ​បាន​ទទួល​ដំណឹងនេះ​តាម​រយៈ​សាច់ញាតិ​រួមការ​ងារជាមួយជន​រង​គ្រោះ​​និង​ក្រុមសង្គ្រោះ​បាន​រក​ឃើញសព​ ធ្វើ​ឱ្យ​គ្រួសារ​ជន​រង​គ្រោះ​ពិត​មាន​ភាព​តក់​ស្លុតជាពន់ពេក ។ ជាមួយគ្នានេះដែរ ​អាជ្ញាធរ​ស្រុក​ម៉ា​ឡៃ​បាន​ចូលរួម​រំលែក​ទុក​ដល់​គ្រួសារ​សព​ផងដែរ ។

លោក ស្វាយ ជា បាន​បញ្ជាក់​ថា​ សព​ជន​រង​គ្រោះ​ត្រូវ​ភាគី​ថៃ​តាម​រយៈ​អគ្គ​កុង​ស៊ូ​ល​កម្ពុជា​ បាន​បញ្ជូន​​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ តាម​រយៈ​រថយន្ត​សង្គ្រោះ​ថៃ​ដឹក​បញ្ជូន​ដល់​លំនៅ​ដ្ឋា​ន​ដែល​ក្រុមការងារ​ថ្នាក់​ជាតិ​និង​ខេត្ត​/​ស្រុក​និង​សាច់ញាតិ​បាន​ទទួល​សាកសព​និង​អគុណ​ចំពោះ​ភាគី​ថៃ​ដែល​បាន​យកចិត្តទុកដាក់​ដឹកបញ្ជូន​សាកសព​ដល់​លំនៅ​ដ្ឋា​ន​ស្រុក​ម៉ា​ឡៃ​ដើម្បី​ប្រគល់​ជូន​សាច់ញាតិ​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ