ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​​អុកឡុក​ក្នុងរោងការ​ ចុងក្រោយត្រូវជា.ប់ខ្នោះ

1 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ មាន​ករណី​ក្មេង​ទំនើង​០២​នាក់​ផឹកស្រា​​ស្រវឹង​ឡើង​រាំ​ប៉ះ​គ្នា​បន្តិចបន្តួច​ផ្ទុះ​កំហឹង​ទៅ​ផ្ទះ​យក​ដាវ​មករ​កកាប់​គូរ​ជម្លោះ​ផ្អើល​រោងការ​ត្រូវ​សមត្ថកិច្ច​ចាប់់ខ្លួន​បញ្ជូន​ទៅ​តុលាការ សាលាដំបូង​ខេត្តស្វាយរៀង ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​ស្វា​យេ​រៀង​ពាក់ព័ន្ធ​ករណី​កាន់​ដាវ​អុកឡុក​នៅ​ក្នុង​រោងការ​។​ បើ​តាម​លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ បានឱ្យ​ដឹង​ថា…

ខេត្តស្វាយរៀង​៖ មាន​ករណី​ក្មេង​ទំនើង​០២​នាក់​ផឹកស្រា​​ស្រវឹង​ឡើង​រាំ​ប៉ះ​គ្នា​បន្តិចបន្តួច​ផ្ទុះ​កំហឹង​ទៅ​ផ្ទះ​យក​ដាវ​មករ​កកាប់​គូរ​ជម្លោះ​ផ្អើល​រោងការ​ត្រូវ​សមត្ថកិច្ច​ចាប់់ខ្លួន​បញ្ជូន​ទៅ​តុលាការ សាលាដំបូង​ខេត្តស្វាយរៀង ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​ស្វា​យេ​រៀង​ពាក់ព័ន្ធ​ករណី​កាន់​ដាវ​អុកឡុក​នៅ​ក្នុង​រោងការ​។​

បើ​តាម​លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​២​នាក់ ដែល​ចាប់ខ្លួន ទី​១-​ឈ្មោះ អុ​ិ​ន ធិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​២-​ឈ្មោះ​ពុត គង្គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ចំបក់​កោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ​។

លោកអធិការស្រុកបានបន្តថា មុន​ពេល​កើតហេតុ​ វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៣​មិ​នា​២០២៥​ជន​ទាំង​២ បាន​មក​ចូលរួម​ក្នុង​មង្គលការ​នៅ​ក្នុងភូមិ​ត្រោក​ឃុំ​តា​សួ​ស​ស្រុក​ស្វាយ​ជ្រំ លុះ​ពេល​ផឹកស្រា​ស្រវឹង​បាន​យក​ដាវ​បង្ក​អុកឡុក​ក្នុង​រោងការ និង​បាន​ទាស់​ពាក្យ​សំដី​គ្នា​ជាមួយ​ភ្ញៀវ ហើយ​យក​ដាវ​បម្រុង​កាប់​ទៅ​លើ​ភ្ញៀវ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​បាន​ចេញពី​រោងការ​។

​លុះ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៥ សមត្ថកិច្ច​ក៏​បាន​ចាប់​ឃាត់ខ្លួន​មក​សួរនាំ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​បាន​ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ការកូន​របស់​ឈ្មោះ អេ​ង នាង នោះ​ដែរ ពេល​ផឹកស្រា​ស្រវឹង​ក៏​បបួល​គ្នា​ឡើង​រាំ​លេង​ពេល​លើកដៃ​រាំ​នោះ​ក៏​ប៉ះ​ដងខ្លួន​ឈ្មោះ​ខៀវ សល់​ហៅ​(​ឆក​)​ភ្លាម​នោះ​ពួក​ខ្លួន​ទាំង​២​នាក់​ខឹង​បាន​រើស​សំបក​កំប៉ុង​ចោល​ទៅ​ត្រូវ​ឈ្មោះ​ខៀវ សល់ បន្ទាប់​មក​ក៏​បាន​ទាស់​ពាក្យ​សំដី​គ្នា រួច​ហើយ​ពួក​ខ្លួន​ទាំង​២​នាក់​ក៏​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​យក​ដាវ​នៅផ្ទះ​ឈ្មោះ​ពុត គង្គា ពេល​យក​ដាវ​បាន​ហើយ ក៏​ជិះ​ម៉ូតូ​មក​រោងការ​វិញ​ពេល​មក​ដល់​រោងការ​មិត្ត​ភ័​ក្រ​ខ្លួន​ឈ្មោះ ពុត គង្គា បាន​កាន់​ដាវ​ដើរ​ចូល​ទៅ​ក្នុង​រោងការ ភ្លាម​នោះ​ក៏​មាន​បងប្អូន​នៅ​ក្នុង​រោងការ​ព័ទ្ធ និង​ឃាត់​ចាប់​ពួក​ខ្លួន​បាន​ក៏​តេ​ទូរ​សព្ទ​ប្តឹង​ទៅ​សមត្ថកិច្ច​តែ​ម្តង ចំពោះ​ដាវ​១​ទៀត​ពួក​ខ្លួន​បាន​លាក់​ទុក​នៅ​ខាងលិច​រោងការ​ក្បែ​ផ្ទះ​កូនកំលោះ​។

ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​សារភាព​របស់​ក្មេង​ទំនើង​ទាំង​២​នាក់​រួច លោក​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​រាយការណ៍​ជូន លោក​ឧត្តមសេនីយ៍ទោ ស្នងការ​និង​បាន​សុំ​យោបល់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​លោក​ចៅក្រម​បាន​ចេញ​ដីការ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​២៦ ខែមីនា​២០២៥​រួច​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ