ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ផ្តល់​ការ​ឧបត្ថម្ភ​ជា​ប្រចាំខែ​ដល់​មណ្ឌល​មែកឈើ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ចន្ទ ទី​៣១ ខែមីនា ឆ្នាំ​២០២៥​នេះ លោក មែ ស៊ី​ថន និង​លោកស្រី…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ចន្ទ ទី​៣១ ខែមីនា ឆ្នាំ​២០២៥​នេះ លោក មែ ស៊ី​ថន និង​លោកស្រី ម៉ី ភា​វី បាន​នាំ​យក​ថវិកា ចំនួន ៥​លាន​រៀល​, អង្ករ ចំនួន ១​តោន និង​មី ៥០​កេស ដែល​ជា​អំណោយ​ឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ផ្តល់​ជូន​មណ្ឌល​មែកឈើ ស្ថិត​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ សម្រាប់​ចូលរួម​ជួយ​ផ្គត់ផ្គង់​ដល់​កុមារ​កំព្រា និង​កុមារ​មានទុក្ខ​លំបាក​ប្រមាណ​ជិត ២០០​នាក់ កំពុង​រស់នៅ​ក្នុង​មណ្ឌល​មែកឈើ ។

គួរ​រំលឹក​ផង​ដែរ​ថា កន្លង​មកនេះ សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​មួយ​សកម្មភាព​របស់​លោក ផ​ន ផល្លា ប្រធាន​មណ្ឌល​មែកឈើ ដែល​គាត់​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​មនុស្សធម៌ ដើម្បី​ជួយ​ដល់​ក្មួយ​ៗ​កុមារ​កំព្រា និង​កុមារ ដែល​មានទុក្ខ​លំបាក​រាប់រយ​នាក់​នៅ​ក្នុង​មណ្ឌល​របស់​គាត់ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​៦ ខែមីនា កន្លង​ទៅ​នេះ សម្តេច​ក៏​បាន​ឆ្លៀតពេល​ជួប​ជជែក​លេង​ជាមួយ​លោក ផ​ន ផល្លា ដោយ​សម្តេច​មាន​សេចក្ដី​រំភើប ស្ងប់​ស្ញែង និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត និង​ការ​តស៊ូ​ក្នុង​ជីវិត​របស់​លោក ផ​ន ផល្លា រហូត​បាន​ក្លាយ​ពី​កុមារ​កំព្រា​ម្នាក់ ដែល​ធ្លាប់​ផ្ញើ​វាសនា​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​នេះ ទៅ​ជា​មនុស្ស​ម្នាក់​ដែល​ផ្ដល់​សេចក្តីសុខ និង​ភាព​កក់ក្តៅ​ដល់​ក្មួយ​ៗ​រាប់រយ​នាក់ ដែល​កំពុង​ជួប​ការ​លំបាក​ដូច​រូប​លោក​កាលពី​អតីតកាល​។ ហើយ​នេះ មិន​ត្រឹមតែ​ជា​សកម្មភាព​គំរូ​សម្រាប់​ក្មួយ​ៗ​នៅ​ក្នុង​មណ្ឌល​នោះ​ទេ ប៉ុន្តែ​ក៏​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន​ខ្មែរ​ដទៃ​ទៀត ដែល​ភាព​ជោគជ័យ​របស់​លោក​។

សូម​បញ្ជាក់​ថា ការ​ផ្តល់​អំណោយ​ឧបត្ថម្ភ​ខាងលើ​នេះ គឺ​សម្តេច​បវរ​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត នឹង​បន្ត​ផ្តល់​ជា​ប្រចាំខែ គិត​ចាប់ពី​ពេល​នេះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ