ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ស្លា.ប់​កើនឡើង​ដល់​២,០៥៦​នាក់ ដោយសារ​ការ​គ្រោះ​រញ្ជួយ​ដី​នៅ​មី​យ៉ា​ន់​ម៉ា

1 ថ្ងៃ មុន

មី​យ៉ា​ន់​ម៉ា ៖ អ្នកនាំពាក្យ​យោធា ដែល​កំពុង​កាន់​អំណាច​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​និយាយ​ថា ចំនួន​អ្នក​ស្លា​.​ប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ កាលពី​ថ្ងៃ​សុក្រ បាន​កើនឡើង​ដល់ ២,០៥៦​នាក់ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន…

មី​យ៉ា​ន់​ម៉ា ៖ អ្នកនាំពាក្យ​យោធា ដែល​កំពុង​កាន់​អំណាច​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​និយាយ​ថា ចំនួន​អ្នក​ស្លា​.​ប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ កាលពី​ថ្ងៃ​សុក្រ បាន​កើនឡើង​ដល់ ២,០៥៦​នាក់ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​អ្នកនាំពាក្យ​របប​យោធា បាន​និយាយ​ទៀត​ថា មនុស្ស​ចំនួន ២៧០​នាក់​ទៀត កំពុង​បាត់​ខ្លួន ហើយ​មនុស្ស​ប្រមាណ ៣,៩០០​នាក់​បាន​រង​របួស ។

នៅ​ប្រទេស​ថៃ ឯណោះ​វិញ មាន​មនុស្ស ១៩​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជាក់​ថា បាន​ស្លាប់ ខណៈ​មនុស្ស​ជាង ៧០​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣១ មីនា ២០២៥​នេះ ។

សូម​ជម្រាបឡើងវិញថា កាលពី​វេលា​ម៉ោង​១៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​នេះ មាន​បាតុភូត​រញ្ជួយ​ដី​កើតឡើង ស្ថិត​នៅ​ចម្ងាយ ១៦​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ នៃ​ទីក្រុង​សា​ឃ្លាំង (Sagaing) នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ការ​រញ្ជួយ​នេះ បាន​កើតឡើង​នៅ​ក្នុង​ស្រទាប់​ស្នូលផែនដី ជម្រៅ​ប្រមាណ ១០​គីឡូម៉ែត្រ និង​មាន​ឥទ្ធិពល​មក​ស្រទាប់​ខាងលើ នៃ​ផែនដី​ក្នុង​កម្រិត​រញ្ជួយ ៧,៧ រិច​ទ័​រ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​មួយ​ចំនួន រួម​មាន ៖ ប្រទេស​មី​យ៉ា​ន់​ម៉ា បង់​ក្លា​ដែ​ស ឥណ្ឌា ឡាវ ថៃ វៀតណាម និង​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ