ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឡានតាក់​ស៊ីរវល់​ដើរ​ចាប់​ម៉ូយ​ ជនម្នាក់​លួ.ច​​ឡានបើក​គេច ​ត្រូវ​​ម្ចាស់​ជួល​ម៉ូតូឌុប​ជិះ​ដេញ​តាម​ចាប់​បាន​មក​វិញ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពេញ​៖ ជនសង្ស័យ​ម្នាក់​មានមុខរ​បរជា​អ្នក​ខ្វៃ​ជ្រូក​លក់​មិនសូវ​កាក់កប​បាន​បែកគំនិត​ធ្វើ​ជា​ចោរ ដោយ​បាន​ប្រើ​ល្បិច​តថ្លៃ​រថយន្ត​តាក់​សុ​ី​១​គ្រឿង​ជិះ​ពី​ម្ដុំ​ជិត​ស្ពាន​អាកាស​ចោម​ចៅ​ដោយ​ប្រាប់​ថា​ទៅ​ខេត្តកំពត ហើយ​បន្ទាប់​ពី​តថ្លៃ​ត្រូវ​គ្នា​ហើយ​បាន​ឡើង​ទៅ​អង្គុយ​ក្នុង​រថយន្ត ចំណែកឯ​ម្ចាស់​រថយន្ត​មិន​បាន​ពន្លត់​ម៉​សុ​ី​ន​នោះ​ទេ ព្រោះ​ខ្លាច​ជនសង្ស័យ​និង​ម៉ូយ​ម្នាក់​ទៀត​ក្ដៅស្អុះ គាត់​ក៏​បញ្ឆេះ​រថយន្ត​ចោល ។ បន្ទាប់​មក​គាត់​បាន​ដើរ​ហៅ​ម៉ូយ​ដាក់​រថយន្ត​បន្ថែម ស្រាប់តែ​ជនសង្ស័យ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​លួច​រថយន្ត​នោះ​បើក​ចេញ​គេចខ្លួន​ដោយ​ទាំង​ម៉ូយ​ម្នាក់​នៅ​ក្នុង​រថយន្ត​នោះ​ផង​ដែរ…

រាជធានី​ភ្នំ​ពេញ​៖ ជនសង្ស័យ​ម្នាក់​មានមុខរ​បរជា​អ្នក​ខ្វៃ​ជ្រូក​លក់​មិនសូវ​កាក់កប​បាន​បែកគំនិត​ធ្វើ​ជា​ចោរ ដោយ​បាន​ប្រើ​ល្បិច​តថ្លៃ​រថយន្ត​តាក់​សុ​ី​១​គ្រឿង​ជិះ​ពី​ម្ដុំ​ជិត​ស្ពាន​អាកាស​ចោម​ចៅ​ដោយ​ប្រាប់​ថា​ទៅ​ខេត្តកំពត ហើយ​បន្ទាប់​ពី​តថ្លៃ​ត្រូវ​គ្នា​ហើយ​បាន​ឡើង​ទៅ​អង្គុយ​ក្នុង​រថយន្ត ចំណែកឯ​ម្ចាស់​រថយន្ត​មិន​បាន​ពន្លត់​ម៉​សុ​ី​ន​នោះ​ទេ ព្រោះ​ខ្លាច​ជនសង្ស័យ​និង​ម៉ូយ​ម្នាក់​ទៀត​ក្ដៅស្អុះ គាត់​ក៏​បញ្ឆេះ​រថយន្ត​ចោល ។ បន្ទាប់​មក​គាត់​បាន​ដើរ​ហៅ​ម៉ូយ​ដាក់​រថយន្ត​បន្ថែម ស្រាប់តែ​ជនសង្ស័យ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​លួច​រថយន្ត​នោះ​បើក​ចេញ​គេចខ្លួន​ដោយ​ទាំង​ម៉ូយ​ម្នាក់​នៅ​ក្នុង​រថយន្ត​នោះ​ផង​ដែរ ។ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ជួល​ម៉ូតូឌុប​ជិះ​ដេញ​តាម​ជា​ច្រើន​គីឡូម៉ែត្រ ទើប​តាម​ទាន់​រួច​ឃាត់ខ្លួន​ហើយ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​បាន​វាយ​ទាត់​ធាក់​ម្នាក់​១​ដៃ​១​ជើង​ទ្រម​ខ្លួន រួច​ទើប​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុ​ការ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ជេ​ត វណ្ណ ភេទ​ប្រុស​អាយុ​៣០ ឆ្នាំ មុខរបរ​ជា​អ្នក​ខ្វៃ​ជ្រូក​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​នេះ​ធ្វើ​សកម្មភាព​លួច​រថយន្ត​ម៉ាក​អេស​សាំ​យ៉ុ​ង​ព​ណ៍​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-7933 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ជឿន ចាន់​ណា​ក់ អាយុ​៣២​ឆ្នាំ មុខរបរ​រត់​តាក់​សុ​ី មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

ម្ចាស់​រថយន្ត​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ឈប់​រថយន្ត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ហៅ​ម៉ូយ​ខណៈនោះ​រូប​គាត់​ទើបតែ​ហៅ​បាន​ម៉ូយ​ជិះ​នៅ​ក្នុង​រថយន្ត​ម្នាក់​ប៉ុណ្ណោះ ។​លុះដល់​ពេល​កើតហេតុ​ក៏​ឃើញ​ជនសង្ស័យ​ខាងលើ​ដើរទៅ​តថ្លៃ​រថយន្ត​គាត់​ជិះ​ទៅ​កាន់​តានី​ទូក​មាស ខេត្តកំពត ហើយ​ត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ​៣០,០០០​រៀល រួច​ជនសង្ស័យ​បាន​ឡើង​ទៅ​ជិះ​ក្នុង​រថយន្ត​នៅ​កៅអី​ខាងក្រោយ ។

គាត់​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​គាត់​មិន​បាន​ពន្លត់​ម៉ា​សុ​ី​ន​រថយន្ត​នោះ​ទេ​ដោយ​ខ្លាច​ជនសង្ស័យ​និង​ម៉ូយ​ម្នាក់​ទៀត​ក្ដៅស្អុះ​ក៏​បញ្ឆេះរ​រថយន្ត​ចោល រួច​បាន​បាន​ទៅ​ហៅ​ម៉ូយ​ដាក់​រថយន្ត​បន្ត​ទៀត ស្រាប់តែ​ជនសង្ស័យ​ឆ្លៀតឱកាស​គាត់​កំពុង​រវល់​ជន​នោះ​ក៏​បើករថយន្ត​គេចខ្លួន​តែ​ម្ដង​តែ​ម្ដង ។ ពេល​ឃើញ​បែប​នេះ​គាត់​ក៏​បាន​ជួល​ម៉ូតូឌុប​ជិះ​ដេញ​តាម​រហូត​ដល់​ត្រង់​ចំណុច​មុខ​ខ្លោ​ទ្វារ​វត្ត​ជន្លុង​ម្លូ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ចាប់​បាន​ហើយ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​នាំ​គ្នា​វាយ​ទាត់​ធាក់​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន រួច​ទើប​ប្រគល់​ទៅ​ឲ្យ​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពី​នាំ​ទៅ​ល់​ប៉ុស្តិ៍​នគរបាល​បាន​សួរនាំ​ជនសង្ស័យ​និង​ជន​រង​គ្រោះ​ម្ចាស់​រថយន្ត​ទើប​ដឹង​ថា ទីតាំង​កើតហេតុ​ស្ថិត​នៅ​ភូមិ​ថ្នល់បំបែក នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ប្រគល់​ជនសង្ស័យ​ខាងលើ​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ដើម្បី​សួរនាំ​និង​ចាត់ការ​បន្ត​វិញ ប៉ុន្តែ​ក្រោយមក​ម្ចាស់​រថយន្ត​ខាងលើ​មិន​បាន​ប្តឹងផ្តល់​លើ​ជនសង្ស័យ​នោះ​ទេ និង​បាន​ត្រឹមតែ​សំណូមពរ​ដល់​នគរបាល​ឲ្យ​ជួយ​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​បញ្ចប់រឿង​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ