សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ បើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។»

សម្តេចតេជោ បានសរសេរតាមហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី២៨ ខែមីនា ថា បងប្រុសម្នាក់នេះ បានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យ នាសម័យនោះមកជួយពុកម៉ែធ្វើស្រែចម្ការ ដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ ។

ជាមួយនឹងទុក្ខក្រៀមក្រំ ចំពោះការស្លា.ប់បាត់បង់ជីវិតរបស់បងប្រុស នាពេលនេះ សម្តេចតេជោ បានសរសេរថា «កើត ចាស់ ឈឺ ស្លា.ប់ គឺជាក្រឹត្យក្រមធម្មជាតិ ដែលមិនអាចចៀសវាងបាន» ។
មរណភាព របស់អ្នកឧកញ៉ា ហ៊ុន សាន បានធ្វើអោយប្រជាជនកម្ពុជាជាច្រើន ចូលរួមរំលែកទុក្ខតាមរយ:ការផុសរបស់ពួកគេនៅតាមបណ្តាញសង្គម ៕

ចែករំលែកព័តមាននេះ