រាជធានីភ្នំពេញ ៖ ស្ត្រីជានិស្សិតឆ្នាំទី៣ តែងខ្លួនជាប្រុសម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួន បន្ទាប់ពីបង្កហិ.ង្សាដោយចេតនាប្រើដៃ និងខ្សែក្រវ៉ាត់វា.យទៅលើស្ត្រីម្នាក់ បណ្តាលឲ្យរបួសជាំភ្លៅខាងឆ្វេង ,ពកក្បាល និងបែកបបូរមាត់ ។

តាមនគរបាលខណ្ឌទួលគោក បានអោយដឹងថា ជនសង្ស័យរូបនោះឈ្មោៈ តែ ទីងឈាង ភេទស្រី (ស្រីតែងខ្លួនធ្វើប្រុស) អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ឆ្នាំទី៣ ស្នាក់នៅផ្ទះភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ចំណែកជនរងគ្រោះឈ្មោះ ហេង ឌីម៉ង់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន លក់គ្រឿងក្រអូប ស្នាក់នៅផ្ទះលេខ៤៤A ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមនគរបាលខណ្ឌទួលគោកបានអោយដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ពីបទហិ.ង្សា ដោយចេតនា(ប្រើដៃ និងខ្សែក្រវ៉ាត់វា.យទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសជាំភ្លៅខាងឆ្វេង ,ពកក្បាល និងបែកបបូរមាត់) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៤A ផ្លូវលេខ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ