ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​មាន​អារម្មណ៍​ពិបាកចិត្ត ឬ​អស់សង្ឃឹម​ពេល​ខ្លះ គឺជា​ផ្នែក​ធម្មជាតិ​នៃ​ជីវិត ប៉ុន្តែ​ការ​ជាប់​គាំង​នៅ​ក្នុង​អារម្មណ៍​អវិជ្ជមាន​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត រាង​កាយ និង​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។ ខាងក្រោម​នេះ គឺជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​អនុញ្ញាត​ឱ្យ​ខ្លួនឯង​ពិបាកចិត្ត​ពេក ៖…

ការ​មាន​អារម្មណ៍​ពិបាកចិត្ត ឬ​អស់សង្ឃឹម​ពេល​ខ្លះ គឺជា​ផ្នែក​ធម្មជាតិ​នៃ​ជីវិត ប៉ុន្តែ​ការ​ជាប់​គាំង​នៅ​ក្នុង​អារម្មណ៍​អវិជ្ជមាន​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត រាង​កាយ និង​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។ ខាងក្រោម​នេះ គឺជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​អនុញ្ញាត​ឱ្យ​ខ្លួនឯង​ពិបាកចិត្ត​ពេក ៖

១. អារម្មណ៍​អវិជ្ជមាន​អាច​បំផ្លាញ​សុខភាព
-​ការ​ភ័យ​ព្រួយ ស្តាយក្រោយ ឬ​សោកសៅ យូរ​អាច​ធ្វើ​ឱ្យ​មានការ​អស់កម្លាំង និង​ជំងឺ​បាក់ទឹកចិត្ត អារ ឬ​សូ​ម្បី​តែ​ជំងឺ​បេះដូង ។
-​ស្ត្រេ​ស​ច្រើន​ពេក​អាច​បំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ឱ្យ​អ្នក​ងាយ​ឈឺ ។

២. វា​ធ្វើ​ឱ្យ​អ្នក​ភ្លេច​តម្លៃ​ខ្លួនឯង
-​ពេល​អ្នក​រស់នៅ​ក្នុង​អារម្មណ៍​អវិជ្ជមាន​យូរ អ្នក​អាច​ចាប់ផ្តើម​គិត​ថា ខ្លួនឯង គ្មាន​តម្លៃ ឬ​ឥតប្រយោជន៍​ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ពិបាក​ចាក​ចេញពី​អារម្មណ៍​ទាំងនោះ ។
-​ការ​ពិបាកចិត្ត​ពេក​អាច​ធ្វើ​ឱ្យ​អ្នក​មើល​រាល់​បញ្ហា​តាម​រយៈ​អារម្មណ៍​អវិជ្ជមាន ដោយ​មិនឃើញ​ដំណោះស្រាយ ។

៣. វា​រារាំង​ឱកាស​ក្នុង​ជីវិត
-​អារម្មណ៍​អវិជ្ជមាន​ដូច​ជា ការ​បាក់ទឹកចិត្ត ឬ​ការ​ខកចិត្ត អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ឱកាសល្អ​ៗ​ដោយសារ​អ្នក​មិន​មាន​ថាមពល ឬ​ការ​ច្នៃប្រឌិត ដើម្បី​ដោះស្រាយ​បញ្ហា ។

-​អ្នក​អាច​ខកខាន​ការ​លើកលែងទោស​ខ្លួនឯង ឬ​អ្នក​ដទៃ​ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​អាក្រក់​ជាង​មុន ។

៤. អ្នក​មិន​តែងតែ​ខុស​អ្វី​ៗ​អាច​ផ្លាស់​ប្តូរ

-​ជីវិត​មាន​រលក​ឡើង​ចុះ អ្វី​ៗ​ដែល​អ្នក​ជួប​បច្ចុប្បន្ន​អាច​ជា​រឿង​ចម្រុះ​នៃ​ជីវិត​ដែល​ពេល​ខ្លះ​មាន​ឡើង ពេល​ខ្លះ​មាន​ចុះ ។ ការ​ពិបាកចិត្ត​ពេក​ធ្វើ​ឱ្យ​អ្នក​មើល​មិនឃើញ​ពន្លឺ​នៅ​ខាង​មុខ ។

-​សូ​ម្បី​តែ​ការ​បរាជ័យ ឬ​ការ​ឈឺចាប់ ក៏​អាច​ជា​មេរៀន​ដែល​ធ្វើ​ឱ្យ​អ្នក​ខ្លាំង​ជាង​មុន ។

៥. អ្នក​សំខាន់​សម្រាប់​អ្នក​ដទៃ
-​ការ​ពិបាកចិត្ត​យូរ​អាច​ធ្វើ​ឱ្យ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ពិបាកចិត្ត​ដែរ ។ ការ​ថែរក្សា​សុខភាព​ផ្លូវចិត្ត​របស់​អ្នក គឺជា​តបស្នង​ដ៏​ល្អ​របស់​អ្នក​ចំពោះ​អ្នក​ដទៃ ។

ដំណោះស្រាយ ៖ ធ្វើ​ដូច​ម្តេច ដើម្បី​កាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន?
+​ទទួលស្គាល់​អារម្មណ៍​របស់​អ្នក កុំ​បដិសេធ ឬ​បង្ខំ​ខ្លួនឯង​ឱ្យ​មិន​ឈឺចាប់ ។

+ចែករំលែក​ជាមួយ​អ្នក​ដទៃ ការ​និយាយ​ឱ្យ​អ្នក​ដទៃ​ដឹង​អាច​ជួយ​ឱ្យ​អ្នកមាន​ទស្សន​ថ្មី ។

+ផ្លាស់​ប្តូរ​បរិយាកាស ចេញ​ទៅ​ក្រៅ ធ្វើ​សកម្មភាព​ថ្មី ឬ​ស្តាប់ភ្លេង​ដែល​អ្នក​ចូល​ចិត្ត ។

+សរសេរ​កំណត់ហេតុ ការ​បង្ហាញ​អារម្មណ៍​តាម​រយៈ​សរសេរ​អក្សរ​អាច​ជួយ​អ្នក​យល់​ខ្លួនឯង​កាន់តែ​ច្បាស់ ។

+ស្វែងរក​ជំនួយ​វិជ្ជាជីវៈ បើ​អារម្មណ៍​អវិជ្ជមាន​មិន​បាត់បង់ ការពិគ្រោះ​ជាមួយ​អ្នកជំនាញ (​គ្រូពេទ្យ​ផ្លូវចិត្ត​) អាច​ជា​ដំណោះស្រាយ ។

ចង់​ចាំ​ថា ៖ «​អារម្មណ៍​អវិជ្ជមាន គឺ​ដូច​ភ្លៀង វា​មិន​អាច​ធ្លាក់​គ្មាន​ឈប់ ប៉ុន្តែ​ពេល​ណា​វា​ឈប់ អ្នក​នឹង​ឃើញ​ពន្លឺ​ថ្ងៃ​ភ្លាម​ៗ»

អ្នក​មិន​ត្រូវការ​បំភ្លេច​អារម្មណ៍​របស់​អ្នក​ទេ គ្រាន់តែ​កុំឱ្យ​វា​គ្រប់គ្រង​ជីវិត​អ្នក ។ សូម​ចែករំលែក​អារម្មណ៍​របស់​អ្នក ហើយ​ផ្តោត​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​។ អ្នក​ត្រូវ​តែ​ខ្លាំង​អាច​ជម្នះ​ការ​ឈឺចាប់ ៕