មានការផ្សាយអំពីការលេបប្រម៉ាត់ទាកាប៉ាស្រស់ៗជួយសុខភាពអ្នកកាត់ប្រម៉ាតឲ្យប្រសើរឡើង តាមបណ្តាញសង្គម ។ ប៉ុន្តែរឿងនេះពិតឬទេ? មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះពុំទាន់មានការសិក្សាស្រាវជ្រាវណាមួយដែលបង្ហាញពីលទ្ធផលប្រសិទ្ធភាពនៃការលេបប្រម៉ាត់ទាកាប៉ាស្រស់ ដើម្បីព្យាបាល និងជំនួយសុខភាពសម្រាប់អ្នកជំងឺកាត់ប្រម៉ាត់នោះទេ ។…
មានការផ្សាយអំពីការលេបប្រម៉ាត់ទាកាប៉ាស្រស់ៗជួយសុខភាពអ្នកកាត់ប្រម៉ាតឲ្យប្រសើរឡើង តាមបណ្តាញសង្គម ។ ប៉ុន្តែរឿងនេះពិតឬទេ?
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះពុំទាន់មានការសិក្សាស្រាវជ្រាវណាមួយដែលបង្ហាញពីលទ្ធផលប្រសិទ្ធភាពនៃការលេបប្រម៉ាត់ទាកាប៉ាស្រស់ ដើម្បីព្យាបាល និងជំនួយសុខភាពសម្រាប់អ្នកជំងឺកាត់ប្រម៉ាត់នោះទេ ។

នេះ គឺជាការបញ្ជាក់របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប៉ុន្តែមិនបានលម្អិតអំពីផលវិបាកនៃការដែលមនុស្សមើលវីដេអូនេះ ហើយអាចនឹងរងផលប៉ះពាល់អ្វីលំអិតឡើយ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវដោយត្រួសៗបានបង្ហាញថា ការផ្សព្វផ្សាយបែបនេះ គឺពិតជាគ្រោះថ្នាក់ចំពោះសុខភាព ។
អ្នកដែលបានផ្សព្វផ្សាយបែបនេះ គឺគេហទំព័របណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា Mommy Natural ។ បណ្តាញសង្គមមួយនេះ បានបង្ហោះរូបភាព វីដេអូ និងខ្លឹមសារចំណងជើងថា «ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឱ្យអ្នកដែលកាត់ប្រម៉ាត់រួចដូចខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្តង ។ ធ្មេចបើកៗខ្ញុំបាត់បង់ប្រម៉ាត់១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អជាងធម្មតា ញ៉ាំអីបានគ្រប់យ៉ាងមិនមានតមអ្វីទាំងអស់ ដោយសារញ៉ាំប្រម៉ាត់ទាកាប៉ាស្រស់ៗនេះឯង» ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយបែបនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសបំភ្លឺករណីនេះហើយនឹងបានស្នើដល់ម្ចាស់ផេក Mommy Natural លុបចោលនូវរូបភាពវីដេអូ និងខ្លឹមសារនេះជាបន្ទាន់ ដើម្បីជៀងវាងមានការភាន់ច្រលំ ព្រមទាំងអំពាវនាវដល់សាធារណជនប្រើប្រាស់ បណ្តាញសង្គមទាំងអស់ សូមមេត្តាបញ្ឈប់ការផ្សព្វផ្សាយចែករំលែកបន្តនូវព័ត៌មានខាងលើ ។
មកដល់ពេលនេះ ករណីគ្រុនផ្តាសាយបក្សីបានរកឃើញអ្នកឆ្លង និងស្លា.ប់ជាបន្តបន្ទាប់ហើយការ ដូច្នេះសកម្មភាពបែបនេះ គឺគ្រោះថ្នាក់ណាស់ ប្រសិនបើពលរដ្ឋមានការជឿ ហើយអនុវត្តតាម ។ នៅក្នុងបរិបទនេះ ប្រសិនបើទារដែលគេយកប្រមាត់ទៅលេបនោះ មានផ្ទុកគ្រុនផ្តាសាយបក្សី អ្នកដែលលេបនោះគឺមានហានិយភ័យឆ្លងខ្ពស់ពីព្រោះទាកាប៉ា ក៏នៅក្នុងប្រភេទបក្សីដែលអាចផ្ទុកមេរោគគ្រុនផ្តាសាយបក្សី ហើយអាចចម្លងមកមនុស្សបានផងដែរ ។

កុំផ្តេសផ្តាស ក្រៅពីប្រឈមមុខនឹងហានិភ័យនៃជំងឺគ្រុនផ្តាសាយបក្សីហើយនោះការដែលលេបប្រមាត់ទាកាប៉ាបែបនេះ វាក៏អាចនឹងប្រឈមមុខនឹងការឆ្លងពពួកបារ៉ាស៊ីតផ្សេងៗ ដែលមាននៅក្នុងឈាម ឬក៏ប្រមាត់បក្សីប្រភេទនេះ ដែលអាចនាំគ្រោះថ្នាក់ទៅវិញទេ ៕
ចែករំលែកព័តមាននេះ