ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា និង​លំ​ហាត់ប្រាណ គឺ​ពិតជា​អ្វី​ដែល​ក្រុម​គ្រូពេទ្យ​បាន​លើកទឹកចិត្ត​មនុស្ស​គ្រប់​រូប​ឲ្យ​ស្វែងរក​ពេលវេលា ឬ​លៃលក​យ៉ាងណា​អនុវត្ត​វា​ឲ្យ​បានជា​ប្រចាំ ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា មនុស្ស​គ្រប់​រូប​អាច​លេង​កីឡា ឬ​ធ្វើ​លំ​ហាត់ប្រាណ​បាន​គ្រប់​វិញ្ញាសារ ឬ​ប្រភេទ​កីឡា​តាម​ដែល​ខ្លួន​ស្រលាញ់ និង​ចូល​ចិត្តបាន​នោះ​ឡើយ ។…

កីឡា និង​លំ​ហាត់ប្រាណ គឺ​ពិតជា​អ្វី​ដែល​ក្រុម​គ្រូពេទ្យ​បាន​លើកទឹកចិត្ត​មនុស្ស​គ្រប់​រូប​ឲ្យ​ស្វែងរក​ពេលវេលា ឬ​លៃលក​យ៉ាងណា​អនុវត្ត​វា​ឲ្យ​បានជា​ប្រចាំ ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា មនុស្ស​គ្រប់​រូប​អាច​លេង​កីឡា ឬ​ធ្វើ​លំ​ហាត់ប្រាណ​បាន​គ្រប់​វិញ្ញាសារ ឬ​ប្រភេទ​កីឡា​តាម​ដែល​ខ្លួន​ស្រលាញ់ និង​ចូល​ចិត្តបាន​នោះ​ឡើយ ។

ថ្មី​ៗ​កន្លង​ទៅ​នេះ មន្ត្រីជាន់ខ្ពស់​មួយ​រូប ដែល​ស្និ​ទ្ធ​នឹង​ប្រមុខ​រដ្ឋាភិបាល​បាន​ជួប​គ្រោះថ្នាក់​រហូត​ដល់​បាត់​បង់ជីវិត​នៅ​ក្នុង​វ័យ​ត្រឹមតែ​៥៦​ឆ្នាំ ដោយសារ​បញ្ហា​បេះដូង ពេល​កំពុង​ចូលរួម​ទាត់​បាល់​ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​១៨ ខែមីនា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ក្រៅពី​ករណី​នេះ​នៅ​មាន​ជន​រង​គ្រោះជា​ច្រើន​ដែល​បាន​ទទួលមរណភាព​ពីព្រោះ​តែ​កីឡា ទាំង​ខ្លួន​នៅ​ក្មេង​ហើយ​ប្រភេទ​កីឡា​ទាំងនោះ​មិនមែន​មាន​តែ​បាល់ទាត់​មួយ​នេះ​ទេ គឺ​មាន​តាំងពី​អ្នក​រត់ អ្នក​ជិះ​កង់ អ្នក​ហែល​ទឹក​…​។​ល​។ សម្រាប់​ជន​រង​គ្រោះ​ដែល​បាន​រលត់​សង្ខារ​ទៅ គឺ​ផុត​ទុក​ផុត​ទោស​ហើយ ប៉ុន្តែ​សម្រាប់​សមាជិកគ្រួសារ និង​មិត្ត​រួមការ​ងារ ឬ​រួម​អាជីព​វា​ជា​សោកនាដកម្ម​នៅ​ពេល​ដែល​មានរឿង​បែប​នេះ​កើតឡើង ។ ការ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​លើ​ទីលានកីឡា​ឬ​នៅ​ក្នុងអំឡុងពេល​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ រួម​ទាំង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ ដូច​ជា​បញ្ហា​បេះដូង​ដែល​បណ្តាល​មក​ពី​ជន​រង​គ្រោះ​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ ឬ​សូ​ម្បី​តែ​ការ​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ។

ក្នុង​ករណី​ខ្លះ អ្នកលេង​ឬ​ធ្វើ​លំ​ហាត់ប្រាណ​ប្រហែលជា​មិនដឹង​អំពី​បញ្ហា​សុខភាព​មូលដ្ឋាន ដែល​អាច​នាំ​ឱ្យ​មានការ​គាំងបេះដូង​ភ្លាម​ៗ ឬ​ជួប​គ្រោះ​មហន្តរាយ​សុខភាព​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ។

ដើម្បី​សុវត្ថិភាព​នៅ​មុន​ពេល​ធ្វើ​លំ​ហាត់ប្រាណ ឬ​លេង​កីឡា​ណាមួយ​ដែល​ត្រូវការ​បញ្ចេញ​ថាមពល​ខ្លួន បុគ្គល​ម្នាក់​ៗ​គួរតែ​ចាំបាច់​ជួប និង​ពិគ្រោះ​យោបល់​ជាមួយនឹង​វេជ្ជបណ្ឌិត​ជំនាញ​នានា ហើយ​ស្តាប់​យោបល់​ពួក​គេ ។ មនុស្ស​គ្រប់​រូប​ចាំបាច់​បំផុត គឺ​លំ​ហាត់ប្រាណ ដើម្បី​សុខភាព ប៉ុន្តែ​ប្រភេទ ឬ​វិញ្ញាសារ​នៃ​លំ​ហាត់ប្រាណ​គេ​ក៏​មាន​ក្បូន​ខ្នាត ហើយ​ក៏​មាន​បម្រាម​ផង​ដែរ​មិនមែន​ឲ្យ​តែ​យើង​ចង់​យើង​ចេះ​តែ​ហាត់​បាន​គ្រប់​គ្នា​ឡើយ​។

ក្រៅពី​សុខភាព​ផ្ទាល់ខ្លួន​ហើយ​នោះ​លំ​ហាត់ប្រាណ​ក៏​ត្រូវ​តែ​ផ្ទៀត​ផ្ទាត់ និង​គួរ​ធ្វើ​នៅ​ក្នុង​បរិ​យា​ការ​ដែល​មាន​ស្ថានភាព​អំណោយផល​ផ្សេង​ៗ​មិនមែន​ហាត់​ក្រោម​កំ​ដៅ​ថ្ងៃ ឬ​ដំណកទឹកភ្លៀង​ឡើយ ។

ក្រៅពី​ការ​គាំងបេះដូង​ដូច​ជា ករណី​មន្ត្រីជាន់ខ្ពស់​ខាងលើ​ហើយ​នោះ​កន្លង​មក​ក៏​មាន​ជន​រង​គ្រោះ​មិន​តិច​ឡើយ​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​អាកា​រៈ​ស្ត្រូ​ក ។ អាកា​រៈ​បែប​នេះ​វា​គ្រោះថ្នាក់​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ធ្វើ​លំ​ហាត់ប្រាណ​ក្នុង​ស្ថានភាព​អាកាសធាតុ​មិន​អំណោយផល ។

បរិយាកាស​ដែល​ក្តៅ​ខ្លាំង​អាច​នាំ​ឱ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​អាច​បណ្តាល​ឱ្យ​ស្លា​.​ប់ ប្រសិនបើ​មិន​មានការ​សង្គ្រោះ និង​ព្យាបាល​ទាន់​ពេលវេលា​ឬ​ពេល​ខ្លះ​វា​ដាច់​ចំ​សរសៃ​ដែល​សំខាន់ ។

ក្រៅពី​នោះ​នៅ​ពេល​ដែល​ធ្វើ​លំ​ហាត់ប្រាណ ឬ​លេង​កីឡា ក៏​គួរតែ​យកចិត្តទុកដាក់​លើ​ការ​បំពេញ​ជាតិ​ទឹក ឬ​រក្សា​អ​តុល្យភាព​អេឡិចត្រូលីត ។ ជា​ទូទៅ​នៅ​ក្នុងអំឡុងពេល​ធ្វើ​លំ​ហាត់ប្រាណ​សកម្មភាព​រាង​កាយ​ខ្លាំង​ដោយ​គ្មាន​ជាតិ​ទឹក​ត្រឹមត្រូវ ឬ​តុល្យភាព​អេឡិចត្រូលីត​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ ហើយ​ក៏​មាន​អ្នក​ដែល​បាត់​បង់ជីវិត​ជា​ច្រើន​នាក់​ផង​ដែរ ។
សរុប​ទៅ​ការ​លេង​កីឡា ឬ​ធ្វើ​លំ​ហាត់ប្រាណ គឺជា​រឿង​ចាំបាច់​ដែល​មនុស្ស​គ្រប់​រូប​តម្រូវ​ឲ្យ​អនុវត្ត​នៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​មនុស្ស​គ្រប់​រូប​ក៏​ត្រូវ​តែ​ដឹង​ថា តើ​លំ​ហាត់ប្រាណ ឬ​កីឡា​ប្រភេទ​ណា​ដែល​ខ្លួន​យើង​លេង​ទៅ​មាន​សុវត្ថិភាព និង​មាន​អត្ថប្រយោជន៍ មិនមែន​លេង​ទៅ ឫ​ហាត់​ទៅ​នាំ​មក​នៅ​គ្រោះថ្នាក់​ដល់​ខ្លួន ។ ដើម្បី​គេច​ចេញពី​គ្រោះ​មហន្តរាយ​នេះ យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​តែ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព និង​ពិគ្រោះ​យោបល់​ជាមួយនឹង​វេជ្ជបណ្ឌិត​ជំនាញ ។

នៅ​ក្នុង​ពេល​ធ្វើ​លំ​ហាត់ប្រាណ ឬ​លេង​កីឡា គឺ​គួរតែ​គិតគូរ​នូវ​បញ្ហា​តុល្យភាព​ជាតិ​ទឹក និង​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ហើយ​ក៏​ត្រូវ​តែ​ចេះ​ស្ទាបស្ទង់​កម្លាំង និង​សកម្មភាព​រាង​កាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ