ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ក្រុមឈ្លោះ​គ្នា​តាម​បណ្ដាញ​សង្គម ​Tik Tok ជួប​គ្នា​ខាងក្រៅ បើក​ឆាកប្រយុ.ទ្ធ​​ ផ្អើលក្រុង​តា​ខ្មៅ

3 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សមត្ថកិច្ច​ក្រុង​តា​ខ្មៅ ធ្វើការ​ចាប់​ឃាត់ខ្លួន ក្មេង​ទំនើង​២​ក្រុ​ុ​ម មាន​គ្នា​៥​នាក់ ក្រោយ​ធ្វើ​សកម្មភាព បើក​ឆាកប្រយុទ្ធ​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។…

ខេត្តកណ្តាល ៖ សមត្ថកិច្ច​ក្រុង​តា​ខ្មៅ ធ្វើការ​ចាប់​ឃាត់ខ្លួន ក្មេង​ទំនើង​២​ក្រុ​ុ​ម មាន​គ្នា​៥​នាក់ ក្រោយ​ធ្វើ​សកម្មភាព បើក​ឆាកប្រយុទ្ធ​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ហេតុការណ៍​នេះ​ដែល​បាន​កើត​ទ្បើ​ង កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ខាងក្រោយ​ពន្ធនាគារ​ខេត្តកណ្តាល ក្នុងភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​តាម​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជារ​ដល់​ខ្ពង់ខ្ពស់​ពី លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​រលោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ ធ្វើការ​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រាវជ្រាវ ភ្លាម​ៗ រហូត​ឈាន​ដល់​ការ ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៥​នាក់ ចែក​ជា​០២​ក្រុម​៖

១ ឈ្មោះ អ៉ី​ម វេទ​វឌ្ឍនៈ ហៅ ចៃ​ម៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ,​មុខរបរ​សិស្ស​។
២ ឈ្មោះ រ៉ា បញ្ញា​ស័ក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ,​មុខរបរ​សិស្ស ។

៣ ឈ្មោះ និ​ត ផា​ន់​ណា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ,​មុខរបរ​សិស្ស ។
៤ ឈ្មោះ សុ​ន សំណាង ហៅ តុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ,​មុខរបរ​សិស្ស ។
៥ ឈ្មោះ ឡា​ត់ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ,​មុខរបរ​សិស្ស ។

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន ម៉ូតូ​ចំនួន​២​គ្រឿង ម៉ូតូ​ទី​១ ម៉ាក​Honda Scoopy ពណ៌ ស ស្លាក​លេខ​ភ្នំពេញ 1JT0043 , ម៉ូតូ​ទី​២ ម៉ាក​Suzuki Nex ពណ៌ ឈាម​ជ្រូក ស្លាក​លេខ​ភ្នំពេញ 1 KY2360 និង មួក​ការពារ​សុវត្ថិភាព​ចំនួន​៤ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ និង វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ក្មេង​ទំនើង​ទាំង ២​ក្រុម​នេះ តែងតែមាន​ទំនាស់​ផ្លែផ្កា​ឌឺដង​ដាក់​គ្នា​តាម​(​បណ្ដា​សង្គម​Tik Tok) និង ធ្លាប់​ដេញ​វៃ​គ្នា ទៅ​វិញ​ទៅ​មក​ជា​ច្រើន​ដង​មក​ហើយ ។ លុះ​មក​ដល់​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ស្រាប់តែ ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ បាន​ជិះ​ម៉ូតូ​ជួប​គ្នា​ចៃដន្យ តាម​ផ្លូវ ដោយ​ភាគី​ម្ខាង​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់ និង ភាគី​ម្ខាង​ទៀត​ជិះ​ឌុ​ប​គ្នា​៣​នាក់ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏ បាន​ឈ្លោះប្រកែក​គ្នា ហើយ​យក​មួក​សុវត្ថិ​ភាព​ដែល​ពាក់​ជាប់​នៅ​ក្បាល ដោះ​មក​បើក​ឆាកប្រយុទ្ធ​គ្នា ទៅ​វិញ​ទៅ​មក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​ប្រជាពលរដ្ឋ រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ ដើម្បី​ធ្វើ​អន្តរាគមន៍​ចាប់​ក្មេង​ទំនើង​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ