ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ធូរស្រាល​ពី​ជំងឺ តែ​មិន​អាច​មក​ទាន់ដង្ហើម​ចុង​ក្រោយ​បងប្រុស​របស់​សម្ដេច​តេ​ជោ

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​កម្ពុជា បាន​បញ្ជាក់​ថា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​កម្ពុជា បាន​បញ្ជាក់​ថា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​ជា​ភា​រិ​យា បាន​ធូរស្រាល​ពី​ជំងឺ និង​គ្រូពេទ្យ​អនុញ្ញាត​ចេញពី​មន្ទីរពេទ្យ​ហើយ តែ​ទោះបីជា​យ៉ាងណា សម្ដេច​មិន​អាច​មក​ទាន់ដង្ហើម​ចុង​ក្រោយ​របស់​បងប្រុស​របស់​សម្ដេច (​ហ៊ុន សាន​) បាន​ឡើយ ។

នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៥ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក ដោយ​ភ្ជាប់​នូវ​ខ្លឹមសារ​ទាំងស្រុង​ថា ៖ «​បើ​ទោះជា​ខ្ញុំ កំពុង​ប្រឈម​ជាមួយនឹង​ការ​បាត់បង់​បងប្រុស​ជាទី​គោរព​ស្រឡាញ់ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ក្តី តែ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា ភរិយា​ខ្ញុំ បាន​ធូរស្រាល​។ ព្រឹក​មិ​ញ គ្រូពេទ្យ បាន​ឲ្យ​ភរិយា​ខ្ញុំ​ចេញពី​មន្ទីរពេទ្យ ទៅ​សម្រាក​នៅ​សណ្ឋាគារ និង​ត្រឡប់​ទៅ​កាន់​មន្ទីរពេទ្យ​វិញ នៅ​ថ្ងៃ​ទី​២៩ មីនា ដើម្បី​ពិនិត្យ​សា​ជា​ថ្មី ។ យោង​លើ​ពេលវេលា​នេះ ខ្ញុំ​គិត​ថា បើ​ទោះ​ភរិយា​ខ្ញុំ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ត្រឡប់​មក​ប្រទេស​វិញ ថ្ងៃ​២៩ ឬ ៣០​មីនា ក៏​គាត់​មិន​អាច​មក​ទាន់ដង្ហើម​ចុង​ក្រោយ​របស់​បងប្រុស​ខ្ញុំ​ដែល​អាច​នឹង​លាចាក​លោក នៅ​យប់​ថ្ងៃ​ទី​២៧ ឈាន​ចូល​ថ្ងៃ​២៨ ស្អែក​នេះ បាន​ដែរ (​ព័ត៌មាន​ប៉ានស្មាន​របស់​គ្រូពេទ្យ ដែល​ព្យាបាល​បងប្រុស​ខ្ញុំ​) ។ តែ​ទោះ​យ៉ាងណា ក៏​ខ្ញុំ​បាន​បន្ថយ​ការ​លំបាក​លើ​រឿង​ពីរ ក្នុង​ពេល​តែ​មួយ ដូច​ពី​ម្សិលមិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ