ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​ពូទីន​ចង់​បាន​សន្តិ​ភាព​,ប៉ុន្តែ​គាត់​ចង់​យក​ជើង​រា​ទឹក​បន្តិច​សិន

4 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ត្រាំ​ហាក់​ដូច​ជា​ទទួល​ស្គាល់​ថា​​លោកពូទីន​មិន​មែន​ងាយ​ស្រួល​និយា​យគ្នា​ប៉ុន្មាន​ទេ​ ហើយ​ហាក់​ដូច​ជា​ចូល​ចិត្ត​លេង​ខិត​លើ ឬ​ដើរ​ខ្សែ​លើ​។ អ្វី​ដែល​មិន​ចំណេញ​ លោក​ពូទីន​មិន​យល់​ព្រម​ទេ​នាំ​ឱ្យ​ខាត​ប្រយោជន៍​នយោ​បាយ​របស់​គាត់​។ ថ្មី​ៗ​នេះ លោក​ត្រាំ​ព្រលយ​ពាក្យ​ថា​ «​លោ​កពូទីន​អាច​នឹង​បង្អែ​បង្អង់​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​។ លោក​ហាក់​ដូច​ជា​មិន​ទាន់​ចង់​ទទួល​យក​បទឈប់​បាញ់​ដ៏​ពេញ​លេញ​មួយ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​»។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ត្រាំ​ហាក់​ដូច​ជា​ទទួល​ស្គាល់​ថា​​លោកពូទីន​មិន​មែន​ងាយ​ស្រួល​និយា​យគ្នា​ប៉ុន្មាន​ទេ​ ហើយ​ហាក់​ដូច​ជា​ចូល​ចិត្ត​លេង​ខិត​លើ ឬ​ដើរ​ខ្សែ​លើ​។ អ្វី​ដែល​មិន​ចំណេញ​ លោក​ពូទីន​មិន​យល់​ព្រម​ទេ​នាំ​ឱ្យ​ខាត​ប្រយោជន៍​នយោ​បាយ​របស់​គាត់​។ ថ្មី​ៗ​នេះ លោក​ត្រាំ​ព្រលយ​ពាក្យ​ថា​ «​លោ​កពូទីន​អាច​នឹង​បង្អែ​បង្អង់​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​។ លោក​ហាក់​ដូច​ជា​មិន​ទាន់​ចង់​ទទួល​យក​បទឈប់​បាញ់​ដ៏​ពេញ​លេញ​មួយ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​»។

លោក​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ទី​ក្រុង​វ៉ាស៊ីនតោន​ប្រកាស​ថា​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​យល់​ព្រម​ទទួល​យក​បទ​ឈប់​បាញ់​នៅ​សមុទ្រ​ខ្មៅ​​​ដើម្បី​អនុញ្ញាត​​ឱ្យ​ធ្វើ​ពាណិជ្ជ​កម្មដូច​ធម្ម​តា​ឡើង​វិញ​​​។ កាល​ពី​ពេល​កន្លង​មក លោ​កត្រាំ​ចោទ​​ថា​អ៊ុយ​ក្រែន​មិន​ទាន់​ត្រៀម​ខ្លួន​ទទួល​យក​សន្តិ​ភាព​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​លោក​ហ្សេឡិន​ស្គី​ប្រកែក​ជា​ហូរ​ហែ​ថា​មិន​អីចឹង​ទេ​ លោក​ចង់​បាន​សន្តិ​ភាព​ណាស់​។​

លោក​ហ្សេឡិនស្គី​ចោទថា​រុស្ស៊ី​ទៅ​វិញ​ទេ​ដែល​មិន​ចង់​បាន​សន្តិ​ភាព​។ លោក​ចោទថា​រុស្ស៊ី​ចង់​ពន្យា​រ​ពេល​ចរ​ចា​គ្នា​។ កាល​ពី​យប់​មិញ ត្រាំ​​ជឿ​ជាក់​ថា​រុស្ស៊ី​ចង់​បញ្ចប់​សង្គ្រាម​ដែល​អូស​បន្លាយ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ​។ គ្រាន់​តែ​ថា​រុស្ស៊ី​ចង់​យក​ជើង​រា​ទឹក​បន្តិច​សិន​។ «​សង្គ្រាម​នេះ​ខ្ញុំ​បាន​ធ្វើ​​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្ញុំ​មិន​ទាន់​ចង់​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​បញ្ចប់​សង្គ្រាម​​នៅ​ពេល​ឆាប់​ៗ​នេះ​ទេ​។ ខ្ញុំ​ចង់​​​លេង​ល្បែង​សង្គ្រាម​នេះ​ជា​បន្ត​ទៀត​សិន​។ ប៉ុន្តែ​​​ខ្ញុំ​​ក៏​មិន​ចង់​ធ្វើ​បែប​នេះ​ដែរ​»​។​​

កាល​ពី​ដើម​ខែ​មីនា​ អ៊ុយ​ក្រែន​ឯក​ភាព​ទទួល​យក​ជា​ឯក​តោ​ភាគី​ទុក​ជាមុន​នូវ​សំណើ​ឈប់​បាញ់​រយៈ​ពេល​៣០​ថ្ងៃ​ ជា​ប្រភេទ​បទឈប់​បាញ់​ដ៏​ពេញ​លេញ​ដែល​ស្នើ​ឡើង​ដោយ​លោក​ត្រាំ​។ តាម​ពិត​ ប្រភព​ខ្លះ​ថា​រុស្ស៊ី និង​អាមេរិក​បាន​ដឹង​ខ្លឹម​សារ​ត្រួស​ៗនៃ​សំណើ​នោះ​តាំង​ពី​យូរ​ម​ក​​ហើយ​​។ ពោល​គឺ​ពួក​គេ​បាន​បញ្ជូន​សេចក្ដី​ព្រាង​ឱ្យ​គ្នា​មើល​​​ និ​ងបាន​ពិភាក្សា​គ្នា​ជា​ហូរ​ហែ​។​

ប៉ុន្តែ​នៅ​ទី​បំផុត​ លោ​កពូទីន​​​ច្រាន​ចោល​សំណើ​នោះ​​តាម​ភាសា​ការ​ទូត​។ ​​លោក​គាំទ្រ​ចំណុច​សំខាន់​ៗ​ជា​គោល​នៃ​សំណើ​នេះ​ ប៉ុន្តែ​លោកសូម​​ឱ្យ​សរ​សេរ​​​ឡើង​វិញ​ឱ្យ​បាន​ពិស្ដារ​ជាង​នេះ​។ លោក​ហ្សេ​ឡិន​ស្គី​យល់​ថា​លោក​ពូទីន​ត្រៀម​ខ្លួន​បដិសេធ​សំណើ​នេះ​តាំង​ពី​​ដំបូង​​ទី​។ គ្រាន់​តែថា​គាត់​អៀន​មាត់​ មិន​ហ៊ាន​​​បដិសេធ​ដោយ​​ត្រង់​ៗ​នៅ​ចំពោះ​មុខ​លោក​ត្រាំ​តែ​ប៉ុណ្ណោះ​​។

ក្រោយ​មក​​នៅ​ក្នុង​ការ​សន្ទនា​គ្នា​​តាម​ទូរ​ស័ព្ទ លោក​ពូទីន​យល់​ព្រម​ផ្អាក​វាយ​ប្រហារ​ទៅ​លើ​ទី​តាំង​ផលិត​ថាម​ពល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ ថា​មិន​ទាន់​រួច​ពី​មាត់​​ផង​ អ៊ុយ​ក្រែន និង​រុស្ស៊ី​វាយ​ប្រហារ​ទី​តាំង​ទាំង​នោះ​។ ​ឥឡូវ​នេះ ក្រោយ​ការ​ជួប​គ្នា​នៅ​​អា​រ៉ា​ប៊ី​សាអូឌីត រុស្ស៊ី និង​អ៊ុយ​ក្រែន​ឯក​ភាព​គ្នា​មែន​ទែន​​ហើយ​ថា​​ត្រូវ​តែ​ផ្អាក​បាញ់​គ្នា​នៅ​សមុទ្រ​ខ្មៅ​។ ជា​ពិសេស ហាម​​បន្លំ​ប្រើ​នា​វា​ដឹក​ទំនិញ​សម្រាប់​បម្រើ​ក្នុង​វិស័យ​យោធា​​។ អាមេរិក និង​អ៊ុយ​ក្រែន​ក៏​បាន​ព្រម​ព្រៀង​គ្នា​​ដាច់​ដោយ​ឡែក​១​​ទៀត​ផង​ដែរ​។​

ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នេះ​​​ត្រូវ​ជួប​ឧប​សគ្គ​ដោយ​សារ​ការ​​ចង​ផ្អោប​​លក្ខ​ខណ្ឌ​ទាម​ទារ​ពី​​​ទី​ក្រុង​ម៉ូស្គូ​​​​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​​​ថ្ងៃ​នេះ​វិមាន​ក្រឹម​ឡាំង​បញ្ជាក់​ថា​ខ្លួន​នឹង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នៅ​សមុទ្រ​ខ្មៅ​លុះ​ត្រា​តែ​អាមេរិក​ឈប់​ដាក់​ទណ្ឌ​​កម្ម​ទៅ​លើ​ការ​នាំចេញ​​ជី​កសិកម្ម និង​កសិផល​​​ ហើយ​ត្រូវ​អនុញ្ញាត​ឱ្យ​រុស្ស៊ី​​​ប្រើ​ប្រាស​កំពង់​ផែ និង​ប្រព័ន្ធ​ទូទាត់​សាច់​ប្រាក់​​។​

លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​យើង​ចាំ​មើល​សកម្ម​ភាព​របស់​រុស្ស៊ី​​ទាំង​អស់​គ្នា​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៅ​មុខ​ទៀត។ លោក​ថា​រុស្ស៊ី​​ អាច​បញ្ចេញ​កាឡា​សា​​ឱ្យ​យើង​ឃើញ​ច្រើន​ណាស់​ ទោះ​បីមិន​ទាំង​អស់​ក៏​ដោយ​។ ​លោក​​អរគុណ​អាមេរិក​​ដែល​ខិត​ខំ​សម្រប​សម្រួល​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​នេះ​។ ប៉ុន្តែ​លោក​ថា​អ៊ុយ​ក្រែន​មិន​ទាន់​ជឿ​ទុក​ចិត្ត​​​រុស្ស៊ី​ទេ​។ រុស្ស៊ី​អាច​នឹង​មិន​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​នេះ​ឡើយ​​។

ឥឡូ​វនេះ កុំ​ថា​ឡើយ​ដល់​ទៅ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដើម្បី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ជា​ស្ថា​ពរ​​ សូម្បី​តែ​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​មួយ​ត្រឹម​តែ​រយៈ​ពេល​៣០​ថ្ងៃ​ក៏​មិន​ទាន់​ដឹង​ថា​អាច​សម្រេច​បាន​ ឬ​អត់​ផង​ទេ​។ ក្រុម​អ្នក​ចរ​ចា​របស់​អាមេរិក​កំពុង​ថ្លឹង​ថ្លែង​មើល​លក្ខ​ខណ្ឌ​ដែល​ទាម​ទារ​ដោយ​ភាគី​ទាំង​២​ អ៊ុយ​ក្រែន និង​រុស្ស៊ី​។ ប្រភព​ខ្លះ​ថា​នោះ​ជា​លក្ខ​ខណ្ឌ​ដ៏​ពិបាក​ៗ​ដែល​មិន​ងាយ​ដោះ​ស្រាយ​​ទាល់​តែ​សោះ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ