ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តកណ្តាល​ កំពុង​ព​ន្លឿ​ន​ការងារ​តាម​គោលដៅ​នីមួយ​ៗ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្តឆ្នាំ​ថ្មី

5 ថ្ងៃ មុន

ខេត្តកណ្តាល ៖ បុណ្យប្រពៃណី​ជាតិ ​បាន​ខិតចូល​មក​ដល់​ក្នុង​នោះ ​អាជ្ញាធរ​ខេត្តកណ្ដាល​កំពុង​តែ​ព​ន្លឿ​ន​ក្នុង​ការ​រៀបចំ​តុបតែង​គ្រឿង​លម្អ​ផ្សេង​ៗ នៅ​តាម​បណ្ដោយ​នឹង​ដង​ទន្លេ​ ដើម្បី​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ​មក​ដើរ​លេង​កម្សាន្ត ក្នុង​ការ​ប្រារព្ធ​កម្មវិធី​សង្ក្រាន្ត ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។…

ខេត្តកណ្តាល ៖ បុណ្យប្រពៃណី​ជាតិ ​បាន​ខិតចូល​មក​ដល់​ក្នុង​នោះ ​អាជ្ញាធរ​ខេត្តកណ្ដាល​កំពុង​តែ​ព​ន្លឿ​ន​ក្នុង​ការ​រៀបចំ​តុបតែង​គ្រឿង​លម្អ​ផ្សេង​ៗ នៅ​តាម​បណ្ដោយ​នឹង​ដង​ទន្លេ​ ដើម្បី​ទទួល​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ​មក​ដើរ​លេង​កម្សាន្ត ក្នុង​ការ​ប្រារព្ធ​កម្មវិធី​សង្ក្រាន្ត ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី២៦ ខែមីនា ឆ្នាំ​២០២៥​នេះ អាជ្ញាធរ​កំពុង​រៀបចំ​តុបតែង លាបថ្នាំ​កែ​លម្អ​ចិញ្ចើម​ផ្លូវ ដើមឈើ​តាម​ដងផ្លូវ និង​សម្អាត រក្សា​អនាម័យ បរិស្ថាន កែ​លម្អ​សោភណភាព លាប​របង​ផ្ទះ របង​វត្ត សាលារៀន និង​គ្រឹះស្ថានសាធារណៈ​នានា រួម​ជាមួយ​ការ​រៀបចំ​កែ​លម្អ សួនច្បារ បង្គន់​អនាម័យ​ចល័ត និង​ថង់​សំរាម​គ្រប់​ទីតាំង​កម្សាន្ត​ផង​ដែរ ។

អ្នកស្រី អៀង ម៉ា​ឡែ​ន ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​តា​ខ្មៅ​ បាន​លើក​ឡើង​ថា ពួក​គាត់​មាន​អារម្មណ៍​ត្រេកអរ សប្បាយចិត្ត​នៅ​ពេល​ដែល​ឃើញមានអាជ្ញាធរ​យកចិត្តទុកដាក់ ក្នុង​ការ​រៀបចំ​ពិធី​សង្ក្រាន្ត​ខេត្តកណ្តាល ដែល​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ ក្នុង​ការ​ចូលរួម​ទស្សនា កម្មវិធី​ខាងលើ​នេះ ។

ពលរដ្ឋ ​បន្ត​លើក​ឡើង​ថា ជា​រៀង​រាល់​ឆ្នាំ ​ពួក​តែងតែ​សង្កេត​ឃើញ មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ដូច​ជា ​៖ ចោល​ឈូង, បោះអង្គញ់, វាយក្អម, ចាប់កូនខ្លែង, លាក់កន្សែង, ទាញព្រ័ត្រ​, ពង្រាត់​កូនក្រមុំ​, ដណ្តើម​ស្លឹកឈើ​, ​លោត​ប៉ាវ ហើយ​ពួក​គាត់​ជឿជាក់​ថា​ឆ្នាំ​នេះ និងមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ មក​លេង​កាន់តែ​ច្រើន​ជា​ឆ្នាំ​មុន ។

លោក គ្រុយ ម៉ា​ឡែ​ន អភិបាលរង​ខេត្តកណ្ដាល និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ឃោសនា​ផ្សព្វផ្សាយ អនាម័យ និង​បរិស្ថាន នៃ​គណៈកម្មការ​រៀបចំ​ សង្ក្រាន្តខេត្តកណ្តាល បាន​ដឹកនាំ​កិច្ចប្រជុំឃោសនា​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍ ​ពិធីបុណ្យ​សង្ក្រាន្ត​ខេត្តកណ្តាល​​ អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ផ្លាស់​ពី​ឆ្នាំរោង ចូល​ឆ្នាំម្សាញ់ ព​.​ស​.២៥៦៩ គ​.​ស​.២០២៥ នៅ​ក្រុង​តា​ខ្មៅ ប្រារព្ធ​ធ្វើ​ឡើងនៅ​សួនច្បារ​មាត់​ទន្លេបាសាក់ ក្រុង​តា​ខ្មៅ មាន​រយៈពេល ០៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ។

ជាមួយនឹង​ការ​រៀបចំ​ព្រឹត្តិការណ៍ ស​ង្ក្រា​នខេត្តកណ្តាល បាន​នឹង​កំពុង​រៀបចំ តុបតែង កន្លែង​កម្សាន្ត​រួម​ទាំង​មានការ​លេងល្បែង​ប្រជាប្រិយ​ជា​ច្រើ​ន​ក្នុង​ក្រុង​តា​ខ្មៅ ដើ​ម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​មក​ទស្សនា​កម្សាន្ត ។

លោកអភិបាលរង​ខេត្តកណ្តាល បាន​សំណូមពរ​ទៅ​ដល់​ប្រជាពលរដ្ឋក្នុងស្រុក ត្រូវ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​បន្ត ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ នឹង​អន្តរជាតិ មក​លេង​កម្សាន្ត រយៈពេល​០៣​ថ្ងៃ ដែល​រដ្ឋបាល​ខេត្តកណ្តាល បាន​រៀបចំ​នេះ អោយ​បាន​ច្រើន​កុះករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ