ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ គ្មានទាហានណាមួយទៅចុះល្បាតស្ពាយតុ បាយទៅជាមួយនោះទេ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សម្តែង​ការ​ហួសចិត្ត និង​ឆ្លើយ​តប​ក្រុម​អ្នក​មតិ​រិះគន់​ថា គ្មាន​ទាហាន​ណា​ម្នាក់​ដើរ​ល្បាត​ស្ពាយ​តុ​តាម​ខ្លួន​នោះ​ទេ ហើយ​អ្នក​ដែល​បារម្ភ​អាច​មក​ខ្មែរ​ខ្ញុំ​នឹង​ជូន​ទៅ​មើល​ផ្ទាល់​តែ​ម្តង ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សម្តែង​ការ​ហួសចិត្ត និង​ឆ្លើយ​តប​ក្រុម​អ្នក​មតិ​រិះគន់​ថា គ្មាន​ទាហាន​ណា​ម្នាក់​ដើរ​ល្បាត​ស្ពាយ​តុ​តាម​ខ្លួន​នោះ​ទេ ហើយ​អ្នក​ដែល​បារម្ភ​អាច​មក​ខ្មែរ​ខ្ញុំ​នឹង​ជូន​ទៅ​មើល​ផ្ទាល់​តែ​ម្តង ។

ការ​លើក​ឡើង​របស់​សម្តេច​មហា​បវរ​ធិ​បតី​ខាងលើ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​សម្តេច​បានឃើញ​អ្នកលេង​បណ្តាញ​សង្គម​ដែល​កំពុង​រស់នៅ​បរទេស និង​តែងតែ​យក​ការ​រិះគន់ ឬ​ជេ​ប្រមាថ​សម្តេច​ធ្វើ​ជា​អាជីវកម្ម​បាន​យក​រូបភាព ទាហាន​ជួរ​មុខ​តាម​បន្ទាត់​ព្រំដែន ដែល​កំពុង​ចុះ​ល្បាត​ទទួលទាន​អាហារ​ក្រោម​ដើមឈើ លើ​ស្មៅ ឬ​លើ​ដី នៅ​លើ​បណ្តាញ​សង្គម ដោយ​ភ្ជាប់​នូវ​មតិ​ថា ទាហាន​ស្រុក​ខ្មែរ​វេទនាណាស់ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា អគារ​ស្នាក់​នៅ របស់​គ្រូបង្រៀន និង​សិស្ស អគារ​ទីចាត់ការ ព្រមទាំង​សមិទ្ធផល​ផ្សេង​ៗ​ទៀត​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន សែន វាល​រេញ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៥ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ សម្តេច​មហា​បវរ​ធិ​បតី បាន​សម្តែង​ការ​ហួសចិត្ត​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ដោយ​សម្តេច​ក៏​បាន​ផ្តល់​ការ​បកស្រាយ​ខ្លី​ៗ​ទៅ​វិញ​ថា ទាហាន​សម័យនេះ​ទំនើប​ជាង​សម័យកាល​ច្បាំង​គ្នា​ច្រើន​ណាស់ បើ​មិន​មានផ្ទះ​ថ្ម​ក៏​មានផ្ទះ​ឈើ​សម្រាប់​ជាទី​តាំង​ឈរជើង​អចិន្ត្រៃយ៍​ដែល​កិច្ចការ​ទាំងនេះ អ្នក​ធ្លាប់​ទៅ​ស្គាល់​ព្រំដែន ឬ​មួយ​ទាហាន​ព្រំដែន​អាច​បញ្ជាក់​បាន ។

ក្នុង​នោះ សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​គូសបញ្ជាក់​ថា​៖« គ្មាន​ពេល​ណា​ស្តាប់​សំឡេង​រំខាន​នោះ​ទេ ដោយ​សម្តេច​ត្រូវ​ចំណាយពេល​ស្តាប់​សំឡេង​ពិតប្រាកដ ដែល​ជា​សំឡេង​ប្រជាពលរដ្ឋ ពោល​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មាន​បញ្ហា​ពិតប្រាកដ ឧទាហរណ៍​បញ្ហា​ដីធ្លី បញ្ហា​សុខភាព ហើយ​បាន​អំពាវនាវ​ឱ្យ​ជួយ​រាជរដ្ឋាភិបាល​នឹង​ជួយ​ដែល​នេះ​ទើប​ជា​តម្រូវការ​ពិតប្រាកដ ដោយឡែក​ការ​រិះគន់ ដើម្បី​ស្ថាបនា​ក៏​ត្រូវ​ទទួល​»​។

ក្នុង​នោះ សម្តេច​មហា​បវរ​ធិ​បតី បាន​លើក​ឡើង​ថា សម្តេច​មិន​ស្តាប់​អ្នកនយោបាយ​ដែល​យក​បញ្ហា​ព្រំដែន បញ្ហា​ទឹកដី មក​ធ្វើ​អាជីវកម្ម​សម្រាប់​សាង​ប្រាក់​ចំណូល​ឱ្យ​ខ្លួនឯង​នោះ​ទេ ខណៈ​ដែល​ការ​គិតគូ​ពី​បញ្ហា​ព្រំដែន រាជរដ្ឋាភិបាល បាន​ពង្រឹង​ការ​ច​ចារ និង​កសាង​អភិវឌ្ឍន៍​ព្រំដែន​រាប់​សិប​ឆ្នាំ​មក​ហើយ មិនមែន​ទើបតែ​មាន​ពេល​គេ​ស្រែក​ឆ្នាំ​នេះនោះ​ទេ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​ឃើញ អ្នកខ្លះ​នៅ​កូរ៉េ អ្នកខ្លះ​នៅ​បងប្អូន​គាត់​ថា ទាហាន​ស្រុក​ខ្មែរ​វេទនាណាស់ គេ​ថា​ទាហាន​ជួរ​មុខការ​ពារ​ពិតប្រាកដ ឃើញ​ហើយ​ហូប​នៅ​លើ​ដី​ខ្ញុំ​ថា អ​ញ្ជេះ បើ​យល់​ល្អ អ្នក​ដែល​ព្រួយបារម្ភ​មក​ខ្ញុំ​ជូន​ទៅ​មើល​អង្គភាព​ណា ទីតាំង​ឈរជើង ខ្ញុំ​ចុះ​ទៅ​ព្រំដែន​ចុះ​ទៅ​ដល់​ចំណុច​ឈរជើង​ចំណុច​ដែល​អចិន្ត្រៃយ៍ យើង​មាន​ឡេ​ដ្ឋា​ន​បេតុង យើង​មាន​អគារ បើ​មិន​បេតុង​ក៏​ឈើ នៅ​ទីនោះ​រៀបចំ​គ្រប់គ្រាន់ ចឹ​ង​គ្រាន់តែ​ប្រាប់​ខ្ញុំ​ទទួលស្គាល់​ថា ខាង​មុខ​អត់​មាន​ម៉ាស៊ីនត្រជាក់​ទេ ទាហាន​ជួរ​មុខ​អត់​មាន​ម៉ាស៊ីនត្រជាក់​ទេ ខ្ញុំ​ហ៊ាន​ទទួល​ខ្ញុំ​ទទួលខុសត្រូវ​ថា អត់​មាន​ទេ ហើយ​ក៏​អត់​ត្រូវ​ដាក់​នៅ​ទាហាន​ជួរ​មុខ​ដែរ​ព្រោះ​អត់​មាន​ភ្លើង ហើយ​បងប្អូន​នៅ​ជួរ​មុខ​គាត់​ក៏​អត់​ត្រូវការ​ម៉ាស៊ីនត្រជាក់​ដែរ គាត់​ត្រូវការ​បន្ទះ​សូ​ឡា សាក​អា​គុយ សាក​អ្វី​ផ្សេង​ៗ» ។

បន្ថែម​លើ​នេះ ផ្ទុយ​នឹង​ការ​មតិ​រិះគន់​ខាងលើ​នេះ សម្តេច​មហា​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា​ទាហាន​ជួរ​មុខ​បាន​ទទួល​ការ​ឧបត្ថម្ភ​បន្ថែម​លើ​ប្រាក់​បំប៉ន និង​មានការ​យកចិត្តទុកដាក់​ជា​ខ្លាំង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ