រាជធានីភ្នំពេញ ៖ ជនសង្ស័យលួច ឆ.ក់ និងក្រុមក្មេងទំនើ.ងបង្កហិ.ង្សាចំនួន២០នាក់ ត្រូវបាននគរបាលជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ និងនៅតាមបណ្ដាខណ្ឌនានាស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ ក្នុងរយៈពេល៣ថ្ងៃហើយ យកទៅបង្ហាញមុខជាសាធារណៈរួមគ្នា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ។

តាមនគរបាលបានឲ្យដឹងថា ដោយអនុវត្តតាមបទបទបញ្ជរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារព្រហ្មទណ្ឌកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌនានាធ្វើការស្រាវជ្រាវបង្ក្រាបបង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់ ក្នុងរយៈពេល៣ថ្ងៃ ជាលទ្ធផលបង្ក្រាបបាន១០ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២០នាក់ ។ នៅក្នុងនោះករណីឆ.ក់ ករណីលួច, និងករណីក្មេងទំនើ.ងប្រើហិ.ង្សា ។

តាមនគរបាលបានឱ្យដឹងទៀតថា នៅក្នុងចំណោមជនសង្ស័យចំនួន២០នាក់ នៅក្នុងនោះនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបាន១ករណីឆ.ក់ទូរស័ព្ទ, នគរបាលខណ្ឌដូនពេញ បង្ក្រាបបាន២ករណី(ឆ.ក់ទូស័ព្ទ ១ករណី, ករណីលួចម៉ូតូ និងខ្សែភ្លើង១ករណី), នគរបាលខណ្ឌដង្កោ បង្ក្រាបបាន២ករណី (ឆ.ក់ទូរស័ព្ទ និងលួចម៉ូតូ),នគរបាលខណ្ឌបឹងកេងកងបង្ក្រាបបានជនសង្ស័យឆ.ក់១ករណី ,នគរបាលខណ្ឌ៧មករា.បង្ក្រាបបាន១ករណី លួចខ្សែភ្លើង,នគរបាលខណ្ឌសែនសុខបង្ក្រាបក្រុមក្មេងទំនើ.ងហិ.ង្សា ទំនាស់វា.យគ្នា និងកា.ប់ម៉ូតូ បណ្តាលអោយខូចខាត១ករណី,នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន២ករណី(រំលោ.ភលើទំនុកចិត្តខ្ចីម៉ូតូ និងធ្វើអោយខូចខាតចេតនាគប់កញ្ចក់ឡាន)។

ជនសង្ស័យទាំង២០នាក់ត្រូវបានកម្លាំងនគរបាលជំនាញ និងនគរបាលនៅតាមបណ្ដាខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕



ចែករំលែកព័តមាននេះ