ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ប្រឆាំង​រាល់​ទ​ង្វើ​រើសអើង សំដៅ​ទប់ស្កាត់​ការ​យក​សាសនា​ធ្វើ​អាជីវកម្ម បង្ក​ជា​វិបត្តិ​សាសនា នៅ​កម្ពុជា

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​កម្ពុជា បាន​ថ្លែង​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល តែងត​យក​ចិត្ត​ទុកដាក់…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​កម្ពុជា បាន​ថ្លែង​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល តែងត​យក​ចិត្ត​ទុកដាក់ និង​ផ្តល់​សេរីភាព នៃ​ជំនឿ​សាសនា ហើយ​ប្រឆាំង​នូវ​រាល់​ទ​ង្វើ​រើស​អើ​ស សំដៅ​ទប់ស្កាត់​ការ​យក​សាសនា​ធ្វើ​អាជីវកម្ម ដែល​អាច​បង្ក​ទៅ​ជា​វិបត្តិ​សាសនា​នៅ​កម្ពុជា ​។

ការ​ថ្លែង​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​កម្ពុជា ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌ​ន នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា លើក​ទី​៩ ឆ្នាំ​២០២៥ នា​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័រ​ណ៌​អន្តរជាតិ​ជ្រោយចង្វារ ។

សម្តេច​បវរ​ធិ​បតី បាន​សម្តែង​នូវ​មោទនភាព ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប ដែល​គោរព​កាន់សាសនា​ផ្សេង​ៗ​គ្នា ប៉ុន្តែ​មាន​សាមគ្គី​គ្នា​យ៉ាង​ល្អ ដែល​ការណ៍​នេះ មិន​ត្រឹមតែ​ជា​មោទនភាព​សម្រាប់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក៏​ជា​មោទនភាព សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ផង​ដែរ ខណៈ​ដែល​ប្រទេស​ជា​ច្រើន បាន​កោតសរសើរ ចំពោះ​សុខដុម​នី​យ​កម្ម​សាសនា នៅ​កម្ពុជា ។

ការ​ទទួល​បាន ការ​កោតសរសើរ​ពី​សំណាក់​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក ជុំវិញ​សុខដុម​នី​យ​កម្ម​សាសនា នៅ​កម្ពុជា​នេះ កើតឡើង​តាម​រយៈគោលន​យោ​បាយ​​​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែល​មាន​កិច្ច​សហប្រតិបត្តិការ សហការ​គ្នា​ល្អ ជាមួយ​គ្រប់​ស្ថាប័ន អង្គភាព ក៏​ដូច​ជា​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ លើ​ការងារ និង​បង្ក​ភាព​ងាយស្រួល ជូន​ប្រជាពលរដ្ឋ គ្រប់​សាសនិក នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត ។

សម្តេច​បវ​ត​ធិ​បតី ​បាន​បញ្ជាក់​ថា​៖ «​រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់ និង​ផ្តល់​សេរីភាព ជឿ​ជំនឿ​សាសនា​យ៉ាង​ទូលំទូលាយ​ដល់​ប្រជាជន​ទូទៅ ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ពង្រឹង​សុខដុម​នី​កម្ម​សាសនិក នៃ​គ្រប់​និកាយ​សាសនា ប្រឆាំង​នូវ​រាល់​ទ​ង្វើ​រើសអើង សំដៅ​ទប់ស្កាត់​ការ​យក​សាសនា​ធ្វើ​អាជីវកម្ម ដែល​អាច​បង្ក​វិបត្តិ​សាសនា​នៅ​កម្ពុជា​»​ ។

យោង​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម​បណ្ឌិត អូ​ស្មាន ហា​ស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌ​ន នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា បាន​គូសបញ្ជាក់​ថា សម្រាប់​សហគមន៍ បងប្អូន​ខ្មែរឥស្លាម​រស់នៅ​ប្រកបដោយ​សុខ​សុវត្ថិភាព និង​មានកា​រីក​ចម្រើន​ជា​លំដាប់ និង​ទទួល​បាន​សិទ្ធ​សេរីភាព គោរព​ជំនឿ​សាសនា​យ៉ាង​ពេញលេញ ដែល​បងប្អូន​សាសនិក​ឥ​ស្លា​ម តែងតែមាន​មោទនភាព​ថា “​យើងខ្ញុំ​មានសំណាង​ណាស់ ដែល​បាន​កើត​លើ​ទឹកដី​ខ្មែរ​ដ៏​ស្រស់​បវរ ដែល​មាន​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ មាន​ថ្នាក់ដឹកនាំ​កំពូល​ជា​ពុទ្ធសាសនិក តែ​បាន​យកចិត្តទុកដាក់​ដល់​សាសនិក​ឥ​ស្លា​ម លើស​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ