ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ មានទុក្ខធ្ងន់ ៖ ភរិយាវះកាត់ ខណៈបងប្រុសឈឺធ្ងន់ដល់ជីវិត

23 ម៉ោង មុន
  • ភ្នំពេញ

សម្តេច​តេជោ ហ៊ុន សែន នៅ​ពេល​ប៉ុន្មាន​នាទី​មុន​នេះ ​បាន​បង្ហាញ​អំពី​ទុក្ខ​ដ៏​ធ្ងន់ធ្ងរ​ដែល​សម្តេច ​កំពុង​តែ​ប្រឈម​មុខដោយសារ​ភរិយា​របស់​សម្តេច គឺសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន…

សម្តេច​តេជោ ហ៊ុន សែន នៅ​ពេល​ប៉ុន្មាន​នាទី​មុន​នេះ ​បាន​បង្ហាញ​អំពី​ទុក្ខ​ដ៏​ធ្ងន់ធ្ងរ​ដែល​សម្តេច ​កំពុង​តែ​ប្រឈម​មុខដោយសារ​ភរិយា​របស់​សម្តេច គឺសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ទទួល​ការ​វះកាត់​ដោយសារ​ជំងឺ ហើយ​បងប្រុស​របស់​សម្តេច គឺ អ្នក ឧកញ៉ា ហ៊ុន សាន មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​។

សម្តេចតេ ជោ បាន​សរសេរនៅលើហ្វេ​ស​ប៊ុ​ករបស់សម្តេចថា «ពេល​នេះ​ខ្ញុំ​ពិតជា​កំពុង​មានទុក្ខ​ធ្ងន់​ម្ខាងភរិយា​ត្រូវ​វះកាត់ ​។ ​បើ​ទោះជា​ឆ្លង​ផុត​ដំណាក់កាល​គ្រោះថ្នាក់​មក​ដល់​សុវត្ថិភាព​ហើយ​ក៏​ដោយ ​តែ​ក្នុង​ឋានៈ​ជាស្វាមី​ នៅ​តែ​មាន​កង្វល់​ ព្រោះ​មិន​អាច​នៅ​កំដរ​ និង​មើលថែ​ទាំ​ភរិយា​បាន​។​»

សម្តេច បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​រឿង​ធ្ងន់​ជាង​នេះ ​គឺ​បងប្រុស​ទី​មួយ ​មិន​អាច​ឆ្លង​ផុត​ពីការ​លាចាក​លោក​ក្នុង​ពេល​ខ្លី​ខាង​មុខ​នេះ​បាន​ឡើយ​ ។ ​ក្នុង​ក្រុម​គ្រួ​សារបាន​ត្រៀម​ទទួល​ការ​ឈឺចាប់ ​ដែល​មិន​អាច​ជៀសវាង​បាន​នេះ​រួច​ហើយ​។»

សម្តេចតេ ជោ មាន​ប្រសាសន៍​ថា «ម្ខាង​ភរិយា ម្ខាង​បងប្រុស​ក្នុង​ពេល​តែ​មួយ ​និង​នៅ​កន្លែង​ខុស​គ្នា ​។ ភរិយា​ខ្ញុំ​ជំរុញ​ឲ្យ​ខ្ញុំ​ប្រញាប់​ទៅ​មើល​បងប្រុស ​និង​ក្នុង​ករណី​បងប្រុស​ចែក​ឋាន​ក្នុង​ពេល​ឆាប់​គ្រប់​កម្មវិធី​ច្បាស់​ជា​មិន​មានវត្តមាន​ភរិយា​ខ្ញុំ​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ