ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​បើករថយន្ត​បុក​ម៉ូតូ​កង់​បី រង​របួស​ម្នាក់ បន្ត​រត់គេច​ទៅ​បុក​ម៉ូតូ​០១​គ្រឿង​ទៀត

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​លឿន រេ​ចង្កូត​បុក​កង់​បី​ខ្មែរ បណ្ដាល់​ឲ្យ​ក្រឡាប់ ហើយ​ម្ចាស់​ម៉ូតូ​កង់​បី រង​របួស ក្បែរ​វត្ត​មហាមន្ត្រី ហើយ​ជនជាតិ​ចិន​រូប​នេះ​បន្ត​បើក​រត់គេច​ទៅ​បុក​ម៉ូតូ​០១​គ្រឿង​ទៀត…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​លឿន រេ​ចង្កូត​បុក​កង់​បី​ខ្មែរ បណ្ដាល់​ឲ្យ​ក្រឡាប់ ហើយ​ម្ចាស់​ម៉ូតូ​កង់​បី រង​របួស ក្បែរ​វត្ត​មហាមន្ត្រី ហើយ​ជនជាតិ​ចិន​រូប​នេះ​បន្ត​បើក​រត់គេច​ទៅ​បុក​ម៉ូតូ​០១​គ្រឿង​ទៀត ទើប​ឃាត់​បាន​នៅ​ក្បែរ​ផ្សារ​អូរ​ឬ​ស្សី ។

ហេតុការណ៍​នេះ​បង្ក​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​១៤១ ក្នុង​សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

យោង​តាម​ការ​បញ្ជាក់​ព័ត៌មាន​ពី​សមត្ថកិច្ច បានអោយ​ដឹង​ថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​មួយ​គ្រឿង​ម៉ាក AUDI A8L ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BH-2567 បើក​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​ក្បែរ​វត្ត​មហាមន្ត្រី ស្រាប់តែ​រេ​ចង្កូត​ឡើង​ខឿន​ទៅ​បុក​កង់​បី​ខ្មែរ​ពេញទំហឹង បណ្តាល​អោយ​ក្រឡាប់ នឹង​ធ្វើ​អោយ​ម្ចាស់​កង់​បី​រង​របួស បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ភ្លាម​ៗ ជនជាតិ​ចិន បាន​បន្ត​បើក​រត់គេច ឆ្លងកាត់​ផ្សារ​នាគ​មាស បន្ត​ឡើង​កាត់​បុរី​កីឡា រហូត​បើក​មក​ដល់​ចំណុច​ក្បែរ​ផ្សារ​អូរ​ឬ​ស្សី លើ​បណ្តោយ​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​១៤១ បាន​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ទៀត ទើប​ព្រម​ឈប់​រថយន្ត​លែង​ទៅ​មុខ ។ ស្រប​ពេល​នោះ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ រួច​ឃាត់​បុរស​ជនជាតិ​ខាងលើ យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ហៅ រថយន្ត​ស្ទូច​យក​រថយន្ត​បង្ក ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ