ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ថា​លោក​ពូទីន​ចង់​បាន​សន្តិ​ភាព ហើយ​មិន​ឈ្លាន​ពាន​អឺរ៉ុប​ទេ

3 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ចំពោះ​ការ​ចរ​ចា​គ្នា​ដើម្បី​ដោះ​ស្រាយបញ្ហា​អ៊ុយ​ក្រែន​។ លោក​​​យល់​ថា​លោក​ពូទីន​ចង់​បាន​សន្តិ​ភាព​។ លោក​ស្ទីវ​វីត​ខូស​បង្ហាញ​សុទិដ្ឋិ​និយម​មុន​គម្រោង​ជួប​គ្នា​នៅ​អារ៉ាប៊ី​សាអូឌីត​។ លោក​ថ្លែង​ប្រាប់​ថា​ទូរ​ទស្សន៍​ហ្វក់​​​ដោយ​ជំនឿ​យ៉ាង​មុត​មាំ​ថា​លោក​ពូទីន​ចង់​បាន​សន្តិ​ភាព​ណាស់​។ ​អាមេរិកចាប់​ផ្ដើម​​ត្រៀម​បញ្ជូន​គណៈ​ប្រតិ​ភូ​របស់​ខ្លួន​មួយ​ក្រុម​​ទៅ​​ប្រទេស​អារ៉ាប៊ី​សាអូឌីត​​ជា​បណ្ដើរ​ៗ​ហើយ​ដើម្បី​ជួប​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​។ ភាគី​ទាំង​​២​នឹង​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​បង្កើត​បទ​ឈប់​បាញ់​បន្ទាប់​ពី​អ៊ុយ​ក្រែន និង​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​គ្នា​ទៅ​លើ​ទី​តាំ​ងផលិត​ថាម​ពល​។ ជា​ពិសេស​ ទី​តាំង​ស្តុក​ទុក​ប្រេង​របស់​រុស្ស៊ី​នៅ​តែ​បន្ត​ឆាប​​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ចំពោះ​ការ​ចរ​ចា​គ្នា​ដើម្បី​ដោះ​ស្រាយបញ្ហា​អ៊ុយ​ក្រែន​។ លោក​​​យល់​ថា​លោក​ពូទីន​ចង់​បាន​សន្តិ​ភាព​។ លោក​ស្ទីវ​វីត​ខូស​បង្ហាញ​សុទិដ្ឋិ​និយម​មុន​គម្រោង​ជួប​គ្នា​នៅ​អារ៉ាប៊ី​សាអូឌីត​។ លោក​ថ្លែង​ប្រាប់​ថា​ទូរ​ទស្សន៍​ហ្វក់​​​ដោយ​ជំនឿ​យ៉ាង​មុត​មាំ​ថា​លោក​ពូទីន​ចង់​បាន​សន្តិ​ភាព​ណាស់​។

​អាមេរិកចាប់​ផ្ដើម​​ត្រៀម​បញ្ជូន​គណៈ​ប្រតិ​ភូ​របស់​ខ្លួន​មួយ​ក្រុម​​ទៅ​​ប្រទេស​អារ៉ាប៊ី​សាអូឌីត​​ជា​បណ្ដើរ​ៗ​ហើយ​ដើម្បី​ជួប​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​។ ភាគី​ទាំង​​២​នឹង​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​បង្កើត​បទ​ឈប់​បាញ់​បន្ទាប់​ពី​អ៊ុយ​ក្រែន និង​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​គ្នា​ទៅ​លើ​ទី​តាំ​ងផលិត​ថាម​ពល​។ ជា​ពិសេស​ ទី​តាំង​ស្តុក​ទុក​ប្រេង​របស់​រុស្ស៊ី​នៅ​តែ​បន្ត​ឆាប​​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។​

លោក​វីត​ខូស​យល់​ថា​តាម​រយៈ​​​គម្រោង​ជួប​គ្នា​នៅ​អារ៉ាប៊ី​សាអូឌីត​​​ ដំណើរ​ការ​ចរ​ចា​អាច​នឹង​រីក​ចម្រើន​ទៅ​មុខ​។ ជា​ពិសេស​គម្រោង​ជួប​គ្នា​នេះ​នឹង​និយាយ​អំពី​​ការ​ផ្អាក​បាញ់​ប្រហារ​ទៅ​លើ​កប៉ាល់​ដឹក​ទំនិញ​​នៅ​សមុទ្រ​ខ្មៅ​។ លោក​វីត​ខូស​ចាត់​ទុក​ថា​​នេះ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​ស្រុះ​ស្រួល​មូល​មតិ​គ្នា​។ ​ចាប់​ផ្ដើម​​ពី​ចំណុច​នេះ លោក​រំពឹង​ថា​ភាគី​ទាំង​២​នឹង​ឈាន​ដល់​ការ​ព្រមព្រៀង​ឈប់​បាញ់​គ្នា​ដ៏​ពេញ​លេញ​មួយ​។​

សូម​រំលឹក​ថា​កាល​ពី​សប្ដាហ៍​មុន លោក​ពូទីន​យល់​ព្រម​ផ្អាក​​វាយ​ប្រហារ​ទី​​តាំ​ផលិត​ថាម​ពល​របស់​អ៊ុយ​ក្រែន​ជា​បណ្ដោះ​អាសន្ន​។ ប៉ុន្តែ​លោកច្រាន​ចោល​ដោយ​ភាសា​ការ​ទូត​នូវ​សំណើ​នៃ​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​១​រយៈ​ពេល​៣០​ថ្ងៃ​ដែល​អ៊ុយ​ក្រែន​បាន​ប្រកាស​ទទួល​យក​ទុក​ជា​មុន​បើ​សិន​រុស្ស៊ី​ទទួល​យក​។ សំណើ​នេះ​រៀប​ចំ​ដោយ​ក្រុម​ការ​ងារ​របស់​លោក​ត្រាំ​។​

ចំពោះ​សំណួរ​ថា​បើ​ក្រុម​បស្ចិម​ប្រទេ​សនៅ​តែ​បន្ត​រិះ​គន់​លោក​ពូទីន​ដូច​សព្វ​ថ្ងៃ​នេះ​​តើ​លោក​គិត​ដូច​ម្ដេច​? លោ​កវីតខូស​ឆ្លើយ​តប​ថា​​នៅ​ក្នុង​សាច់​រឿង​អ្វី​ក៏​​មាន​តួ​អង្គ​២​សំខាន់​ (ចង់​សំដៅ​លើ​តួ​អង្គ​ចិត្ត​ល្អ និង​តួ​អង្គ​ចិត្ត​អាក្រក់​)។ លោក​វីត​ខូស​សូម​ផ្ដាំ​ទៅ​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អង្គ​ការ​ណាតូ​សូម​កុំ​បារម្ភ​ជ្រុល​ពេក​រហូត​ដល់​ទៅ​ខ្លាច​លោក​ពូទីន​ឈ្លាន​ពាន​ប្រទេស​ជិត​ខាង​។​

លោក​ថ្លែង​ថា​លោក​ពូទីន​មិន​មែន​ចិត្ត​ទុរ​យស​ដល់​ថា្នក់​លេប​យក​ទ្វីប​អឺរ៉ុប​ទាំង​មូល​ទេ​។ លោក​បាន​ប្រៀប​ធៀប​ព្រឹត្តិ​ការណ៍​ពេល​នេះ​ទៅ​ព្រឹត្តិ​ការណ៍​មុន​សង្គ្រាម​លោក​លើក​ទី​២​ ហើយ​វិនិច្ឆ័យ​ឃើញ​ថា​វា​មិន​ដូច​គ្នា​ទេ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ