រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញ និងស្នើឱ្យរួមគ្នាដោះស្រាយបញ្ហាជំងឺរបេង ខណៈកម្ពុជាអត្រាឈឺ និងស្លា.ប់ ដោយសារជំងឺនេះ នៅមានកម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ នេះបើយោងតាមសារលិខិតសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបលើកទី១៤៣ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន ៖ ប្ដេជ្ញា វិនិយោគអនុវត្ត» (Yes! We Can End TB : Commit, Invest, Deliver ) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខ ភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាក នៃជំងឺរបេងសំដៅចូលរួម ចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្ដីថ្លៃថ្នូរបស់សង្គមជាតិទាំងមូល ។
តាមរយៈសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរៀបរាប់ថា អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះពី៤២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០២៣ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០%។ រីឯអត្រា កើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកដល់ ៣៣៥ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២៣ គឺបានថយចុះ ៤២% ផងដែរ ។
សម្តេចបវរធិបតី ក៏បានសង្កត់ធ្ងន់ដែរថា ៖«ទោះបីជាកម្ពុជា ទទួលបានជោគជ័យក៏ដោយ ក៏កម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ ក្នុងស្មារតីនេះ ទាំងអស់គ្នាត្រូវបន្តជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាព នៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ» ។
បើតាមការបញ្ជាក់បន្ថែមពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានលើកឡើងថា កម្ពុជាបានស ម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពាក់ព័ ន្ធនឹងការកាត់បន្ថ យអត្រាប្រេវ៉ាឡង់ជំងឺរបេង និងស្លាប់ដោយសារជំងឺរបេងនេះ នៅមុនកាលកំណត់៤ឆ្នាំ ហើយនេះគឺជាស្នាដៃមួយដែលមានប្រទេសតិចតួចប៉ុណ្ណោះនៅលើសកលលោកអាចសម្រេចបាន ។
នៅក្នុងសារលិខិតសម្តេចបវរធិបតីហ៊ុនម៉ាណែតបានលើកឡើងរាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងរួមចំណែកក្នុង កិច្ចខិតខំប្រឹងប្រែង ជាសកល ក្នុងការបញ្ចប់ជំងឺរបេង ដោយយើងទាំងអស់គ្នាត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និង បង្កើន ល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនកា រស្រាវ ជ្រាវ និង ព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីឆ្លើយតបតាមប្រធានបទខាងលើ ខ្ញុំសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោ មជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម ៖
ទី១- បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។
ទី២- ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូលទាំងសកម្មភាព ស្រាវជ្រាវរកជំងឺរបេងប្រកបដោយស្មារតីបុរេសកម្មនៅតាមសហគមន៍ និងទីកន្លែងសាធារណៈនានា។
ទី៣- បន្តថែរក្សាឱ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។
ទី៤- ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធជំងឺរបេង ៕
ចែករំលែកព័តមាននេះ