ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ស ខេ​ង​ ថ្កោលទោស​ចំពោះ​ក្រុមប្រឆាំង​ ផ្សាយ​ថា ស​ម្តេចជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ចក​នា​តស៊ូរ​របស់​ខ្លួន

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ សម្តេច​ក្រឡាហោម ស ខេ​ង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សូម​ប្រកាសថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ធ្ងន់ធ្ងរ​បំផុត​ ចំពោះ​ក្រុមប្រឆាំង​ជ្រុលនិយម​និរទ្ទេស​ខ្លួន​នៅ​បរទេស…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ សម្តេច​ក្រឡាហោម ស ខេ​ង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សូម​ប្រកាសថ្កោលទោស​យ៉ាង​ដាច់អហង្ការ និង​ធ្ងន់ធ្ងរ​បំផុត​ ចំពោះ​ក្រុមប្រឆាំង​ជ្រុលនិយម​និរទ្ទេស​ខ្លួន​នៅ​បរទេស ដែល​តែងតែ​ចិញ្ចឹមចិត្ត​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ដោយ​បំពាន បំភ្លៃ និង​បំភាន់ តាម​បណ្តាញ​សង្គម​ថា សម្តេច​ក្រឡាហោម ស ខេ​ង ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ នៃ​របស់​ដែល​ហៅ​ថា “​ចលនា​ជាតិ​តស៊ូ​”​ ស្ពឺ​គេ​នោះ​ ។

យោង​តាម​សេចក្តី​ប្រកាស​ថ្កោលទោស​របស់អ្នកនាំពាក្យ​សម្តេច​​ក្រឡាហោម ស ខេ​ង​ នៅ​ថ្ងៃ​ទី​២៤​ ខែមីនា ឆ្នាំ​២០២៥ ​បាន​គូសបញ្ជាក់​ថា សកម្មភាព​របស់​ក្រុម​ជ្រុលនិយម​ទាំងនេះ គឺជា​ឧបាយកល ទុច្ចរិត អ​សីលធម៌ គ្មាន​គុណធម៌​ជា​មនុស្សជាតិ ក្នុង​ទិស​ដៅ​បំពាន​បំភ្លៃ បំភាន់​មូល​បង្កាច់ ក្លែងបន្លំ ញុះញង់ ក្នុង​គោលបំណង​អគតិ​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បម្រើ​ចេតនា​ព្រៃផ្សៃ ខ្មៅ​ងងឹត​សម្រេច​មហិច្ឆតា​ដណ្តើម​អំណាច​ក្នុង​ទម្រង់​ទាញ​ទម្លាក់​ប្រជាជន និង​កម្ពុជា​ទាំងមូល​ឱ្យ​ចូល ភ្នក់ភ្លើង​វិនាសកម្ម​ម្តងទៀត តាម​របៀប «​បដិវត្តន៍​ពណ៌​» ។

អ្នកនាំពាក្យ សម្តេច​ក្រឡាហោម ស ខេ​ង សូម​រំលឹក​ជូន​ថា សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រមុខរដ្ឋ​ស្តីទី បាន​បញ្ជាក់​ម្តងទៀត ​ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​ប្រាំ​ផុត​លេខ ថ្មី​ៗ​នេះ ថា “​គ្មាន​នរណា​អាច​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ទេ ផ្ទុយ​ទៅ​វិញ​គ្រប់ការ ប៉ុនប៉ង​បំបែកបំបាក់​តែងតែ​រលាយ​ខ្លួនឯង​ទៅ​វិញ ។ ជា​រួម គ្រប់​ព័ត៌មាន ដែល​បង្កើត​ដោយ​ក្រុមប្រឆាំង ជ្រុលនិយម គឺ​សុទ្ធតែ​ជា​របៀបវារៈ​នយោបាយ​ដូច ដែល​ពួក​គេ​ធ្លាប់​អះអាង​ជា​រឿយ​ៗ​ថា “​គេ​នៅ​មាន ក្លេ​រ​ជា​ច្រើន​ទៀត​ប្រឌិត​ឡើង ដើម្បី​ធ្វើ​ឱ្យ​ជំរុំ​ទេវតា​ឆេះ​» ដែល​គេ​ចង់​សំដៅ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ទាំង​ក្នុង​បច្ចុប្បន្ន និង​ទៅ​អនាគត​។ គំនិត​ដ៏​ស្មោ​គគ្រោក​ទាំងនេះ គឺជា​ភេរវ​ករ នយោបាយ និង​ជា​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ដែល​អាច​បង្ក​អន្តរាយ​ដល់​ប្រជាជន​និង​ជាតិ​ទាំងមូល ​។

អ្នកនាំពាក្យ សូម​សង្កត់ធ្ងន់​ថា សម្តេច​ក្រឡាហោម ស ខេ​ង និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ គណៈ​អចិន្ត្រៃយ៍​គណបក្ស តែង​ជួប​ប្រជុំ​ពិគ្រោះ​យោបល់​តាម​ទស្សនៈ “​រួបរួម​គ្នា​ដើម្បី​កម្ពុជា​រុងរឿង​» ក្នុង​ស្មារតី​សាមគ្គីភាព​យ៉ាង​រឹង​មាំ ឋានៈ​ជា​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល ដើម្បី​ទប់ទល់​នឹង​ភាព​មិន ប្រាកដប្រជា​របស់​ពិភពលោក រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថិរភាព​សង្គម ការពារ​សន្តិភាព និង រក្សា​លំនឹង​សេដ្ឋកិច្ច ធ្វើ​យ៉ាងណា​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ឆន្ទៈ​មោះមុត​ខ្ពស់ គោរព និង​គាំទ្រ​ឥត​ងាករេ​នូវ​រាល់​សេចក្តីសម្រេច​របស់​គណបក្ស ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ប្រតិភាណ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​។

សម្តេច​ក្រឡាហោម តែង​គោរព​គោលការណ៍​ដឹកនាំ​តាម​ឋានានុក្រម និង​មាន​ភក្តីភាព គ្រប់​កាលៈទេសៈ​ប្រកបដោយ​សេចក្តី​កត្តញ្ញូ​ចំពោះ​សម្តេច​តេ​ជោ​។ សម្តេច​តេ​ជោ តែង​មាន ព្រហ្ម​វិហារធម៌​ចំពោះ សម្តេច​ក្រឡាហោម គឺ​គ្មាន​អ្វី​អាច​បំបែក​ស្មារតី​ចាស់ទុំ​របស់​លោក​ទាំង​ពីរ​បាន ជា​ដាច់ខាត ដូច​ពាក្យ​ដំណាល​ថា “​សម្តេច​ក្រឡាហោម ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​”​ ។

សម្តេច​ក្រឡាហោម ស ខេ​ង តែង​តម្កល់ ​នូវ​គុណូបការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​។ ជាក់ស្តែង សម្តេច​ក្រឡាហោម ថ្លែង​ពី​ខេត្ត បាត់ដំបង​នា​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៥​នេះ​ថា «​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជា​អគ្គ​ម​គ្គុ​ទេសន៍​ដ៏​ឆ្នើម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កម្ពុជា ពី​ការ​បែកបាក់​ពី​សង្គ្រាម ជម្លោះ​ឈ្លោះ ទាស់ទែង បែងចែក​ទឹកដី រហូត​មក​ដល់​មាន​សុខ​សន្តិភាព​តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ចុង​ក្រោយ ដែល​សម្តេច​តេ​ជោ​បាន​ដឹកនាំ បាន​ដាក់​ចេញ ដោយ​មានការ​គាំទ្រ ការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ក្រោម ឱវាទ ក៏​ដូច​ជា​មន្ត្រីរាជការ ប្រជាពលរដ្ឋ នាំ​ឱ្យ​ទទួល​បាន​សុខ​សន្តិភាព​១០០% គឺ​កម្ពុជា​យើង​គ្មាន សង្គ្រាម ឬ​អាច​និយាយ​ថា គ្មាន​កម្លាំងប្រដាប់អាវុធ​ណាមួយ​នៅ​ក្រៅច្បាប់​នោះ​ទេ ដោយ​មាន​តែ កង​យោធពលខេមរភូមិន្ទ​តែ​មួយ​គត់ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​កើត​ចេញពី​ការ​បោះ​ឆ្នោត​… ហើយ​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើង​ខិតខំ​ប្រឹងប្រែង​ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ កម្ពុជា​ធ្វើ​បាន ប៉ុណ្ណេះ ចាត់​ទុក​ថា ជោគជ័យ​ធំ​ណាស់ ដែល​យើង​មិន​អាច​បំភ្លេច​បាន ការ​ដឹកនាំ​ជំរុញ​នូវ​ការ​អភិវឌ្ឍ ការ​ស្តារ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍ មាន​ចំណូល​ខ្ពស់​នា​ឆ្នាំ​២០៥០ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​គាំទ្រ​យុទ្ធសាស្ត្រ​នេះ ដើម្បី​ផល ប្រយោជន៍​ជាតិ​»​។ ជា​ពិសេស សម្តេច​ក្រឡាហោម ស ខេ​ង តែងតែ​ប្រកាស​ជំហរ គាំទ្រ​រាជរដ្ឋាភិបាល កម្ពុជា​បន្តវេន ប្រកបដោយ​ភាព​ជឿជាក់​ខ្ពស់ ចំពោះ​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ស្វាហាប់​របស់ សម្តេច​មហា បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី ​។

ជា​ថ្មី​ម្តងទៀត អ្នកនាំពាក្យ សម្តេច​ក្រឡាហោម ស ខេ​ង សូម​អំពាវនាវ​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ កុំ​ជឿ​តាម​សារ​របស់​ក្រុម​ភេរវ​ករ​នយោបាយ ដែល​មាន​ចរិត​បំពាន​ជាន់ឈ្លី​ច្បាប់ គោលការណ៍ ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ ការ​អភិវឌ្ឍ និង​ប្រក្រតី​ភាព​នៃ​សេចក្តីសុខ របស់​ប្រពល​រដ្ឋ​ខ្មែរ ដែល​ទើបតែ​ទទួល​បាន​ពី​មនុញ្ញផល​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ របស់ សម្តេច​តេ​ជោ ហ៊ុន សែន ជា​អគ្គ​មគ្គុទេសក៍​ឯកនៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​។ សម្តេច​ក្រឡាហោម ស ខេ​ង បាន មាន​ប្រសាសន៍​ដោយ​សង្កត់ធ្ងន់​ថា «​ការ​ផ្សព្វផ្សាយ​នេះ​មិនមែន​ជា​ការ​ពិត ជា​ការ​បោកប្រាស់ បែប​ប្រជាភិថុតិ សុទ្ធសាធ​ដែល​ត្រូវ​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ត្រូវ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​»​។ លើស​ពី​នេះ ការ បង្កើត​ចលនា​តស៊ូ​និរទេស​ខ្លួន​នៅ​ឯ​បរទេស​នេះ គឺជា​ចលនា​ខុសច្បាប់ ច្រាសទិស​លទ្ធិប្រជាធិបតេយ្យ និង សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ចាប់អារម្មណ៍ កុំ​ជឿ​តាម កុំ​គាំទ្រ កុំ​ចូលរួម​ជា​ដាច់ខាត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ