ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​ចំពោះ​អ្នកមាន​សញ្ញា​១​នេះ ព្រោះ​វា​ជា​សញ្ញា​អាយុ​វែង

2 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សញ្ញា​ដែល​អាច​បង្ហាញ​ប្រាប់​អ្នក​ថា​អ្នក​នឹង​មាន​អាយុ​វែង​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​អ្នក​តែងតែមាន​អារម្មណ៍ល្អ គិត​អ្វី​ដែល​វិជ្ជមាន​ច្រើន មិនឆាប់​មួល​ម៉ៅ មិនឆាប់​ខឹង មិន​ពិបាកចិត្ត និង​មិន​ជ្រួញ​ចិញ្ចើម​ច្រើន នោះ​អ្នក​នឹង​អាច​ក្លាយជា​មនុស្ស​ម្នាក់​ដែល​មិនសូវ​កើត​ជំងឺ​ផ្សេង​ៗ​នោះ​ទេ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សញ្ញា​ដែល​អាច​បង្ហាញ​ប្រាប់​អ្នក​ថា​អ្នក​នឹង​មាន​អាយុ​វែង​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​អ្នក​តែងតែមាន​អារម្មណ៍ល្អ គិត​អ្វី​ដែល​វិជ្ជមាន​ច្រើន មិនឆាប់​មួល​ម៉ៅ មិនឆាប់​ខឹង មិន​ពិបាកចិត្ត និង​មិន​ជ្រួញ​ចិញ្ចើម​ច្រើន នោះ​អ្នក​នឹង​អាច​ក្លាយជា​មនុស្ស​ម្នាក់​ដែល​មិនសូវ​កើត​ជំងឺ​ផ្សេង​ៗ​នោះ​ទេ​។ ជា​ពិសេស ជំងឺ​ធ្ងន់ធ្ងរ​ទាំងឡាយ​ក៏​មិន​ងាយ​មក​រក​អ្នកផង​ដែរ​។

នៅ​ពេល​ដែល​អ្នក​តែងតែ​គេង​លក់​ស្រួល​ជា​រៀង​រាល់​យប់ ដោយ​គេង​ឆ្អែត និង​គ្រប់​ម៉ោង នោះ​ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​នឹង​រឹង​មាំ​ខ្លាំង​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​កើត​ជំងឺ​ផ្សេង​ៗ​នោះ​ទេ​។ ដូចនេះ អាយុ​របស់​អ្នក​នឹង​វែង​តាម​នោះ​ដែរ​។

បុគ្គល​ដែល​មាន​ដៃជើង​កក់ក្តៅ​ជា​និច្ច ជា​មនុស្ស​ដែល​មាន​ឈាម​ដំណើរការ​បាន​ល្អ​ក្នុង​រាង​កាយ ដោយ​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​។ ប៉ុន្តែ​បើ​ដៃជើង​តែងតែ​ត្រជាក់ មាន​ន័យ​ថា​ឈាម​ដើរ​មិន​គ្រប់​ឡើយ​។

នៅ​ពេល​ដែល​ធ្មេញ​របស់​អ្នក​រឹង​មាំ​ខ្លាំង ដោយ​មិន​មាន​ពុក​ផុយ​ក៏​ជា​សញ្ញា​ប្រាប់​អ្នក​ថា​សុខភាព​អ្នក​ល្អ​ដែរ ដោយ​មិន​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ឡើយ​។ ដូចនេះ អ្នក​នឹង​ជា​បុគ្គល​ដែល​មាន​អាយុ​វែង​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ