ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​សុខ​ភាព​ឃុំ​តា​លោ​ និង​ស្ត្រី​ឆ្លង​ទន្លេ​ទទួល​អំណោយ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា លោក​សួន​ រិនឌី អភិបាលរងនិងជាប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍ សាត់បាននាំយក​ស្បៀង​និងសម្ភារប្រើប្រាស់មួយ ចំនួនទៅផ្ដល់ជូនមណ្ឌលសុខភាពឃុំតាលោ និង​ស្ត្រីសំរាលកូនចំនួន២០នាក់សំរាប់ប្រើប្រាស់។ ក្នុងឱកាស​នោះមានការ​

ខេត្ត​ពោធិ៍​សាត់​ ៖ កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា លោក​សួន​ រិនឌី អភិបាលរងនិងជាប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍ សាត់បាននាំយក​ស្បៀង​និងសម្ភារប្រើប្រាស់មួយ ចំនួនទៅផ្ដល់ជូនមណ្ឌលសុខភាពឃុំតាលោ និង​ស្ត្រីសំរាលកូនចំនួន២០នាក់សំរាប់ប្រើប្រាស់។ ក្នុងឱកាស​នោះមានការ​ចូលរួមពីលោកស្រីឈឹម ស៊ីណា ប្រធានមន្ទីរកិច្ចការនារី និងលោកវ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខាកាកបាទក្រហម​កម្ពុជាខេត្ត ។

លោកស្រីប្រធានមណ្ឌលសុខភាពឃុំតាលោ​បានឱ្យ​ដឹង​ថា សព្វថ្ងៃនេះប្រជាពលរដ្ឋមានការ  យល់ដឹងច្រើនបាននាំគ្នាទៅ​សំរាលកូននៅមណ្ឌល សុខភាព​ស្ទើរ​តែទាំងស្រុង លើកលែងតែមកមិនទាន់ទើបសំរាលដោយឆ្មបបុរាណតាមភូមិដែលយូរៗមានមួយប៉ុណ្ណោះ។ចំពោះប្រជាពលរដ្ឋដែល មានបណ្ណ័​ក្រីក្រយើងបាន​ចេញថ្លៃ​ម៉ូតូឌុបជូនថែមទាំងឧបត្ថម្ភការសំរាកព្យាបាលមួយថ្ងៃអង្ករមួយគីឡូក្រាម និងសំភារប្រើប្រាស់ក្នុងមណ្ឌលសុខភាពមានតាមតំរូវការទៀត​ផង។ លោកស្រីឲ្យ​ដឹង​ថា​សព្វថ្ងៃនេះមណ្ឌលសុខភាពតាលោមានគ្រែ​សំរាកព្យាបាលចំនួន៣ និងគ្រែសំរាលកូនតែមួយ ប៉ុណ្ណោះ។ លោកស្រីស្នើសុំគ្រែសំរាកព្យាបាលចំនួន ៣និងគ្រែសំរាលកូនចំនួន១ថែមទៀតដើម្បីបំពេញតាមតំរូវការជាក់ស្ដែង។ 

លោកសួន រិនឌី​បានកោតសរសើរចំពោះមន្ត្រី​មណ្ឌលសុខភាពតាលោដែលមានការគ្រប់គ្រងល្អ ទាំងការរៀបចំមណ្ឌល ទំនាក់ទំនង អនាម័យ និង​សេវា​ព្យា​បាល។ ​សម្ភារថ្ងៃនេះជាអំណោយរបស់​លោក​ជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងនោះបានចែកដល់ស្ត្រី​មកឆ្លង​ទន្លេក្រីក្រ២០នាក់ ក្នុង​ម្នាក់សារុង​១ ក្រមា១ សាប៊ូម្ស៉ៅ១កញ្ចប់ នំ១កញ្ចប់ អាវ​យឺត​កាកបាទក្រហម១ និងថវិកា២០.០០០រៀល។ ដោយឡែក មុងចំនួន៥ ភួយ៥ កន្ទេល៥ កំសៀវ​៥ ធុងទឹក​កក៥ បំពង់ទឹកក្ដៅ៥ និងអង្ករ១០០​គីឡូ​ក្រាម​ប្រគល់ជូនមណ្ឌលសុខភាព​ទុក​សំរាប់​ប្រើប្រាស់រួម។​ ចំពោះការស្នើសុំគ្រែសំរាកព្យាបាល និងគ្រែសំរាល កូនបន្ថែមទៀតនោះលោកសួន រិនឌី បាន​ជូន​តាម​សំណូមពរ។ លោកសូមឲ្យមន្ត្រី​មណ្ឌល​សុខភាពយកចិត្តទុកដាក់ឲ្យអស់លទ្ធភាព​ចំពោះ​ស្ត្រីឆ្លងទន្លេ គឺចាប់ពី​ពេល​នេះតទៅ​សូមកាត់​បន្ថយការប្រើប្រាស់ឆ្មបបុរាណរហូតអស់​ទាំង ស្រុងព្រោះវាអាចកើតមានគ្រោះថ្នាក់ជាយថាហេតុដែលនេះជាការ​ព្រួយបារម្ភរបស់​លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហមកម្ពុជា៕