ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​វា.យ​ប្រហារ​ក្រុម​ហេស​បូឡា​នៅលីបង់​ស្លា.ប់​យ៉ាង​តិច​២​នាក់

2 ថ្ងៃ មុន

ទី​ក្រុង​យេរូសាឡឹម៖ ​ថ្ងៃ​នេះ អ៊ីស្រាអែល​​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​បញ្ជា​ការ​ដ្ឋាន​របស់​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​​លី​បង់​ខាង​ត្បូង​បន្ទាប់​ពី​​អ៊ីស្រាអែល​សង្ស័យ​ថា​ពួក​គេ​បាញ់​រ៉ុក​កែត​ជា​ច្រើន​គ្រាប់​ចេញ​ពី​ទី​នោះ​ចូល​​ដែន​អាកាស​របស់​អ៊ីស្រាអែល​។ លោកណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​លោក​បាន​បញ្ជា​ទៅ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថា​ត្រូវ​តែ​​វាយ​ប្រហារ​ទី​តាំង​របស់​ក្រុម​ភេរវ​កម្មរាប់​សិប​កន្លែង​។ ​ក្រសួង​សុខា​ភិបាល​​លីបង់​ថ្លែង​ថា​មនុស្ស​២​នាក់​​​ស្លាប់​ និង​៨​នាក់​រង​របួស​។ នាយក​រដ្ឋ​មន្ត្រី​លីបង់​ថ្លែង​ថា​ប្រទេស​របស់​លោក​កំពុង​ត្រូវ​គេ​អូស​ទាញ​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ហើយ​។ ហេស​បូឡា​ជា​ចលនា​ប្រដាប់​អាវុធ​ដែល​មាន​អ៊ីរ៉ង់​នៅ​ពី​ក្រោយ​ខ្នង​។ ពួក​គេ​ថា​មិន​បាន​បាញ់​រ៉ុក​កែត​ចូល​អ៊ីស្រា​អែល​ទេ​។ ខ្លួន​នៅ​តែ​បន្ត​អនុវត្ត​តាម​ស្មារតី​នៃ​បទ​ឈប់​បាញ់​ជា​និច្ច​។…

ទី​ក្រុង​យេរូសាឡឹម៖ ​ថ្ងៃ​នេះ អ៊ីស្រាអែល​​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​បញ្ជា​ការ​ដ្ឋាន​របស់​ក្រុម​ហេស​បូឡា​នៅ​ប្រទេស​​លី​បង់​ខាង​ត្បូង​បន្ទាប់​ពី​​អ៊ីស្រាអែល​សង្ស័យ​ថា​ពួក​គេ​បាញ់​រ៉ុក​កែត​ជា​ច្រើន​គ្រាប់​ចេញ​ពី​ទី​នោះ​ចូល​​ដែន​អាកាស​របស់​អ៊ីស្រាអែល​។ លោកណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​លោក​បាន​បញ្ជា​ទៅ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថា​ត្រូវ​តែ​​វាយ​ប្រហារ​ទី​តាំង​របស់​ក្រុម​ភេរវ​កម្មរាប់​សិប​កន្លែង​។

​ក្រសួង​សុខា​ភិបាល​​លីបង់​ថ្លែង​ថា​មនុស្ស​២​នាក់​​​ស្លាប់​ និង​៨​នាក់​រង​របួស​។ នាយក​រដ្ឋ​មន្ត្រី​លីបង់​ថ្លែង​ថា​ប្រទេស​របស់​លោក​កំពុង​ត្រូវ​គេ​អូស​ទាញ​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ហើយ​។ ហេស​បូឡា​ជា​ចលនា​ប្រដាប់​អាវុធ​ដែល​មាន​អ៊ីរ៉ង់​នៅ​ពី​ក្រោយ​ខ្នង​។ ពួក​គេ​ថា​មិន​បាន​បាញ់​រ៉ុក​កែត​ចូល​អ៊ីស្រា​អែល​ទេ​។ ខ្លួន​នៅ​តែ​បន្ត​អនុវត្ត​តាម​ស្មារតី​នៃ​បទ​ឈប់​បាញ់​ជា​និច្ច​។

កង​រក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​ឈរ​ជើង​នៅ​លីបង់​ថ្លែង​ថា​ខ្លួន​កំពុង​ព្រួយ​បារម្ភ​ថា​អំពើ​ហិង្សា​អាច​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ ដូច្នេះ ខ្លួន​​សូម​ជំរុញ​ឱ្យ​អ៊ីស្រាអែល​ និង​លីបង់​បន្ត​អនុវត្ត​​ឱ្យ​បាន​ត្រឹម​ត្រូវ​​តាម​ការ​សន្យា​របស់​ខ្លួន​ដែល​ថា​មិន​ពង្រីក​សង្គ្រាម​ទេ​។ អ៊ីស្រាអែល​ថ្លែង​ថា​រ៉ុក​កែត​បី​គ្រាប់​ដែល​បាញ់​ចេញ​ពី​លីបង់​នោះ​ត្រូវ​ខ្លួន​បាញ់​ទម្លាក់​ចោល​ទាំង​អស់​។​

ប៉ុន្មាន​ម៉ោង​ក្រោយ​មក កង​ទ័ព​រដ្ឋាភិបាល​លីបង់​ (ផ្សេង​ពី​​ក្រុម​ហេស​បូឡា គ្រាន់​តែ​ស្ថិត​នៅ​លើ​ទឹក​ដី​លីបង់​តែ​មួយ​) បាន​ចុះ​​​ស្រាវ​ជ្រាវ​ និង​រក​ឃើញ​ជើង​ទម្រង​បាញ់​រ៉ុក​កែត​​​៣​គ្រឿង​ ហើយ​បាន​កម្ទេច​ចោល​ទាំង​អស់​។ ក្រោយ​មក​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ក្រុម​ហេស​បូឡា​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​បញ្ជាក់​ថា​ខ្លួន​គ្មាន​ពាក់ពន្ធ​នឹង​ការ​បាញ់​រ៉ុក​កែត​ចូល​អ៊ីស្រាអែល​នោះ​ទេ​។

តាម​ពិត អ៊ីស្រាអែល និង​ហេស​បូឡា​ធ្លាប់​ប៉ះ​ទង្គិច​​គ្នា​​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ហើយ​ក្រោយ​មក​ភាគី​ទាំង​២​ក៏​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​។ អ៊ី​ស្រាអែល​បន្ត​គ្រប់​គ្រង​ទី​តាំង​៥​កន្លែង​នៅ​លីបង់​ខាង​ត្បូង​។ រដ្ឋាភិបាល​លីបង់​ចាត់​ទុកថា​នេះ​ជា​ការ​រំលោភ​អធិប​តេយ្យ​ភាព​ជាតិ​របស់​ខ្លួន​ និង​រំលោភ​ស្មារតី​នៃ​បទ​ឈប់​បាញ់​ដែល​តម្រូវ​ឱ្យ​អ៊ីស្រាអែល​ដក​កង​ទ័ព​ទាំង​អស់​។​

អ៊ីស្រាអែល​បក​ស្រាយ​ថា​ដោយ​សារ​​កង​ទ័ព​រដ្ឋាភិបាល​លីបង់​មិន​ទាន់​មាន​វត្ត​មាន​នៅ​ទី​នោះ​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​ឱ្យ​បាន​ពេញ​លេញ​។ ដូច្នេះ អ៊ីស្រាអែល​ត្រូវ​តែ​ដាក់​ទ័ព​ជា​បន្ត​ទៀត​ដើម្បី​មើល​ការ​ខុស​ត្រូវ​ការ​ពារ​ជន​ជាតិ​របស់​ខ្លួន​ដែល​រស់​នៅ​តាម​ព្រំ​ដែន​។ ករណី​​រ៉ុក​កែត​បាញ់​ចូល​ទឹក​ដី​អ៊ីស្រាអែល​នៅ​ថ្ងៃ​នេះ​ជា​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​​លើ​រដ្ឋា​ភិបាល​លី​បង់​។ ម៉្យាង​ទៀត​ អ៊ីស្រាអែល​អាច​យក​ហេតុ​ផល​នេះ​ដើម្បី​បង្ហាញ​ថា​លីបង់​មាន​សន្តិ​សុខ​ជាតិ​នៅ​ទន់​ខ្សោយ​។​ កង​ទ័ព​ជាតិ​របស់​ពួក​គេ​មិន​ទាន់​អាច​គ្រប់​គ្រង​សភាព​ការណ៍​បាន​នៅ​ឡើយ​ទេ​។​​

សភាព​ការណ៍​នៅលីបង់​សព្វ​ថ្ងៃ​នេះ​មាន​ភាព​រញ៉េ​រញ៉ៃ​បន្តិច​ដោយ​សារ​កង​ទ័ព​រដ្ឋាភិបាល​មាន​​ភាព​ទន់​ខ្សោយ។​ ចំណែក​ក្រុម​ហេស​បូឡា​ដែល​ជា​ចលនា​ប្រដាប់​អាវុធ​ក្រៅ​រដ្ឋាភិបាល​បែរ​ជា​មាន​កម្លាំង​ខ្លាំង​ទៅ​វិញ​។ គ្រាន់​តែ​ថា​ហេស​បូឡា​មិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​លីបង់​ទេ។​​ ពួក​គេ​ប្រឆាំង​នឹង​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ ហើយ​ទទួល​ជំនួយ​របស់​អ៊ីរ៉ង់​។ ដូច្នេះ ឯក​រាជ្យ​ពី​រដ្ឋា​ភិបាល​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ