ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់វិធានការ​ក្តៅ​​! បង្ក្រាប​ល្បែ.ង.ស៊ីសង​ខុស​ច្បាប់​​​ក្នុងទឹកដី​​​ខណ្ឌមានជ័យ

1 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ចុះ​ចាប់​ទីតាំង​បង្កប់​ឡូ​តូ នឹង​ល្បែង​ជល់​មាន់​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ស្ត្រី​០២​នាក់ ជា​អ្នក​កាន់​ទូ​កុំព្យូទ័រ ។ ការ​ចុះ​ឆ្មក់​បង្ក្រាប​នេះ​ដែរ​ បាន​ធ្វើ​ឡើង​កាលពី​រសៀល…

​រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ចុះ​ចាប់​ទីតាំង​បង្កប់​ឡូ​តូ នឹង​ល្បែង​ជល់​មាន់​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ស្ត្រី​០២​នាក់ ជា​អ្នក​កាន់​ទូ​កុំព្យូទ័រ ។

ការ​ចុះ​ឆ្មក់​បង្ក្រាប​នេះ​ដែរ​ បាន​ធ្វើ​ឡើង​កាលពី​រសៀល ថ្ងៃ​ទី ២១ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​បេតុង ក្នុងភូមិ​ដំណាក់​ធំ​២(​ដី​ថ្មី​) សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី លោក សេង គន្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​បញ្ជា​អោយ​លោក​ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​០៣ នាយ​ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ឡូ​តូ និង​ល្បែង​ស៉ី​សង​មាន់​ជល់​អន​ឡាញ​មួយ​កន្លែង​ជា​បន្ទាន់ ដែល​បាន​បង្កប់​លួចលាក់​បើក​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​ខ្លាចញញើត​អាជ្ញាធរ ។

ជា​លទ្ធផល​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​សម្ភារៈ​មួយ​ចំនួន​ដូច​ជា ៖ ទូរស័ព្ទ​ដៃ ០១​គ្រឿង , ម៉ូតូ ០១​គ្រឿង , កុំព្យូទ័រ ២​គ្រឿង ខាងលើ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ យក​ទៅ​រក្សា​ទុក ជា​បណ្ដោះអាសន្ន ។

បច្ចុប្បន្ន ស្ត្រី​០២​នាក់​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ