ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ចុះហត្ថលេខា​រំលាយ​ក្រសួង​អប់​រំអា​មេ​រិ​ក​ចោល

1 ថ្ងៃ មុន

វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដើម្បី​រំលាយ​ចោល​ក្រសួង​អប់រំ​របស់​សហរដ្ឋអាមេរិក​រួច​ហើយ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន BBC…

វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ ដើម្បី​រំលាយ​ចោល​ក្រសួង​អប់រំ​របស់​សហរដ្ឋអាមេរិក​រួច​ហើយ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​២១ ខែមីនា​នេះ ។

លោក Trump ធ្លាប់​បាន​និយាយ​ថា “​យើង​នឹង​បិទ​វា​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​” ប៉ុន្តែ​សេត​វិមាន​បាន​ទទួលស្គាល់​ថា ការ​បិទ​ក្រសួង​នេះ​ទាំងស្រុង នឹង​តម្រូវ​ឱ្យ​មានការ​យល់ព្រម​របស់​សភា ផង​ដែរ ។

ការ​សម្រេចចិត្ត​នេះ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវច្បាប់​រួច​ហើយពី​អ្នក​ដែល​ព្យាយាម​រារាំង​ការ​បិទ​ក្រសួង​នេះ និង​ការ​កាត់​បន្ថយ​បុគ្គលិក​ដែល​បាន​ប្រកាស កាលពី​ស​ប្តា​ហ៍​មុន ។

រឿង​នេះ ពិតជា​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ពិភពលោក ចំពោះ​ចំណាត់ការ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ