ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​ពិនិត្យ​ស្ថានភាព​នៅ​តំបន់​អានសេះ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ វេលា​ម៉ោង ១៣:០៥​នាទី ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​ភូមិសាស្ត្រ​តំបន់​អានសេះ ក្នុងភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន និង​ចុះ​ពិនិត្យ​មើល​ទីតាំង​ស៊ី​វិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល ក្នុង​នោះ​រួម​មាន លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការ​វាយប្រហារ​របស់​យោធា​ថៃ កាលពី​ខែធ្នូ ឆ្នាំ​២០២៥ ។

ជាមួយ​គ្នា​នេះ កម្ពុជា​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។

ចាប់តាំងពី​ពេល​ចូល​ជា​ធរមាន​នៃ​បទ​ឈប់​បាញ់​រួច​មក រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា សូម​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ច្បាស់លាស់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ​ខ្ជាប់ខ្ជួន និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​យូរអង្វែង​នៅ​តាម​បណ្តោយ​ព្រំដែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ