ប្រយ័ត្ន! កម្ពុជាអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ពី ១៥% ទៅ ៣០% ចាប់ពីថ្ងៃនេះដល់ដើមខែមីនា
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ០១ ខែមីនា…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ០១ ខែមីនា…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៦ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន។
ក្នុងនោះ តំបន់មាត់សមុទ្រដែលរួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។ ដោយឡែក តំបន់វាលទំនាបដែលរួមមានរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ១៣ ផ្សេងទៀត អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ក្នុងកម្រិត ២៥% នៃផ្ទៃដី។
សម្រាប់បណ្តាខេត្តនៅតំបន់ខ្ពង់រាប រួមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ក្នុងកម្រិតទាបជាងគេគឺប្រមាណ ១៥% នៃផ្ទៃដី។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋគប្បីបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិទាំងនេះ៕

ចែករំលែកព័តមាននេះ