ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ព្រលាន​យន្តហោះ​ក្រុង​​ឡុងដ៍ ដោយសារអគ្គិភ័យនិង​​ការ​ដាច់​ភ្លើង

11 ម៉ោង មុន

ប្រទេស​អង់គ្លេស ៖ ព្រ​លាន​យន្តហោះ​HEATHROW​ក្រុង​ឡុ​ង​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១​មីនា ពី​ការ​កំពុង​ប្រឈម​មុខ​នឹង​ការ​ដាច់​ភ្លើង មក​ពី​អ​គ្កិ​ភ័យ​មួយ​ដែល​កើត​មាន​ក្នុង​ស្ថានីយ​អគ្គិសនី​ក្រោម​ដី​មួយ​និង​បាន​សម្រេច​បិទ​បណ្ដោះអាសន្ន​ព្រ​លាន​យន្តហោះ​នោះ រហូត​ដល់​ពាក់កណ្ដាល​យប់​ដោយ​លើក​ហេតុផល​ពី​ភាព​ចាំបាច់​ការពារ​បណ្ដា​អ្នកដំណើរ​និង​បណ្ដា​បុគ្គលិក​។ ព្រ​លាន​យន្តហោះ​នោះ​បន្ត​ថា ខ្លួន​បាន​ណែនាំ​ដល់​បណ្ដា​អ្នកដំណើរ​កុំ​ឲ្យ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​នោះ ហើយ​ឲ្យ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ពួក​គេ ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​។…

ប្រទេស​អង់គ្លេស ៖ ព្រ​លាន​យន្តហោះ​HEATHROW​ក្រុង​ឡុ​ង​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១​មីនា ពី​ការ​កំពុង​ប្រឈម​មុខ​នឹង​ការ​ដាច់​ភ្លើង មក​ពី​អ​គ្កិ​ភ័យ​មួយ​ដែល​កើត​មាន​ក្នុង​ស្ថានីយ​អគ្គិសនី​ក្រោម​ដី​មួយ​និង​បាន​សម្រេច​បិទ​បណ្ដោះអាសន្ន​ព្រ​លាន​យន្តហោះ​នោះ រហូត​ដល់​ពាក់កណ្ដាល​យប់​ដោយ​លើក​ហេតុផល​ពី​ភាព​ចាំបាច់​ការពារ​បណ្ដា​អ្នកដំណើរ​និង​បណ្ដា​បុគ្គលិក​។

ព្រ​លាន​យន្តហោះ​នោះ​បន្ត​ថា ខ្លួន​បាន​ណែនាំ​ដល់​បណ្ដា​អ្នកដំណើរ​កុំ​ឲ្យ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​នោះ ហើយ​ឲ្យ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ពួក​គេ ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​។ យើង​សូម​អភ័យទោស​ចំពោះ​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​លោក​អ្នក​។

ព្រ​លាន​យន្តហោះ​HEATHROW​ជា​ព្រ​លាន​យន្តហោះ​ធំ​ជាងគេ​ទី​២​នៃ​ពិភពលោក​ជាមួយ​អ្នកដំណើរ​ជាង​៨០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ពោល​ប្រមាណ​ជា ២៣០.០០០​នាក់​ក្នុង​១​ថ្ងៃ​។ ព្រ​លាន​យន្តហោះ​នោះ​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១​មីនា​ពី​ការ​បិទ​រហូត​ដល់​ពាក់កណ្ដាល​យប់ មក​ពី​បញ្ហា​ផ្គត់ផ្គង់​អគ្គិសនី​ក្រោយ​ពី​មាន​អគ្គិភ័យ ដែល​កើត​មាន​ក្នុង​ស្ថានីយ​អ​គ្កិ​ស​នី​ក្រោម​ដី​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ