សង្គ្រាមអ៊ុយក្រែន ៖ ទីប្រឹក្សាការទូតរបស់លោកវ្ល៉ាឌីមៀរពូទីនគូសបញ្ចាក់ នាថ្ងៃទី២០មីនា ថា បណ្ដាអ្នកទទួលខុសត្រូវរុស្សុី និងអាមេរិកនឹងជួបគ្នានាថ្ងៃទី២៤មីនា នៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត ផ្ដោតលើជម្លោះនៅអ៊ុយក្រែន ។
ចំណែកប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីវិញ ប្រកាសក្រោយពីនេះបន្តិចថា គណៈប្រតិភូអ៊ុយក្រែននឹងជួបជាមួយតំណាងអាមេរិកនាឱកាសនៃកិច្ចប្រជុំនោះ។ លោកថា ក្រុមបច្ចេកទេសរបស់យើងនឹងមានវត្តមាន។
ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ប្ដេជ្ញាឲ្យទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ដ៏ឆាប់រហ័សនៅអ៊ុយក្រែននោះបាននិយាយក្នុងសប្ដាហ៍នេះ ជាមួយសមភាគីរុស្សុីលោកវ្ល៉ាឌីមៀរពូទីននិងសមភាគីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី។
ក្រុងមូស្គូបានកំណត់ការទាមទារសម្រាប់រាល់បទឈប់បាញ់គ្នា ដោយទទួលយកតែបទឈប់បាញ់រយៈពេល៣០ថ្ងៃកម្រិតត្រឹមមិនវាយប្រហារ លើបណ្ដាហេដ្ឋារចនាសម្ព័ន្ថថាមពល តែមិនបញ្ឈប់ការវាយប្រហារតាមអាកាសឡើយ ។
យោងតាមសេចក្ដីប្រកាសមួយចេញផ្សាយដោយវិមានក្រឹមឡាំង ទីប្រឹក្សារុស្ស៊ីលោកអីុអ៊ូរីអ៊ូឆាកូវនិងលោកMIKE WALTZទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំ បានរៀបចំកិច្ចប្រជុំមួយរបស់ក្រុមអ្នកជំនាញការរបស់ប្រទេសទាំង២។
ការជួបពិភាក្សាគ្នានឹងធ្វើនាថ្ងៃទី២៤មីនានៅក្រុងរីយ៉ាដ។ ប្រទេសទាំង២ចង់លើកឡើងពីសន្តិសុខនៃការធ្វើនាវាចរណ៍ក្នុងសមុទ្រខ្មៅ។ សេតវិមានស្វែងរកឲ្យទទួលបានបទឈប់បាញ់ក្នុងសមុទ្រ។
អ៊ុយក្រែនថាត្រៀមចរចាពីជំនួយយោធាអាមេរិកតែមិនមែនចេះតែព្រមលះបង់រាល់អ្វីនោះទេ។
ខណៈលោកត្រាំ ស្នើពេលជួបលោកហ្សេឡេនស្គីតាមទូរស័ព្ទ ឲ្យអាមេរិកគ្រប់គ្រងមជ្ឈមណ្ឌលនុយក្លេអ៊ែរអ៊ុយក្រែន លោកហ្សេឡេនស្គីក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងអូស្លូប្រទេសន័រវែស បានជំទាស់សំណើនោះ ៕

/
ចែករំលែកព័តមាននេះ