ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​អគារ​ថ្មី​របស់​ទី​បញ្ជា​ការ​​វរ​សេនា​តូច​កាំភ្លើង​ធំ​អំណោយ​​សម្តេច​តេជោ​

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ អគារថ្មីមួយខ្នង​របស់ទី​បញ្ជា​ការវរសេនាតូចកាំភ្លើងធំ​យោធភូមិ​ភាគទី​១ ជា​អំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងលោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវ​បាន​សម្ពោធឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ​នា​ព្រឹកថ្ងៃទី៣០ មិថុនា ក្រោមអធិបតីភាព​លោក​​ឧត្តម​សេនីយ៍ឯក ហួត ឈាង មេបញ្ជាការ​រង​

ខេត្តស្ទឹងត្រែង ៖ អគារថ្មីមួយខ្នង​របស់ទី​បញ្ជា​ការវរសេនាតូចកាំភ្លើងធំ​យោធភូមិ​ភាគទី​១ ជា​អំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងលោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវ​បាន​សម្ពោធឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ​នា​ព្រឹកថ្ងៃទី៣០ មិថុនា ក្រោមអធិបតីភាព​លោក​​ឧត្តម​សេនីយ៍ឯក ហួត ឈាង មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ និង​ជា​មេបញ្ជាការ​យោភូមិ​ភាគទី១ ។ អញ្ជើញ​ចូលរួម​ក្នុងពិធី​នោះ​មាន​លោក​ម៉ៅ ធនិន អភិបាលរងខេត្ត លោកឧកញ៉ា លឹម ហេង អគ្គ​នាយករងក្រុមហ៊ុនអាន ម៉ាឌី​ហ្រ្គុប មេ​បញ្ជាការរងយោធ​ភូមិភាគទី១ មេ​បញ្ជា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រងខេត្ត នាយ​ទាហាន នាយ​ទាហានរង និង​ពល​ទាហាន​យា៉ង​ច្រើន​កុះករ។

លោកឧកញ៉ា លឹម ហេង បានមាន​ប្រសាសន៍​ថា ប្រធាន​បទនៃចំណងសម្ព័ន្ធមេត្រី​ភាព​រវាងអង្គ​ភាពកងទ័ព កងនគរបាលជាតិ​ ជា​មួយ​ស្ថាប័ន​អង្គ​ភាពស៊ីវិល ជាការផ្តល់ឱកាសឱ្យ​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ក៏ដូចជាប្រជាពលរដ្ឋ​គ្រប់​រូប​បាន​ចូលរួមគាំទ្រចលនា​ស្នេហាជាតិ បម្រើ​ជាតិ លើក​កម្ពស់ខឿនការពារជាតិ​ឱ្យ​កាន់​តែរឹងមាំ និងមាន​ប្រសិទ្ធភាពខ្ពស់​ សំដៅជួយ​ដោះ​ស្រាយ​រាល់​ការ​លំបាករបស់កងកម្លាំង​ប្រដាប់​អាវុធ និងក្រុម​គ្រួសារកងទ័ព ។ តាម​រយៈ​វប្បធម៌ចែក​រំលែក​ផ្សារ​ភ្ជាប់ជាធ្លុងមួយ​រវាង​សមរភូមិមុខ និងសមរ​ភូមិ​ក្រោយ ទើបថ្ងៃ​នេះ​​មានការឯកភាពព្រមព្រៀង​ប្រារព្ធពិធីផ្ទេរ​ប្រគល់សំណង់អគារ១ខ្នង​ដែល​ជា​អំណាយ​ដ៏ថ្លៃ​ថ្លារបស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ផ្តល់ជូន​តាម​រយៈ​លោក​​ឧកញ៉ា អាន​ ម៉ាឌី អគ្គ​នាយក​ក្រុម​ហ៊ុនអាន ម៉ាឌីហ្រ្គុប។

លោកឧកញ៉ា លឹម ហេង ​បានបន្តថា កញ្ចប់​ថវិកាសាងសង់មានចំនួន២៥.០០០ដុល្លារ​ស្ថាបនា​បានអគារ១ខ្នងទំហំបណ្តោយ២៨ម៉ែត្រ ទទឹង៦,៥ម៉ែត្រ រានហាលមួយ ​ធុង​ស្តុកទឹក១ រួម​ទាំងរបងអមសង​ខាងប្រវែង៤០ម៉ែត្រ​ ប៉ុស្តិ៍​យាម​មួយ និងតុកៅអីមួយចំនួន។ ក្នុង​ឱកាស​នោះ​​ដែរ លោកឧកញ៉ា​​ក៏​បានផ្តល់​នូវ​អំណោយ​ជា​​សម្ភារ និង​ថវិកា​មួយចំនួនមានមី៩០០កេស មុង៩០០ កន្ទេល៩០០ និងថវិកា​១០.០០០.០០០​រៀល ។

លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេ​បញ្ជា​​ការយោធភូមិភាគ​ទី​១​បាន​ថ្លែងថា សក្ខី​កម្ម​ទាំងអស់ខាងលើនេះ គឺជាអ្វីៗដែលឈាន​ឆ្ពោះ​ទៅ​បម្រើ​ឱ្យ​ភារ​កិច្ច​ការ​ពារ​ជាតិបានយ៉ាង​ល្អ​ប្រពៃ សំដៅការពារ​រឹង​មាំ​បូរណ​ភាពដែនដី ដែនទឹក និងដែនអាកាស​ សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម ​ប្រឆាំងតបរាល់​ការ​ឈ្លានពានពីបរទេស។ នៅក្នុងឱកាសនោះ លោកឧត្តម​សេនីយ៍ឯក ហួត ឈាង បានថ្លែងអំណរគុណ​​ដ៏​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គ​មេហាសេនាបតីតេជោ ហ៊ុន សែន និង​លោក​ជំទាវ ​ដែល​​បានផ្តល់អនុ​សាសន៍ និងផ្តួចផ្តើម​គំនិត​អំពី​ការ​ចងសម្ព័ន្ធមេត្រីភាព​រវាង​អង្គភាពកងទ័ព​ជា​មួយ​ក្រុមហ៊ុន និងសប្បុ​រសជន។ លោកក៏​បានសម្តែងនូវ​អំណរគុណ​ចំពោះ​ក្រុមហ៊ុន អាន ម៉ាឌីហ្រ្គុប ដែលបានជួយ​ឧបត្ថម្ភ​ទំនុក​បម្រុង​ដល់​អង្គភាពយោធភូមិ​ភាគ​ទី១ សម្រាប់ជា​គុណ​ប្រយោជន៍ចំពោះ​ជាតិ​មាតុ​ភូមិ​ជាទីស្នេហានៃយើង៕